មនុស្ស​ស៊ី​មនុស្ស​នៅ មីអាមី បង្ក​ភាព​រន្ធត់​ពេញ​អាមេរិក

បុរសម្នាក់ បានធ្វើអោយរំជួល ពេញទាំងទីក្រុង មីអាមី Miami របស់សហរដ្ឋអាមេរិក ដោយការសកម្មភាព របស់ គាត់ ក្នុងការស៊ីសាច់មនុស្សដូចគ្នា។ បានជាប់ឈ្មោះ ឥឡូវនេះថាជា «Miami Zombie (មនុស្សខ្មោច នៅមីអាមី)» បុរសដែលអាយុ ៣១ឆ្នាំម្នាក់នេះ បានត្រូវសំលាប់​ដោយកងកំលាំងនគរបាល ក្នុងតំបន់ កាល​ពីថ្ងៃសៅរ៍​ទី ២៦ ខែឧសភា ឆ្នាំ២០១២កន្លងទៅ។ បញ្ជាក់៖ អត្ថបទ និងរូបភាព មិនសម្រាប់អ្នកអានណា ដែល​មាន​បញ្ហា​ខាង​អារម្មណ៍។
មនុស្ស​ស៊ី​មនុស្ស​នៅ មីអាមី បង្ក​ភាព​រន្ធត់​ពេញ​អាមេរិក
យុវជន រូឌី អឺហ្សែន ដែលបានស៊ីសាច់មនុស្ស អាយុ៣១ឆ្នាំ និងជនរងគ្រោះ ដែលគ្មានលំនៅដ្ឋានពិតប្រាកដ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: May 30, 2012
  • ប្រធានបទ: ស៊ីសាច់មនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«រូឌី អឺហ្សែន (Rudy Eugène)» ជាឈ្មោះរបស់បុរសម្នាក់ ដែលបានធ្វើអោយរំជួល ពេញទាំងទីក្រុង មីអាមី (Miami) របស់សហរដ្ឋអាមេរិក ដោយសារសកម្មភាពរបស់គាត់ ក្នុងការស៊ីសាច់មនុស្សដូចគ្នា។ បានជាប់​ឈ្មោះ​ឥឡូវនេះថាជា «មនុស្សខ្មោច នៅមីអាមី Miami Zombie» បុរសដែលអាយុ ៣១ឆ្នាំម្នាក់នេះ បានត្រូវ​កងកំលាំងនគរបាលសំលាប់ កាលពីថ្ងៃសៅរ៍ទី ២៦ខែឧសភាកន្លងទៅ ខណៈដែល បុរសស្រាតននល​គោក​រូប​នេះ កំពុងតែហែកសាច់មុខមនុស្សម្នាក់ទៀត ស៊ីជាអាហារ។

កាសែតជាច្រើន ដូចជា «miamiherald.com» បានធ្វើចំណាប់អារម្មណ៍ក្នុងរឿងនេះ ហើយគេបាន​រក​ឃើញ​នូវ​ចំនុចជាច្រើន ចេញពីខ្សែរជីវិតរបស់បុរសនេះ បើទោះជាខាងនគបាល កំពុងតែរងចាំ លទ្ធផលនៃការ​វិភាគ​របស់ ក្រុមគ្រូពេទ្យ មុននឹងធ្វើការផ្សព្វផ្សាយក៏ដោយ។

សាក្សីជាស្ត្រីម្នាក់ ដែលជាអតីតភរិយារបស់ បុរសនេះ បាននិយាយ នៅក្នុងបណ្ដាញ​ទូរទស្ស «WPLG» ថា «ខ្ញុំ​មិននិយាយថា​គាត់មានជំងឺផ្លូវចិត្តនោះទេ តែគាត់តែងតែមានចិត្តមួយ ដែលគិតថា មនុស្សទាំងអស់​ក្នុងលោក ដូចជា​ចេះតែប្រឆាំងនឹងគាត់ បើទោះជា គ្មាននរណាម្នាក់នៅជិតគាត់ក៏ដោយ។» បើតាមស្រ្តីរូបនេះ អតីត​ស្វាមី​របស់គាត់ លោក រូឌី អឺហ្សែន ជាមនុស្សហឹង្សា ម្នាក់​ ហើយបច្ចុប្បន្ន ជាមនុស្សគ្មានប្រាក់ចំណូលអ្វីទេ។ តាម​ប្រភព​ពី​ខាង​នគរបាល គេបានអោយដឹងថា បុរសនេះធ្លាប់បាន កងកំលាំងនគរបាល ឃាត់ខ្លួនចំនួន ៧ដង ក្នុង​រយះពេល ៥ឆ្នាំកន្លងមក ក្នុងបទឧក្រិដ្ឋមិនធំដុំ ដែលទាក់ទងនឹង ការរត់និងការប្រើប្រាស់ គ្រឿងញៀន​ស្រវឹង។

គ្រឿងញៀនស្រវឹង អាចជាមូលហេតុ?

បីថ្ងៃក្រោយ ពេលកើតហេតុ បញ្ហាតែមួយបានចោទឡើង៖ ថាតើអ្វីទៅ ដែលនាំអោយបុរសនេះ ប្រព្រឹត្តនូវអំពើ បែបនេះ? សំរាប់ខាងអជ្ញាធរ នៅមីអាមី បានរពឹងច្រើន ពីការប្រើប្រាស់គ្រឿងញៀន មួយបែប ដូច «LSD» ដែល​ពេលណាគ្រឿង ញៀនស្រវឹងនេះ ចូលទៅក្នុងខ្លួន វាបានបង្កអោយអ្នកប្រើប្រាស់វា ប្រែក្លាយជា​មាន​សភាព​ឃោឃៅ ហើយបញ្ចេញនូវ សកម្មភាព ទៅតាមការឡើង ដែលហួសពីការស្មាន របស់​សីតុណ្ហភាព​នៅ​ក្នុងខ្លួន (តាម CBS)។

ទូរទស្សន៍ «WSVN-Fox 7» បានស្រង់សំដី អ្នកដំណើរនៅតាមផ្លូវ ដែលបាន​ឃើញ​ឈុត​ឆាក​ផ្ទាល់ភ្នែក ថា៖ «ខ្ញុំប្រាប់វាថា អោយចេញ អោយឆ្ងាយទៅ តែ ជនហ្នឹង នៅតែបន្ដ ស៊ីបុរសម្នាក់​ទៀត។ ជារឿងមួយ ហួស​ពី​ការ​ស្មាន ប្រៀបដូចជានៅក្នុងភាពយន្ដ អញ្ចឹង គឺមានឈាមពាសពេញ ...។ ជន «zombie (មនុស្សខ្មោច)» បាន​បក​ស្បែក​និងសាច់របស់ មនុស្សម្នាក់ទៀត ស៊ីនៅក្នុងមាត់ ហើយគ្រហឹមដាក់គេឯងថែមទៀតផង។»

ទោះជាកងកំលាំងនគរបាល បានមកដល់ហើយក៏ដោយ តែ រូឌី អឺហ្សែន មិនបានបញ្ឈប់ ការស៊ីសាច់មុខរបស់ ជនរងគ្រោះ​នោះទេ រហូតទាល់តែ នគរបាលម្នាក់បាន ផ្ដួលគាត់ដោយបានបាញ់ ប្រមាណជា ១២គ្រាប់ ទៅ​លើ​គាត់។ ៣ភាគ៤​ នៃផ្នែកមុខរបស់ជនរងគ្រោះ បានត្រូវបកស៊ី។ ជនរងគ្រោះ មិនទាន់រកអត្តសញ្ញាណ​ឃើញ​ដោយ កងកំលាំងនគរបាល នៅឡើង។ តែបើតាមទូរទស្សន៍ «WSVN-Fox 7» ជនរងគ្រោះមានអាយុ​ប្រហែល​ ៦៥ឆ្នាំ ជាជនគ្មានទីជំរក មានឈ្មោះ​ថា រ៉ូណាល់ ប៉ូប៉ូ (Ronald Popo) ហើយគាត់កំពុង​តែ​ស្ថិត​នៅ​ក្នុង សភាព​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ឡើយ រវាងការរស់និងការស្លាប់ ខណៈដែលគេបាននាំគាត់​ ទៅដល់​មន្ទីរពេទ្យ​​សង្គ្រោះ​ហើយនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...