រវាងអៀផល (Apple) និងហ្គូហ្គ័ល (Google), សង្រ្គាម«ទែម៉ូនុយក្លេអ៊ែរ» បានចាប់ផ្ដើម

ស្ដេវ ជ័ប (Steve Jobs) កាលពីគាត់នៅរស់ និងជាអ្នកបង្កើតអៀផល ធ្លាប់បានចាប់ផ្ដើម សង្គ្រាមនេះ ប្រឆាំងនឹងប្រព័ន្ធ អង់ដ្រ័ដ របស់ហ្គូហ្គ័ល។ ហើយបច្ចុប្បន្ន អ្នកដែលកាន់ទង់ជាតិចូលប្រយុទ្ធ គឺអ្នកបន្តវេនរបស់គាត់ លោក ទីម ឃុក (Tim Cook)។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 13, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងឱកាសបើក សន្និសិទ្ធពិភពលោក សំរាប់អ្នកផលិតកម្មវិធី WWDC (Worldwide Developers Conference), ក្រុមហ៊ុនយក្ស អៀផល Apple បានតំលើងសំលេង វាយប្រហារ ចំពីមុខផង​ និងបញ្ឆិតបញ្ឆៀងផង ដាក់ក្រុមហ៊ុន ហ្គូហ្គ័ល។


រូប3D បង្ហាញពីសង្គ្រាមផ្កាយ រវាងប្រព័ន្ធ អាយអូអេស របស់អៀផល និងអង់ដ្រូដ របស់ហ្គូហ្គ័ល - រូបថត android-france.fr

ស្ដេវ ជ័ប (Steve Jobs) កាលពីគាត់នៅរស់ និងជាអ្នករួមបង្កើតអៀផល ធ្លាប់បានចាប់ផ្ដើម សង្គ្រាមនេះ ប្រឆាំងនឹងប្រព័ន្ធ អង់ដ្រ័ដ របស់ហ្គូហ្គ័ល។ ហើយបច្ចុប្បន្ន អ្នកដែលកាន់ទង់ជាតិចូលប្រយុទ្ធ គឺអ្នកបន្តវេនរបស់គាត់ លោក ទីម ឃុក (Tim Cook)។ កាលពីថ្ងៃច័ន្ទ ទី១១ ខែមិថុនា ក្នុងឱកាសបើក «សន្និសិទ្ធពិភពលោក សំរាប់អ្នកផលិតកម្មវិធី» ក្រុមហ៊ុន អៀផល បានប្រកាស នូវយុទ្ធនាការថ្មីៗ ជាច្រើន ដែលក្នុងនោះមាន៖

-​ ប្រព័ន្ធផែនទីថ្មី និងការកំណត់ទីកន្លែង

អៀផលបានសំរេចចិត្ត កាត់ផ្ដាច់ចំណងជាមួយ នឹងហ្គូហ្គ័ល ហើយឈប់ប្រើប្រាស់ ប្រព័ន្ធផែនទីរបស់ហ្គូហ្គ័ល ទៀត។ អៀផលបានទាក់ទង ក្រុមហ៊ុនផ្សេងទៀត ដែលមានឯកទេសខាងផែនទី ដែលឥឡូវនេះ គេបានដឹងថា អៀផលបានកំណត់ យក ក្រុមហ៊ុន តុមតុម (TomTom) របស់ប្រទេសហូឡង់ មកធ្វើជាដៃគូរ។ ទូស័ព្ទដៃរបស់ អៀផល គឺអាយហ្វូន នឹងពន្លឿន ភាពយឺតយ៉ាវរបស់ខ្លួន បើប្រៀបធៀបជាមួយ អង់ដ្រូដ របស់ហ្គូហ្គ័ល ក្នុងប្រព័ន្ធផែនទី ដែលរួមមាន ផែនទីជាលក្ខណៈ 3D ការជូនពត៌មាន ពីស្ថានភាពចរាចរណ៍ យានយន្ដ ។ល។

ជាពិសេស អៀផល ក៏បានផ្លាស់ប្ដូរ យក ក្រុមហ៊ុន យៀព Yelp និអូភែន ថេបល ដែលជាអ្នកទទួលបន្ទុកផ្សាយពាណិជ្ជកម្ម និងសេវាកម្មភូមិសាស្រ្ត នៅក្នុងប្រព័ន្ធផែនទីទាំងនោះវិញផងដែរ។

- ប្រព័ន្ធ Siri (ការរុករកដ៏ឆ្លាតវៃ ខ្លីៗ) និងការរុករកជាទូទៅ

ប្រព័ន្ធ Siri បាននឹងកំពុងប្រើប្រាស់ ហើយកាន់តែមានប្រជាប្រិយ ខ្លាំងឡើងៗ នៅក្នុង ប្រព័ន្ធទូរស័ព្ទដៃរ អាយហ្វូនដើម្បី រុករកសេវាកម្ម នៅក្នុងជីវភាពប្រចាំថ្ងៃ ដូចជា កីឡា​ ភាពយន្ដ ភោជនីយដ្ឋាន ជាដើម។

ក្នុងពេលបច្ចុប្បន្ន អៀផល នៅប្រើប្រាស់បន្ដទៀត សេវាកម្មរុករក និងទិន្នន័យ​របស់ ហ្គូហ្គ័លនៅឡើយ។ នៅថ្ងៃច័ន្ទនេះ ដដែល ទីម ឃុក បានបញ្ជាក់ថា សេវាកម្ម បេដូ (Baidu) និងក្លាយជា សេវាកម្មរុករក និងទិន្នន័យ​របស់ អាយហ្វូន នៅក្នុង ប្រទេសចិន។ នៅសហរដ្ឋអាមេរិក និងនៅផ្នែកផ្សេងទៀត ក្នុងពិភពលោក អៀផលនិងងាកទៅរក សេវាកម្ម ប៊ីង (Bing) របស់ មីក្រូសូហ្វ៍ (Microsoft) ដោយគ្រាន់តែមិនដឹងថា​ នឹងសំរេចនៅពេលណាតែប៉ុណ្ណោះ។

ចំណែកឯខាង ហ្គូហ្គ័លឯនោះវិញ បានបង្ហាញពី តួលេខអ្នកប្រើប្រាស់ប្រព័ន្ធរបស់ខ្លួន ដែលបានឈានឡើងដល់ ៩០០ ០០ នាក់ ដែលបានភ្ជាប់ សេវាកម្មទៅហ្គូហ្គ័លជារៀងរាល់ថ្ងៃ ពោលគឺប្រមាណជា ៥០% នៃទីផ្សារ របស់ពិភពទូរស័ព្ទដៃរ ទោះជា ការកើនឡើងនេះ នៅសហរដ្ឋអាមេរិក មិនសូវមានល្បឿនលឿនក៏ដោយ។

តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងលទ្ធផលស្រាវជ្រាវមួយរបស់ ផ្លួររាយ (Flurry) បានអោយដឹងថា អ្នកផលិត កម្មវិធី ភាគច្រើន (២/៣) បានជ្រើសរើស ប្រព័ន្ធកម្មវិធីរបស់ អៀផល គឺ អាយអូអេស (iOS) មុននឹងទៅរក អង់ដ្រូដ របស់ ហ្គូហ្គ័ល។ មូលហេតុចំបង គឺហិរញ្ញទាន។ ប្រព័ន្ធកម្មវិធីអាយអូអេស របស់ អៀផល បានផ្ដល់ហិរញ្ញទាន ៤ដងច្រើនជាង ប្រព័ន្ធ កម្មវិធី អង់ដ្រូដ របស់ ហ្គូហ្គ័ល ទៅអ្នកផលិតកម្មវិធី។  ដើម្បីទប់ស្កាត់ចរន្ដនេះ ហ្គូហ្គ័លត្រូវសំរេចបញ្ចេញ នូវផលិតផល ក្ដាបញ្ជា (tablette) មួយទៀត ទៅក្នុងទីផ្សារ ដែលនោះគឺជាក្ដាបញ្ជាថ្មីមួយ មានឈ្មោះថា «នេស៊ុស (Nexus)»។ ក្ដាបញ្ជានេះ នឹងមានគំរោង បញ្ចេញលក់ នៅចុងខែមិថុនានេះ៕

----------------------------------------------------------------
ដោយ ៖ សេក មនោកុមារ - ប៉ារីស ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១២
ប្រភព ៖ 20minutes.fr

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...