សម រង្ស៊ី នឹង​ទៅ​បរទេស ស្វែង​រក​​សម្ពាធ​​ដាក់​លើ​រដ្ឋាភិបាល

គ្មានអ្វីប្រែប្រួលឡើយ ប្រធានគណបក្សង្រ្គោះជាតិ លោក សម រង្ស៊ី នឹងចាកចេញពីកម្ពុជានៅល្ងាចថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០១៤នេះ ហើយគ្រោងនឹងស្នាក់នៅ បំពេញបេសកកម្មការងារនៅបរទេស យ៉ាងហោចណាស់​ក៏៥ថ្ងៃ​ដែរ។ ដំណើរចាកចេញពីប្រទេស របស់មេដឹកនាំគណបក្សជំទាស់កម្ពុជា ក្នុងពេលស្ថានការណ៍នយោបាយផ្ទៃក្នុង កំពុង​មានភាពតានតឹង គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងជួបជាមួយមន្ត្រី​ជាន់ខ្ពស់មួយចំនួនទៀត នៅបណ្តាប្រទេសប៉ែកអឺរ៉ុប។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្មានអ្វីប្រែប្រួលឡើយ ប្រធានគណបក្សង្រ្គោះជាតិ លោក សម រង្ស៊ី នឹងចាកចេញពីកម្ពុជានៅល្ងាចថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០១៤នេះ ហើយគ្រោងនឹងស្នាក់នៅ បំពេញបេសកកម្មការងារនៅបរទេស យ៉ាងហោចណាស់​ក៏៥ថ្ងៃ​ដែរ។ ដំណើរចាកចេញពីប្រទេស របស់មេដឹកនាំគណបក្សជំទាស់កម្ពុជា ក្នុងពេលស្ថានការណ៍នយោបាយផ្ទៃក្នុង កំពុង​មានភាពតានតឹង គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងជួបជាមួយមន្ត្រី​ជាន់ខ្ពស់មួយចំនួនទៀត នៅបណ្តាប្រទេសប៉ែកអឺរ៉ុប។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - លោកស្រី ជូឡុង សូម៉ូរ៉ា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ របស់គណបក្ស​សង្គ្រោះជាតិ បានឲ្យ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូដឹងថា លោក សម រង្ស៊ី នឹងចាកចេញពីប្រទេសកម្ពុជា នៅល្ងាច​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហើយក៏គ្រោងនឹង​ជួប​ជាមួយមន្រ្តីមួយចំនួនរបស់សហគមន៍អ៊ឺរ៉ុបផងដែរ។

នៅពេលសួរថា តើកម្មវត្ថុនៃការចាកចេញរបស់លោក សម រង្ស៊ី ទៅកាន់បណ្តាប្រទេសលិទ្ធិប្រជាធិបតេយ្យ​ក្នុង​កាលៈទេសៈនេះ មានជាប់ពាក់ព័ន្ធនឹងវិវាទនយោបាយផ្ទៃក្នុកម្ពុជាឬទេ? លោកស្រី ជូឡុង សូម៉ូរ៉ា ឆ្លើយបញ្ជាក់ថា៖ «រឿងសិទ្ធិមនុស្សជារឿងផ្សេង តែបើនិយាយពីរឿងនយោបាយ និងសង្គម អ្វីក៏វាមានការពាក់ព័ន្ធគ្នាដែរ។ ហើយ​កាតព្វកិច្ចក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏មានពាក់ព័ន្ធដែរ។»

ពាក់ព័ន្ធបញ្ហានេះ បើយោងលើមន្រ្តីមួយរូបរបស់គណបក្សសង្រ្គោះជាតិ ដែលថ្លែប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ខ្លីថា៖ «បើតាមការពិភាក្សា ខ្ញុំគ្រាន់តែដឹងថា គាត់ (លោក សម រង្ស៊ី) ចេញក្រៅប្រទេស ទៅជួបសភាអ៊ឺរ៉ុប ទៅជួបមិត្តភក្តិនៅក្នុងសមាគមប្រជាធិបតេយ្យនៅអ៊ឺរ៉ុបហ្នឹង ដែលគេ​បាន​ជួយ​ជ្រោមជ្រែងយើង (...)។»

ចំពោះវិវាទនយោបាយក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ បានបញ្ជាក់គោលជំហរថា៖ «គណបក្ស​សង្គ្រោះជាតិគ្មានការផ្លាស់ប្ដូរនោះទេ គឺទី១ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ទី២សុំឲ្យកែទម្រង់ការបោះឆ្នោត ដើម្បីជឿទុកចិត្តបានទាំងអស់គ្នា ទី៣ទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយមានសមធម៌ និងទី៤ទាមទារឲ្យមានតុល្យភាព​ក្នុងគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាគឺ៦រូបម្ខាង៕»

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...