ទូរស័ព្ទ​ដៃ​អេក្រង់​២ ស៊ាំស្ស៊ុង​«ហ្គាឡាក់ស៊ី ហ្គោលដិន» បង្ហាញ​ខ្លួន

បន្ទាប់ពីមានពាក្យចរចាមអារ៉ាមជាច្រើន និងថ្មីៗកន្លងទៅក្រុមហ៊ុនបានប្រកាសចេញទូរស័ព្ទដៃបកបិទអេក្រង់២ ម៉ូដែល «ហិនណែស៊ី» (Hennessy flip-phone) រួចមកនោះ ពេលនេះក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung) បានប្រកាសចេញ​ទូរស័ព្ទ​អេក្រង់២ ស៊េរីថ្មី១ទៀត ដែលមានឈ្មោះថា «ហ្គាឡាក់ស៊ី ហ្គោលដិន» (Galaxy Golden)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានពាក្យចរចាមអារ៉ាមជាច្រើន និងថ្មីៗកន្លងទៅក្រុមហ៊ុនបានប្រកាសចេញទូរស័ព្ទដៃបកបិទអេក្រង់២ ម៉ូដែល «ហិនណែស៊ី» (Hennessy flip-phone) រួចមកនោះ ពេលនេះក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung) បានប្រកាសចេញ​ទូរស័ព្ទ​អេក្រង់២ ស៊េរីថ្មី១ទៀត ដែលមានឈ្មោះថា «ហ្គាឡាក់ស៊ី ហ្គោលដិន» (Galaxy Golden)។


ការបង្ហាញទូរស័ព្ទ «ហ្គាឡាក់ស៊ី ហ្គោលដិន» ជាផ្លូវការ។ (រូបថត androidcentral.com)

អេក្រង់ទាំង២ របស់ហ្គាឡាក់ស៊ី ហ្គោលដិន មានទំហំ ៣.៧អ៊ីញដូចគ្នា ប្រភេទ ស៊ុបព័រអាម៉ូឡេដ (Super AMOLEDs) និង​ជាប្រភេទទូរស័ព្ទដៃប្រើប្រាស់ប៊ូតុង។ ប៉ុន្តែតម្លៃរបស់វា ហាក់ដូចជាក្រែលបន្តិច ប្រហែលជាជាង ៧០០ដុល្លាសហរដ្ឋ​អាមេរិក។

ផលិតផលស៊ាំស្ស៊ុងស៊េរីថ្មីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ៤.២ ជីលីបីន (Android 4.2 Jelly Bean)។ វាមានម៉ាស៊ីន (CPU) ទំហំ ១.៧ជីហ្គាអែក ប្រភេទឌូខរ (dual-core) ខណៈដែលអេក្រង់ទាំង២ អាចបង្ហាញរូបភាពបាន​ទំហំធំបំផុត ៨០០ X ៤៨០ភិចស្យ៊ែល។

ហ្គាឡាក់ស៊ី ហ្គោលដិន មានកាមេរ៉ាទំហំ ៨ម៉េហ្គាភិចស្យ៊ែល និងកាមេរ៉ាមុខទំហំ ១.៩ម៉េហ្គាភិចស្យ៊ែល។ ក្រៅពីនោះ នៅ​មានមុខងារសំខាន់ៗមួយចំនួនទៀតដូចជា ៤ជី អិលធីអ៊ី (4G LTE), វិទ្យុ (FM radio) និងកម្មវិធី ស៊ាំស្ស៊ុង អេសហែល (Samsung S Health) ផងដែរ។ រីឯថ្មរបស់វាមានកំរិតថាមពល ១៨២០មីលីអំពែម៉ោង។

គួររំឮកថា បន្ទាប់ពីមានពាក្យចរចាមអារ៉ាមជាច្រើន ដែលថាក្រុមហ៊ុន អ័បផល (Apple) គ្រោងនឹងបញ្ចេញទូរស័ព្ទដៃ អាយហ្វូន៥អេស (iPhone 5S) និងអាយហ្វូន៥ស៊ី (IPhone 5C) រួចមក ក្រុមហ៊ុនស៊ាំស្ស៊ុង ដែលជាគូប្រជែងដ៏ធំរបស់​អ័បផលមួយនេះ ក៏ខំដុតដៃដុតជើង ក្នុងការផលិតទូរស័ព្ទស៊េរីថ្មី ដើម្បីត្រៀមប្រកួតប្រជែង លើទីផ្សារជាមួយនឹង​ក្រុមហ៊ុន​អ័បផល នៅពេលខាងមុខឆាប់ៗនេះផងដែរ។

ទោះជាយ៉ាងណា ទូរស័ព្ទដៃស៊ាំស្ស៊ុង ហ្គាឡាក់ស៊ី ហ្គោលដិននេះ ទើបតែប្រកាសចេញនៅក្នុងប្រទេស​កូរ៉េខាងត្បូង​តែ​ប៉ុណ្ណោះ។ ចំពោះការប្រកាសចេញជាផ្លូវការលក្ខណៈអន្តរជាតិក្រុមហ៊ុនពុំទាន់កំណត់កាលបរិច្ឆេតនៅឡើយទេ។ ប៉ុន្តែ​បើតាមអ្នកវិភាគ បានលើកឡើងថា ក្រុមហ៊ុនកូរ៉េមួយនេះ ត្រៀមនឹងប្រកាសនៅក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ ២០១៣ (IFA 2013) នៅដើមខែកញ្ញាខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...