លីលី ជំនួស សូដានីតា ដើម្បី​បាន​កាន់​តំណែងក្នុង​ទូរសទ្សន៍​ពីរ

ក្រោយពេលធ្វើជាតារាបង្ហាញម៉ូដ និងជាតារាសម្តែងមានឈ្មោះល្បីបង្គួរនោះមក កញ្ញាលីលីបានបាត់ខ្លួនមួយរយៈ។ ប៉ុន្តែថ្មីៗនេះ នាងបានត្រឡប់មកវិញ ហើយថែមទាំងបានផ្លោះមួយជំហ៊ានយ៉ាងធំ នោះគឺចូលទៅកាន់តួនាទី ជាពិធីការិនីប្រចាំទូរទស្សន៍ប៉ុស្ដិ៍លេខ៩មួយទៀត ខណៈពេលមុននេះ នាងបានធ្វើនៅស្ថានីយ៍ទូរទស្សន៍អប្សរារួចហើយនោះ។
Loading...
  • ដោយ: សំនៀង
  • កែប្រែចុងក្រោយ: October 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពេលធ្វើជាតារាបង្ហាញម៉ូដ និងជាតារាសម្តែងមានឈ្មោះល្បីបង្គួរនោះមក កញ្ញាលីលីបានបាត់ខ្លួនមួយរយៈ។ ប៉ុន្តែ​ថ្មីៗនេះ នាងបានត្រឡប់មកវិញ ហើយថែមទាំងបានផ្លោះមួយជំហ៊ានយ៉ាងធំ នោះគឺចូលទៅកាន់តួនាទី ជាពិធីការិនីប្រចាំ​ទូរទស្សន៍ប៉ុស្ដិ៍លេខ៩មួយទៀត ខណៈពេលមុននេះ នាងបានធ្វើនៅស្ថានីយ៍ទូរទស្សន៍អប្សរារួចហើយនោះ។

កញ្ញា លីលី ពិធីការិនីថ្មី ប្រចាំកម្មវិធី«ជើងឯកលើផ្ទៃសាគរ» របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩។ (រូបថត MONOROOM.info/ SamNeang)

រាជធានីភ្នំពេញ - ទើបតែក្រសោបបានតំណែងថ្មីនៅប៉ុស្តី៍លេខ១១ មិនទាន់ទាំងបានប៉ុន្មានផង ស្រាប់តែកញ្ញាលីលីដ៍​ស្រស់សោភា ទទួលបានការងារថ្មីប្រចាំទូរទស្សន៍ខ្មែរប៉ុស្តី៍លេខ៩មួយទៀត ដោយនាងត្រូវចេញមុខធ្វើ​កម្មវិធីរបៀប​ហ្គេម​កម្សាន្ត ដែលគេស្គាល់ថា«ជើងឯងលើផ្ទៃសាគរ»។ កម្មវិធីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩នេះ ពីមុនមានកញ្ញាសូដា នីតា ជា​អ្នករៀបចំដំណើរការ ជាមួយលោកឡាយ អិន។

ក្រុមអ្នកនិយមតាមដានតារាស្រីមុខស្រស់ សាច់សទ្រលុកទ្រលន់ ដើមទ្រូងព្រហើនរូបនេះ បាននិយាយថា កញ្ញា លីលី ដូចជាបានបង្ហាញសកម្មភាពខ្លាំងឡើងជាងមុន ជុំវិញដំណើរនៃជីវិតសិល្បៈរបស់នាង បើប្រៀបធៀបទៅនឹងពេល ដែល​នាងទើបបានឈានជើងដំបូង ច្រើនតែនៅទូរទស្សន៍ស៊ីធីអិននោះ។

ក្នុងអំឡុងពេលដែលបានសម្ងំលាក់មុខមួយរយៈ របស់កញ្ញា លី លី ពួកគេទាំងនោះបាននាំគ្នាគិតថា នាងច្បាស់ជាទៅរក​ការងារអ្វីផ្សេង មិនចាប់អាជីពពិធីការិនីដូចមុនទេ ក្រោយការប្រកបការងារនេះក្នុងពេលកន្លងមក មិនទទួលបាន​ជោគ​ជ័យនោះ។ អំឡុងពេលនោះ នាងក៏បានងាក ទៅចាប់យកការងារជាតារាម៉ូដែលក្នុងក្រុមកញ្ញាឌួង ហ្សូរីដាមួយទៀតដែរ ដែលជាមូលហេតុមួយ នាំឲ្យគេយល់ថា កញ្ញាលីលី ច្បាស់ជាបានបោះបង់ពិភព ជា«ពិធីការិនី»យ៉ាងពិតប្រាកដ។

តែតាមពិតទៅ ការបាត់មុខរបស់កញ្ញានេះ មិនខុសណាពីសំងំត្រៀមយកកម្លាំង សម្រាប់តំណែងថ្មីនោះឡើយ ហើយនាង​នៅមិនទាន់ដើរចោលពីទីលាន ដែលប្រកបដោយការប្រជែងគ្នានេះទេ។ ផ្ទុយទៅវិញ នាងកាន់តែបង្កើនល្បឿនលឿន​ជាង​មុនទៅទៀត ព្រោះក្រៅពីបានសម្ញែងការងារជាតារាបង្ហាញម៉ូដនោះមក  លីលី ក៍ងាកមកច្បាមតួនាទីពិធីការិនីដូចមុន ហើយកាន់ការងារដល់ទៅ២ស្ថានីយ៍ទូរទស្សន៍ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ នេះមិនទាន់សមល្មមនៅឡើយ ដោយនាង​កំពុងតែមានបំណង ចង់លើកស្ទួយក្រុមចម្រៀងហាយក្លាស់ តាមកញ្ចក់ទូរទស្សន៍ឲ្យល្បីដូចពីមុនវិញ បន្ទាប់ពីបាន​បែក​ខ្ញែកគ្នាមួយរយៈ។

បានជួបនាងផ្ទាល់ នៅពេលនាងមកឡើងច្រៀង ឲ្យទូរទស្សន៍ស៊ីធីអិន កញ្ញា លីលី បានធ្វើឲ្យគេឯងឃើញថា នាងមាន​រូប​សម្ផស្សស្រស់កាន់តែស្អាតជាងមុន។ នាងបានថ្លែងថា នាងមកស៊ីធីអិនលើកនេះ គឺអត់មកបង្ហាញវត្តមាន ដូចកាល​ពេល​មុនជាប្រចាំទេ តែមកក្នុងនាមជាតារាចម្រៀងកិត្តិយសម្នាក់ និងតាមការស្នើសុំរបស់អ្នកដឹកនាំកម្មវិធីប៉ុណ្ណោះ។ ដោយសារ​តែនាងធ្លាប់សម្តែង ជាប្រចាំនៅទីនេះកាលពីមុន ទើបចង់បង្កការភ្ញាក់ផ្អើលឲ្យអ្នកទស្សនាខ្លះៗ ដោយសារតែនាងបានបាត់​មុខមួយរយៈមកហើយ។

នាងបន្តថា រវាងនាងនិងក្រុមការងារនៅទីនេះ ធ្លាប់ស្គាល់គ្នាពីមុនមក ទើបគេហៅមកសម្តែងហើយ​នាងអត់ដែល​មាន​បញ្ហាអីនោះទេ ដោយគ្រាន់តែនាងមិនសូវមានពេល មកសម្តែងនៅស៊ីធីអិននេះ ទើបគេដាក់អ្នកថ្មីជំនួស។ នាងនិយាយ ទាំងទឹកមុខញញឹមថា «ខ្ញុំក៍មិនមានរឿងអីមិនសប្បាយចិត្តដែរ គឺធម្មតា»។

យ៉ាងណាក៍ដោយ ក៏កញ្ញា លីលី នៅតែពេញចិត្តបង្ហាញនូវសម្មិទ្ឋិផលថ្មីៗ លើវិថីសិល្បៈដែលនាងបានចងក្រង និង​ទំនង​ជាទទួលបានសញ្ញាវិជ្ជមានរហូតមក។ នាងបានបញ្ជាក់ទៀតទៀតថា ឥឡូវនេះ ក្រៅពីជាប់ភារៈធ្វើពិធីការិនីនៅទូរទស្សន៍​អប្សរា កាលពីពេលថ្មីៗនេះ ខាងទូរទស្សន៍ប៉ុស្តី៍លេខ៩ បានទាក់ទងនាងឲ្យធ្វើកម្មវិធីកម្សាន្តមួយ ចាប់ដៃគូជាមួយ​លោក ឡាយ អិន ដែលបងប្អូនមួយចំនួនបានស្គាល់រួចហើយ។ កម្មវិធីនោះ មានឈ្មោះថា«ជើងឯកលើផ្ទៃសាគរ»។

ជុំវិញការចាកចេញរបស់ កញ្ញាសូដា នីតា ដែលធ្លាប់រៀបចំដំណើរការកម្មវិធីនេះយូរខែមកហើយនោះ ពិធីការិនីថ្មី សាច់ខ្ចី​ល្វត់ល្វន់ កញ្ញា លី លី បាននិយាយថា នាងមិនដឹងពីមូលហេតុអ្វីនោះទេ តែបានប៉ាន៉ប្រមាណថា «តាមខ្ញុំស្មាន ប្រហែល​ជាគាត់មមាញឹកច្រើន រកពេលមកថតគ្មានទេដឹង ទើបផ្ទេរឲ្យមានអ្នកថ្មីមកជំនួសវិញ ដើម្បីកុំឲ្យស្ទះការងាររបស់​ស្ថានីយ៍»។

ក្រុមអ្នកនិយមតាមដានរូបនាង នឹងរងចាំមើលជាបន្តទៅទៀត ថាតើអាជីពជាពិធីការិនីថ្មីនេះ អាចផ្ដល់ឲ្យនាង នូវការ​រីក​ចម្រើនថ្មីៗបន្ថែម ឬយ៉ាងណា។ ប៉ុន្តែកញ្ញា លី លី នៅតែរំពឹងថា ការព្យាយាមនឹងនាំមកនូវភាពជោគជ័យ ហើយនឹង​ស្វាគមន៍ជានិច្ច នូវរាល់មតិរិះគន់កែលម្អទាំងឡាយ៕


កញ្ញា លីលី ពិធីការិនីថ្មី ប្រចាំកម្មវិធី«ជើងឯកលើផ្ទៃសាគរ» របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩។ (រូបថត MONOROOM.info/ SamNeang)

--------------------------
ដោយ៖ សំ នៀង - ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...