រៀលម៉ាឌ្រីដ ថា​លក់​«អូស្ស៊ីល»​ចេញ ដោយសារ​បាក់​កម្លាំង​រឿង​លើ​គ្រែ

ក្លិបរៀលម៉ាឌ្រីដ (Real Madrid) បាននិយាយថា ពួកគេរីករាយក្នុងការលក់កីឡាករ ម៉េស៊ូត អូស្ស៊ីល (Mesut Ozil) ទៅ​កាន់​ក្លិបកាំភ្លើងធំ អាសិណល (Arsenal) ព្រោះតែកីឡាករអាឡឺម៉ង់រូបនេះ តែងតែមានសភាពហត់នឿយ បន្ទាប់ពីគេងជាមួយ​រាជនីកំពូលសម្រស់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបរៀលម៉ាឌ្រីដ (Real Madrid) បាននិយាយថា ពួកគេរីករាយក្នុងការលក់កីឡាករ ម៉េស៊ូត អូស្ស៊ីល (Mesut Ozil) ទៅ​កាន់​ក្លិបកាំភ្លើងធំ អាសិណល (Arsenal) ព្រោះតែកីឡាករអាឡឺម៉ង់រូបនេះ តែងតែមានសភាពហត់នឿយ បន្ទាប់ពីគេងជាមួយ​រាជនីកំពូលសម្រស់។


កីឡាករ ម៉េស៊ូត អូស្ស៊ីល និងរាជនីកំពូលស្នេហ៍របស់គាត់។ (រូបថត AFP)

កាសែតអេស្ប៉ាញ អេលម័នដូ (El Mundo) បានចេញផ្សាយថា កីឡាករវ័យ២៤ឆ្នាំ ដែលទៅចូលរួមជាមួយអាសឺណល ក្នុង​តម្លៃ ៤២.៥លានផោន ត្រូវបានក្លិបរៀលម៉ាឌ្រីដធ្វើការព្រមានរួចមកហើយថា ឲ្យគិតពីក្រុមមុន ហើយរឿងស្រីចាំគិតពេល​ក្រោយ ខណៈដែលគាត់តែងតែទាក់ទងជាមួយនឹង អតីតបវរកញ្ញាវេណេស៊ុយអេឡា អៃដា យ៉េស្ពីកា (Aida Yespica)។

សេចក្តីរាយការណ៏ បានឲ្យដឹងថា អូស្ស៊ីល តែងតែធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេសអ៊ីតាលី ឲ្យតែគាត់មាន​ពេលទំនេរ ទោះជាពេលវេលាខ្លីជិតដល់ការប្រកួតក៏ដោយ ដើម្បីជួបជាមួយតារាម៉ូដែល វ័យ៣១ឆ្នាំ យ៉េស្ពីកា នៅក្នុង​ទីក្រុង​មីឡាន ឬនៅក្នុងសណ្ឋាគារទីក្រុងប៉ារីស។

ជារៀលរាល់ ២ឬ៣សប្តាហ៏ម្តង អូស្ស៊ីលតែងតែចំណាយអស់ ១៥០០០ផោន សម្រាប់ជើងហោះហើរមួយផ្ទាល់ខ្លួន ដើម្បី​ស្កាត់ទៅជួបនាង យ៉េស្ពីកា។

កាសែត អេលម័នដូ ដដែលបានរាយការណ៏ថា៖ «ការធ្វើដំណើរតាំងពីពេលព្រលឹម ដែលមានចម្ងាយឆ្ងាយ និងចំណង់​តណ្ហារបស់គាត់ បានធ្វើឲ្យមានផលប៉ះពាល់ ដល់ការលេងរបស់គាត់ នៅលើទីលានយ៉ាងពិតប្រាកដ។»

ទោះជាយ៉ាងណា បច្ចុប្បន្នអូស្ស៊ីល មានមិត្តស្រីថ្មីហើយ ដែលនាងជាតារាចំរៀងរបស់ប្រទេសអាឡឺម៉ង់ឈ្មោះ ម៉ានី កាព្រីស្តូ (Many Capristo)។

កាសែតអង់គ្លេស ដឹសាន់ (The Sun) បានរាយការណ៏ថា នាង កាព្រីស្តូ វ័យ២៣ឆ្នាំ ក៏ចង់ចាកចេញពីប្រទេសអាឡឺម៉ង់ មក​កាន់ទីក្រុងឡុងដ៏ជាមួយ អូស្ស៊ីលដែរ។ ប៉ុន្តែនាងបានបដិសេដ មិនចង់នៅក្បែរទីលានហ្វឹកហាត់ ហឺតហ្វដសៀ (Hertfordshire) នោះទេ។

កាព្រីស្តូ នឹងក្លាយជាតារាល្បីមួយដួងទៀត ក្នុងចំណោមមិត្តស្រីកីឡាករបាល់ទាត់ល្បីៗ នៅក្នុងប្រទេសអង់គ្លេស ដែល​គេ​និយមហៅថា វ៊ែកស៏ (WAGs) ខណៈដែលនាងជាតារាចម្រៀងដ៏ល្បីស្រាប់ផងនោះ។

អូស្ស៊ីល ដែលមានពូជពង្សដើមជាជនជាតិទួរគី ជាអ្នកកាន់សាសនាអ៊ីស្លាម ហើយអ្នកធ្លាប់បានឃើញហើយ នៅពេលដែល​គាត់​ចូលលេង គាត់តែងតែលើកដៃបន់ព្រះ។ មិត្តស្រីថ្មីរបស់គាត់នេះ ជាតារាចម្រៀង អ្នកនិពន្ធ អ្នករាំ និងជាតារាបង្ហាញម៉ូដ​ថែមទៀត៕

---------------------------------------------------- ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...