ហ្គារែត ប៊េល ផ្ទេរ​ទៅ​រៀលម៉ាឌ្រីដ ជា​​ផ្លូវ​ការ​និង​ចុះ​កិច្ច​សន្យា​៦​ឆ្នាំ

ក្លិបអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ទីបំផុត ពិតជាទិញយកខ្សែបម្រើប្រយុទ្ធ ក្រុមទតិនហេម (Tottenham) ហ្គារែត ប៊េល (Gareth Bale) ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកពិតមែន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ទីបំផុត ពិតជាទិញយកខ្សែបម្រើប្រយុទ្ធ ក្រុមទតិនហេម (Tottenham) ហ្គារែត ប៊េល (Gareth Bale) ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកពិតមែន។


ខ្សែប្រយុទ្ធ ហ្គារែត បេល របស់ក្រុមបាល់ទាត់ ទតិនហេម ហតស្ពឺ។

តារាឆ្នើមអន្តរជាតិវ៊ែល បានយល់ព្រមចុះកិច្ចសន្យារយះពេល៦ឆ្នាំ នៅក្នុងកីឡាដ្ឋានបឺណាប៊ូ (Bernabéu) និងទទួល​បាន​ថ្លៃពលកម្មប្រមាណ ៣០០ពាន់ផោន ក្នុងមួយសប្តាហ៏ បន្ទាប់ពីក្លិបទាំង២ព្រមព្រៀងគ្នាក្នុងតម្លៃ ៨៥.៣លានផោន (១០០​លានអ៊ឺរ៉ូ, ១៣២.២៩លានដុល្លាសហរដ្ឋអាមេរិក) រួចមក។

តម្លៃនៃការផ្ទេរនេះមានន័យថា ប៊េលបានបំបែកកំណត់ត្រាចាស់របស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលផ្ទេរពីក្រុមម៉ែនញូ (Manchester United) មករៀលម៉ាឌ្រីដ ក្នុងតម្លៃខ្ពស់ដាច់គេ ៨០លានផោន កាលពីឆ្នាំ២០០៩។

កីឡាករវ័យ២៤ឆ្នាំ ប៊េល បាននិយាយថា៖ «ខ្ញុំមានពេលវេលាដ៏សប្បាយរីករាយ រយះពេល៦ឆ្នាំ ជាមួយនឹងក្រុមទតិហេម ប៉ុន្តែពេលនេះវាជាពេលដ៏ត្រឹមត្រូវ ដែលខ្ញុំគួរតែនិយាយជម្រាបលារ។ យើងធ្លាប់មានពេលវេលាពិសេសៗ ជាមួយគ្នា​ជា​ច្រើន ហើយខ្ញុំពិតជាពេញចិត្ត និងចងចាំគ្រប់វិនាទីទាំងអស់។»

គាត់បានបន្តថា៖ «ខ្ញុំក៏មិនប្រាកដថា ខ្ញុំនឹងអាចសម្របខ្លួន ឬអាចទទួលបានជោគជ័យទាំងស្រុងនៅក្លិបថ្មីនោះដែរ ប៉ុន្តែ​នេះជាវិថី ក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំដឹងថា គ្រប់កីឡាករទាំងអស់តែងតែស្រម៉ៃ ចង់ទៅចូលរួមជាមួយក្លិប ដែល​ខ្លួនធ្លាប់​ស្រម៉ៃ​ចង់លេងឲ្យកាលពីនៅក្មេងៗ។ និយាយតាមត្រង់ ក្លិបនេះ (រៀលម៉ាឌ្រីដ) ជាក្តីសុបិន្តរបស់ខ្ញុំ តាំងតែពីវ័យកុម៉ា។»

ប៊េល បានចូលរួមជាមួយក្រុមទតិនហេម ក្នុងតម្លៃសរុប ១០លានផោន ក្នុងដំណែងជាខ្សែការពារឆ្វេង បន្ទាប់ពីចាកចេញ​ពីក្រុមសៅហាំតុន (Southampton) កាលពីឆ្នាំ២០០៧ ហើយគាត់បានទាត់បញ្ចូលទីបាន ២៦គ្រាប់កាលពីរដូវកាលមុន និងបានឈ្នះពានរង្វាន់កិត្តិយស ជាប់ជាកីឡាករកំពូលដាច់គេនៅក្របខ័ណ្ឌព្រីមែលីក (Premier League) ផងដែរ។

គាត់បានបន្ថែមថា៖  «ទតិនហេម ជាក្លិបដែលតែងតែស្ថិតក្នុងបេះដូងរបស់ខ្ញុំជានិច្ច ហើយខ្ញុំជឿជាក់ថា រដូវកាល​នេះ​ពួកគេប្រាកដជាទទួលបានជោគជ័យ។ ពេលនេះខ្ញុំផ្តោតសំខាន់ទៅលើទំព័រជីវិតថ្មី របស់ខ្ញុំមួយទៀត ក្នុងការលេងឲ្យ​ក្លិបយក្សរបស់អេស្ប៉ាញរៀលម៉ាឌ្រីដ ឲ្យបានលទ្ធផលល្អ នៅក្នុងរដូវកាលនេះ។»

ហ្គារែត ប៊េល ដែលក្លាយជាកីឡាករចំណូលថ្មីទី៥ នៅក្នុងរដូវក្តៅនេះ ក៏បាននិយាយថ្លែងអំណរគុណ​ដល់ក្លិប​ចាស់របស់​គាត់ ទាំងក្រុមសៅហាំតុន និងក្រុមទតិនហេមផងដែរ ដែលបានជួយអភិវឌ្ឍន៏ និងបានហ្វឹកហាត់គាត់បានយ៉ាងល្អ​ក្នុង​ពេលកន្លងមក។

ប៊េល បាននិយាយថា៖ «បើគ្មានក្លិបទាំងនោះទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរ។ ខ្ញុំសូមថ្លែងអំណរគុណដំបូងគេដល់ក្លិបសៅហាំតុន បន្ទាប់មកក្លិបទតិនហេម។ ខ្ញុំសូមអរគុណ ដល់អ្នកគ្រប់គ្នាទាំងអស់នៅក្នុងក្លិប ម្ចាស់ក្លិប គ្រូបង្វឹក បុគ្គលិក កីឡាករ និងអ្នក​គាំទ្រទាំងអស់ ដែលតែងតែផ្តល់ជាការគាំទ្រ និងកម្លាំងចិត្តដ៏ធំធេងដល់រូបខ្ញុំ។ ខ្ញុំនឹងចងចាំអ្នកគ្រប់គ្នា៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...