ប្រវត្តិ​ខ្លីៗ​របស់​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ពិភពលោក «ហ្គារេត ប៊េល»

ហ្គារេត ប៊េល វ័យ២៤ឆ្នាំ កើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៨៩។ គាត់ជាកីឡាករអន្តរជាតិវ៊ែល ដែលលេងក្នុងដំណែង​ជាខ្សែបម្រើស្លាប។ ប៊េល ចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូង ជាមួយនឹងក្រុម សៅហាំតុន (Southampton) និង​លេងក្នុងដំណែងជាខ្សែការពារស្លាបឆ្វេង ប៉ុន្តែគាត់មានជំនាញពិសេស ខាងទាត់បាល់ពិន័យហ្វ្រីឃីត (free kick)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហ្គារេត ប៊េល វ័យ២៤ឆ្នាំ កើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៨៩។ គាត់ជាកីឡាករអន្តរជាតិវ៊ែល ដែលលេងក្នុងដំណែង​ជាខ្សែបម្រើស្លាប។ ប៊េល ចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូង ជាមួយនឹងក្រុម សៅហាំតុន (Southampton) និង​លេងក្នុងដំណែងជាខ្សែការពារស្លាបឆ្វេង ប៉ុន្តែគាត់មានជំនាញពិសេស ខាងទាត់បាល់ពិន័យហ្វ្រីឃីត (free kick)។


កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ហ្គារេត ប៊េល។ (រូបថត liberoquotidiano.it)

បន្ទាប់ពីផ្ទេរទៅក្លិបទតិនហេម (Tottenham) ក្នុងតម្លៃ ៥លានផោន កាលពីឆ្នាំ២០០៧ ប៊េលបានបង្ហាញពីសមត្ថភាព កាន់​តែអស្ចារ្យខ្លាំងឡើងៗ និងចាប់ផ្តើមចូលលេងទៀងទាត់ជម្រើសដំបូង សម្រាប់ក្រុមមាន់ខ្នាយមាស ចាប់តាំងពីរដូវកាល ២០០៩-២០១០ មក។ ខណៈដែលមានទម្រង់លេងដល់កំរិតកំពូល ប៊េលត្រូវបានគ្រូបង្វឹកដ៏ល្បីល្បាញ លោកជូសេ ម៉ូរីញ៉ូ (José Mourinho) សរសើរថា ជាកីឡាករដែលមានល្បឿនលឿនបំផុត, លើកបាល់កាត់មុខទី បានល្អបំផុត, មានជំនាញ​ជើងឆ្វេងយ៉ាងអស្ចារ្យ និងមានកាយសម្បទារឹងម៉ាំបំផុតផងដែរ។

នៅរដូវកាល ២០១២-២០១៣ ហ្គារ៉ែត ប៊េល បានឈ្នះពានរង្វាន់ឯកត្តជនកំពូលៗទាំង៣ប្រភេទ៖ កីឡាករវ័យក្មេងល្អ​បំផុតប្រចាំឆ្នាំ (PFA Young Player of the Year), កីឡាករល្អបំផុតប្រចាំឆ្នាំ (PFA Players' Player of the Year) និង​កីឡាករបាល់ទាត់អាជីពល្អបំផុតប្រចាំឆ្នាំ (FWA Footballer of the Year) ថែមទៀត។

បច្ចុប្បន្នគាត់បានព្រមព្រៀងទៅចូលរួមជាមួយក្លិបយក្សរបស់អេស្ប៉ាញ រៀលម៉ាឌ្រីដ (Real Madrid) ហើយ ក្នុងតម្លៃ ៨៦លានផោន (១៣៣.៩៦លានដុល្លាសហរដ្ឋអាមេរិក, ១០០.០៩លានអ៊ឺរ៉ូ) ហើយនឹងពាក់អាវលេខ១១ ជាមួយនឹងក្រុម​ម្ចាស់ជើងឯកកំពូលរបស់អ៊ឺរ៉ុប ៩សម័យកាលអធិរាជស។

ចំពោះកាលបរិច្ឆេតសំខាន់ៗរបស់ប៊េល មានដូចតទៅ៖
• ១៧ មេសា ២០០៦
វ័យ១៦ឆ្នាំ ២៧៥ថ្ងៃ ប៊េលជាកីឡាករវ័យក្មេងបំផុតទី២ ដែលលេងឲ្យក្រុមសៅហាំតុន បន្ទាប់ពីកីឡាករ ថេអូ វ៉ាល់ខត (Theo Walcott) ហើយក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់ ខណៈដែលក្រុមសៅហាំតុន យកឈ្នះក្រុមមីលវ៉ល (Millwall)។ គ្រាប់បាល់ដំបូងរបស់គាត់ កើតឡើងនៅខែសីហា ឆ្នាំ២០០៦ ក្នុងការប្រកួតជាមួយនឹងក្រុម ដឺប៊ីខោនធី (Derby County)។

• ២៦ ឧសភា ២០០៦
ប៊េល បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិវ៊ែលលើកដំបូង ក្នុងការប្រកួតជាមួយនឹងក្រុម ទ្រីនីដេដ និងតូបាហ្គូ (Trinidad and Tobago) នៅវ័យ ១៦ឆ្នាំ ៣១៥ថ្ងៃ។ ហើយគាត់បានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលលេងតំណាងឲ្យ​តំបន់ខាង​លិចនៃប្រទេសអង់គ្លេស។

• ០៧ តុលា ២០០៦
ប៊េល បានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមជម្រើសជាតិ មកពីតំបន់ខាងលិច បន្ទាប់​ពី​ទាត់បាល់ពិន័យហ្រ្វីឃីតបញ្ចូលទី ក្រុមជម្រើសជាតិស្លូវ៉ាគីបានយ៉ាងល្អ។

• ២៥ ឧសភា ២០០៧
ប៊េល បានចុះកិច្ចសន្យាលេងឲ្យក្រុមទតិនហេម ក្នុងតម្លៃខ្លួន៥លានផោន។ នៅខែកក្កដា គាត់រកគ្រាប់បាល់ទី១ ឲ្យក្រុម​នៅក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុម អេសធី ផាទ្រិកអាស្លេតិក (St Patrick’s Athletic)។

• ២៦ សីហា ២០០៧
ប៊េល បានបង្ហាញខ្លួនក្នុងការប្រកួតក្នុងលីកលើកដំបូង ខណៈដែលក្រុមទតិនហេម ប៉ះក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។ ១សប្តាហ៏ក្រោយមក គាត់បានទាត់បញ្ចូលទីគ្រាប់ទី១ នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ឲ្យក្រុមទតិនហេម ពេលប៉ះក្រុមហ្វុលហេម (Fulham)។

• ២០ តុលា ២០១០
បន្ទាប់ពីរកគ្រាប់បាល់បញ្ចូលទីលើកដំបូងក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) កាលពីដើមខែ ពេលប៉ះក្រុម អេហ្វស៊ី ថ្វិនតេ (FC Twente) រួចមក ប៊េលបានទាត់បញ្ចូលទី ៣គ្រាប់តែម្នាក់ឯង (first senior hat-trick) លើកដំបូង​របស់​គាត់ ខណៈដែលក្រុមស្ពឺ ប៉ះក្រុមអ៊ីនថើមីឡាន (Inter Milan)។ នៅចុងឆ្នាំនោះ គាត់បានជាប់ឈ្មោះជាកីឡាករ លេង​បាន​ល្អប្រចាំឆ្នាំ (PFA Player of the Year)។

• ២៨ មេសា ឆ្នាំ២០១៣
ប៊េល បានឈ្នះពានរង្វាន់កិត្តិយសទាំង៣ប្រភេទ ក្នុងនាមជាកីឡាករល្អបំផុតលំដាប់កំពូល នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីបង្ហាញពីទម្រង់លេងយ៉ាងអស្ចារ្យបំផុត កាលពីរដូវកាល ២០១២-២០១៣ រួចមក។

ដូច្នេះប៊េល នឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួន ថ្លៃជាងគេបំផុតនៅលើពិភពលោកថ្មី ខណៈដែលគាត់​បានបំបែក​ឯកត្តកម្មចាស់របស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលបានផ្ទេរពីក្រុមម៉ែនញូ ទៅកាន់​រៀលម៉ាឌ្រីដ ក្នុងតម្លៃ ៨០លានផោន កាលពីឆ្នាំ២០០៩។

ប៉ុន្តែទោះជាយ៉ាងណា ពួកគេ (ប៊េល និងរ៉ូណាល់ដូ) នឹងចាប់ដៃគូជាមួយគ្នា ដើម្បីប្រជែងយកពានរង្វាន់ឡាលីកា (La Liga) របស់អេស្ប៉ាញ នៅរដូវកាលថ្មីនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...