អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអេស្ប៉ាញ មានរូបរាងដូច ក្រុមបាស៊ឺឡូន?

ក្រុមជំរើសជាតិរបស់ប្រទេសអេស្ប៉ាញ ជាក្រុមដែលសក្ដិសមបំផុត ក្នុងការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ នៅឆ្នាំនេះ។ ក្នុងក្រុមជំរើសជាតិនេះ មានកីឡាករ ៧នាក់ចេញមកពីក្រុមបាល់ទាត់ បាស៊ឺឡូន FC Barcelone ដែលជាទីក្រុងមួយរបស់ ប្រទេសអេស្ប៉ាញ។ តើជាក្រុមជំរើសជាតិ ដែលមានលក្ខណៈបាស៊ឺឡូន ហើយមានការវិវត្តថ្មីបន្ថែមទៀត ឬក៏យ៉ាងណា?
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 08, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងការស្វែងរកគ្រប់គ្រង ពានរង្វាន់អោយ គ្រប់បីដងផ្ទួនគ្នា «អ៊ឺរ៉ុប-ពិភពលោក-អ៊ឺរ៉ុប» ក្រុមជំរើសជាតិរបស់ ប្រទេសអេស្ប៉ាញ ជាក្រុមដែលសក្ដិសមបំផុត ក្នុងការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ នៅឆ្នាំនេះ។ ក្នុងក្រុមជំរើសជាតិនេះ មានកីឡាករ ៧នាក់ចេញមកពីក្រុមបាល់ទាត់ បាស៊ឺឡូន (FC Barcelone) ដែលជាទីក្រុងមួយរបស់ ប្រទេស អេស្ប៉ាញ។ តើជាក្រុមជំរើសជាតិ ដែលមានលក្ខណៈបាស៊ឺឡូន ហើយមានការវិវត្តថ្មីបន្ថែមទៀត ឬក៏យ៉ាងណា? សូមស្ដាប់ ការបកស្រាយរបស់ លោក​ ល្វី អារ៉ាហ្គោណេ (Luis Aragonés) ដែលធ្លាប់ដឹកនាំក្រុមរបស់គាត់នេះ អោយមានជោគជ័យ កាលពីឆ្នាំ២០០៨។


កីឡាកររបស់អេស្ប៉ាញដែលលើកពានរង្វាន់អ៊ឺរ៉ុបកាលពីឆ្នាំ២០០៨

កីឡាករទាំង៧ ដែលចេញពី ក្រុមបាល់ទាត់ បាស៊ឺឡូន នោះ​គឺ កីឡាករ វាលដេ (Valdés) ពិចកេ (Piqué) ហ្វាប្រេហ្សាស (Fabregas) ហ្សាវី (Xavi) ប៊ូស្កេត្ស (Busquets) អ៊ីនីយ៉េតា (Iniesta) និង ប៉េដ្រូ (Pedro)។ ហើយកីឡាករ ចំនួនប្រាំ ផ្សេងទៀត ចេញពី ក្រុមបាល់ទាត់ រៀលម៉ាឌ្រីដ (Real Madrid) មានដូចជា កាស្សីឡា (Casillas) អារប៊ើឡូអា (Arbeloa) អាប៊ីយ៉ូល (Albiol) ស៊ែហ្សីយ៉ូ រ៉ាមូស (Sergio Ramos) និង សាប៊ី អាឡុងស្សូ (Xabi Alonso)។

លោក​ ល្វី អារ៉ាហ្គោណេ មានអាយុ៧៣ឆ្នាំហើយ រាប់មកទល់នឹងឆ្នាំនេះ ហើយគាត់បានដឹកនាំក្រុមជំរើសជាតិ អោយទទួល បានពានរង្វាន់អ៊ឺរ៉ុប កាលពីឆ្នាំ២០០៨ កន្លងមក។ ឆ្លើយតបនឹង ការរៀបចំក្រុមជំរើសជាតិថ្មី នៅឆ្នាំនេះ គាត់បាននិយាយ ប្រាប់កាសែត L'Equipe របស់បារាំង ថា៖ «វាពិតជាអញ្ចឹងហើយ ដែលក្រុមជំរើសនេះ មានរូបរាបប្រហាក់ប្រហែលនឹង ក្រុម បាស៊ឺឡូន។ ហើយសំខាន់ កីឡាករទាំងអស់ ត្រូវគ្រប់គ្រងបាល់អោយបានល្អ និងអោយបានច្រើន ដើម្បីជាគំនាបដល់ គូរប្រជែងរបស់ខ្លួន។ រីឯមូលដ្ឋានគ្រឹះរបស់ ក្រុម រៀលម៉ាឌ្រីដ មិនដូចគ្នានឹងបច្ចេកទេស បែបនេះទេ»។ សំរាប់គាត់ ហេតុផល ដ៏សំខាន់របស់ ក្រុមបាល់ទាត់ដែលល្អ គឺ៖«ចំណង់ ចង់លេងបាល់ចូលគ្នា ការបញ្ជូនបាល់ វាយលុកឡើងទៅលើ រួមគ្នា នៃរាល់កីឡាករក្នុងក្រុម។ ទាំងនេះ គឺជាអ្វីដែលខ្ញុំធ្លាប់បង្វឹក កាលពីមុនទៅ អ៊ឺរ៉ូ ២០០៨។ ខ្ញុំសឹងតែនិយាយបានថា គឺបាស៊ឺឡូនទេ ដែលបានយកគំនិតរបស់ខ្ញុំនេះ ទៅប្រើប្រាស់ឡើងវិញនោះ។ [...] » ពាក្យសំដីរបស់គាត់នេះ បានបញ្ជាក់ថា ពិតមែន ដោយកីឡាករ ហ្សាវី Xavi នៅក្នុងកិច្ចសម្ភាសមួយ ជាមួយ Canal + Liga។

សូមរំលឹកថា អស់រយះពេល ជាច្រើនខែហើយ ដែលក្រុម បាស៊ឺឡូន និងរៀលម៉ាឌ្រីដ មើលមុខគ្នាមិនចំ ដោយហេតុពី ការប្រកួត ជាច្រើនលើក ជាច្រើនសារ ដើម្បីដណ្ដើម ជាជើងឯក ប្រចាំប្រទេសអេស្ប៉ាញ។ ហើយការសំលឹងមុខគ្នា មិនចំនេះ អាចជា «គ្រោះថ្នាក់» សំរាប់ក្រុមជំរើសជាតិ អេស្ប៉ាញ ដែលនឹងត្រូវចូលរួមទាត់នៅ អ៊ឺរ៉ូ២០១២។ សួរដល់សំនួរ នេះ លោក ល្វី អារ៉ាហ្គោណេ ធានាថា៖ «គ្រោះថ្នាក់ ? នៅក្នុងក្រុម យើងត្រូវគិតទាំងអស់គ្នាថា យើងចេញទៅដើម្បី ឈ្នះ ទាំងអស់គ្នា។ គ្រាន់តែគិតថា ត្រូវតែឈ្នះ ដូចជាគ្មានអី ពិបាកគិត និងពិបាកយល់នោះទេ។ ម្យ៉ាងទៀត ក្រុមកីឡាករ ជំរើសជាតិទាំងអស់នេះ ទោះបីមានអាយុនៅក្មេង តែពួកគេមានភាពចាស់ទុំ ច្រើនណាស់។ មានការងារមួយដែល ចាំបាច់ត្រូវពន្យល់ ដល់កីឡាករទាំងនោះ គឺ បញ្ហា ឯងអញ មិនត្រូវអោយវាដើរមុន ផលប្រយោជន៍របស់ក្រុមនោះទេ។ ខ្ញុំមើលទៅ ក្រុមកីឡាករទាំងនោះ ស្រេចឃ្លាននឹងជ័យជំនះណាស់។»

មានចិត្តមួយដែល ក្រុមបាល់ទាត់ បាស៊ឺឡូន មិនដែលស្កប់ នឹងជ័យជំនះតែបន្ដិចបន្ដូច របស់ខ្លួននោះឡើយ។ ពួកគេចង់ បានជ័យជំនះមួយ ដែលមានពិន្ទុអោយច្រើនកាលណា ល្អកាលណ្នឹង។ ហើយចិត្តលោភត្រកត្រអាលនេះ ខុសទៅនឹងអ្វី ដែលគ្រូបង្វឹកសព្វថ្ងៃនៃក្រុមជំរើសជាតិ បានបណ្ដុះនៅក្នុងបេះដូង នៃរាល់កីឡាកររបស់គាត់។  គឺលទ្ធផល ចាញ់ឬឈ្នះ ចុងក្រោយ ដែលយើងគួរតែគិតមុនគេ មិនមែនជាពិន្ទុនោះទេ។ មួយគ្រាប់ដែលទទួលបាន វាជាញើសឈាម ដែលមាន តំលៃខ្លាំងរួចហើយ ទោះបីជាគេទាល់បញ្ចូលពីចំងាយក៏ដោយ។

បើគេមើលមិនខុសទេ ក្រុមជរើសជាតិ របស់ប្រទេសអេស្ប៉ាញ នៅថ្ងៃនេះ ទំនងដូចជាបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីនឹងគ្រប់គ្រង ពានរង្វាន់បីដង«អ៊ឺរ៉ុប-ពិភពលោក-អ៊ឺរ៉ុប»ផ្ទួនគ្នា នៅឆ្នាំ២០១២នេះ៕

----------------------------------------------------
ដោយ ៖ សេកមនោកុមារ - ប៉ារីស ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២
Source d'info : lequipe.fr

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...