កូវែត៖ អាជ្ញា​កណ្ដាល​ជូន​​មួយ​ដៃ ថែម​មួយ​ជើង​និង​កាត​ក្រហម​៤ (VDO)

បើទោះជាកីឡាករស្លៀកពាក់ ឯកសណ្ឋានពណ៌ក្រហមក្រម៉ៅ (ខ្មៅ) ក៏នៅពេលនេះប្រែក្លាយជាពណ៌ក្រហម​ដោយ​មិន​ចាំបាច់ លាបពណ៌​ដែរ ព្រោះកំហឹងផ្ទុះដល់កម្រិត។ ជាការប្រកួតដណ្ដើមពានរង្វាន់ អេមៀរ (Emir) របស់ប្រទេសកូវេត (តំបង់ឈូងសមុទ្រ​ពែទ្យ៍) រវាងក្រុម អាល់អារ៉ាបី (Al Arabi) និងអាល់ណាស្រ៍ (Al Nasr) ដែលបានប្រែក្លាយជា​សង្គ្រាម​ដ៏ធំមួយ មុននឹង​ត្រឡប់មកដូចដើមវិញ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: October 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាកីឡាករស្លៀកពាក់ ឯកសណ្ឋានពណ៌ក្រហមក្រម៉ៅ (ខ្មៅ) ក៏នៅពេលនេះប្រែក្លាយជាពណ៌ក្រហម​ដោយ​មិន​ចាំបាច់ លាបពណ៌​ដែរ ព្រោះកំហឹងផ្ទុះដល់កម្រិត។ ជាការប្រកួតដណ្ដើមពានរង្វាន់ អេមៀរ (Emir) របស់ប្រទេសកូវេត (តំបង់ឈូងសមុទ្រ​ពែទ្យ៍) រវាងក្រុម អាល់អារ៉ាបី (Al Arabi) និងអាល់ណាស្រ៍ (Al Nasr) ដែលបានប្រែក្លាយជា​សង្គ្រាម​ដ៏ធំមួយ មុននឹង​ត្រឡប់មកដូចដើមវិញ។


សកម្មភាពប្រតាយប្រតប់គ្នារវាងកីឡាករ និងអាជ្ញាកណ្ដាល។ (រូបភាពថតចម្លងពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - ហេតុការណ៍បានកើតឡើង នៅពេលដែលអាជ្ញាកណ្ដាលបានផ្លុំកញ្ចែរ ពិន័យបាល់នៅក្នុងតំបន់គ្រោះថ្នាក់ ខណៈពេលដែលការប្រកួតកំពុងឈាន ដល់ដំណាក់កាលតឹងតែងស្រាប់ (ក្រុមអាល់អារ៉ាបី អាវខៀវនាំមុខ៣គ្រាប់​ទល់​នឹង១)។ សម្រាប់ក្រុមឯកសណ្ឋានខ្មៅ ជាការផ្លុំកញ្ចែរដ៏អយុត្តិធម៌ ខណៈដែលកីឡាករគូរប្រជែង បានរុញឲ្យក្រុម​ខ្លួន​ដួល​ម្ដងមុន ហើយអាជ្ញាកណ្ដាលមិនបានពិន័យនោះទេ។

កំហុសបាល់លើកទីពីរនេះ បានធ្វើឲ្យអាជ្ញាកណ្ដាលមើលឃើញ ហើយផ្លុំកញ្ចែពិន័យ ប៉ុន្តែបានបង្កឲ្យ​មាន​រលក​តវ៉ាយ៉ាង​ខ្លាំងមួយ ពីសំណាក់ក្រុមអាវខ្មៅ។ អាជ្ញាកណ្ដាលទំនងជាបានរងនូវការប្រមាថ ព្រមទាំងការគម្រាមសព្វបែបយ៉ាង ដែល​ជាមូលហេតុធ្វើឲ្យគាត់ព្រលែងមួយដៃ ចំកញ្ចប់មុខកីឡាករអាវខ្មៅម្នាក់ និងបន្តិចក្រោយមក ថែមមួយជើង កីឡាករអាវ​ខ្មៅម្នាក់ទៀត។ ជាលទ្ធផល កាតក្រហមចំនួន៣ និងកាតលឿងមួយចំនួនទៀត ត្រូវបានចែកជូនដល់ក្រុម អាល់ណាស្រ៍ ហើយការប្រកួតត្រូវបានផ្អាកមួយសន្ទុះ។

ការប្រកួតបានចាប់ធ្វើបន្តទៀត។ ការទាត់បាល់ពិន័យ ក៏បានប្រព្រឹត្តទៅដូចការសម្រេចរបស់អាជ្ញាកណ្ដាលដែរ ដែល​ធ្វើ​ឲ្យក្រុម អាល់អារ៉ាប៊ី ទទួលបានពិន្ទុ៤ទល់នឹង១។ តែនៅពេលដាក់ការប្រកួតពីខ្សែកណ្ដាលមកវិញ កីឡាករមួយរូប​ពីក្រុម​អាវ​ខ្មៅដដែល បានលេងមួយបាល់ចំកណ្ដាលមុខអាជ្ញាកណ្ដាលម្ដងទៀត ជាហេតុធ្វើឲ្យទទួលបានកាតក្រហមមួយទៀត ដែលជាហេតុធ្វើឲ្យក្រុមអាល់ណាស្រ៍ ស្ទើតែអស់កីឡាករលេងពីក្នុងទីលាន (នៅសល់តែ៨នាក់៖ ៧នាក់ទាត់ និងម្នាក់ជា​អ្នកចាំទី)។

ជាហេតុការណ៍ដ៏កម្រមួយ ដែលកើតឡើងក្នុងពិភពបាល់ទាត់ ប៉ុន្តែការមិនគោរពអាជ្ញាកណ្ដាល ជាបទពិន័យមួយ​យ៉ាង​តឹងតែង នៅក្នុងកីឡាបាល់ទាត់។ ផ្ទុយទៅវិញ អាជ្ញាកណ្ដាលដែលបង្ហាញអត្តចរិកហិង្សាដាក់កីឡាករ ក៏អាចនឹងទទួល​ទណ្ឌកម្ម​ត្រឡប់មកខ្លួនវិញដែរ។ កាលពីខែមេសាឆ្នាំ២០១៣កន្លងទៅ នៅប្រទេសរ៉ូស្សី អាជ្ញាកណ្ដាលមួយរូបត្រូវបាន សហព័ន្ធបាល់ទាត់នៃប្រទេសនេះ បញ្ឈប់ពីអាជីពជាស្ថាពរ ដោយសារតែបានធាក់ទាត់លើកីឡាករវ័យជំទង់ម្នាក់ ព្រោះ​ខឹងនឹងពាក្យត្មះតិដៀល របស់កីឡាករជាច្រើនដងមកលើគាត់៕

សូមទស្សនាវីដេអូ ពីព្រឹត្តិការណ៍ថ្ងៃនេះដូចតទៅ៖

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...