RSS
 

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

យោបល់និងមតិថ្មីៗ

ព្យាករណ៍ឧត្តុនិយម

រូបភាពប្រចាំថ្ងៃ


by Monoroom
Jun 13, 2013

by Monoroom
Jun 11, 2013

អ្នកទស្សនា

51 user(s) are online (44 user(s) are browsing News)

Members: 0
Guests: 51

more...
ចែករំលែក
អត្ថបទនេះ

IRI៖ ពលរដ្ឋ​កម្ពុជា​ចង់​ឃើញ «ប្រទេស​មាន​ការ​ផ្លាស់​ប្តូរ»

Published on Fri 24 Jan, 2014 at 08:30 by . | 351 views

នៅពេលដែលដំណោះស្រាយភាពតានតាំង នៃវិបត្តិនយោបាយកម្ពុជា នៅតែមិនទាន់មានពន្លឺនៅឡើយនោះ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ របស់អាមេរិកបានចេញរបាយការណ៍មួយ ចូលមកបន្ថែមគ្រឿងផ្សំរបស់ខ្លួន ដាក់​ឲ្យវិបត្តិនេះកាន់តែមានទម្ងន់ធ្ងន់ឡើងថែមទៀត។ របាយការណ៍នៃការស្ទង់មតិ ដែលចេញផ្សាយ នៅថ្ងៃទី២៤ ខែ​មករានេះ នឹងមិនធ្វើឲ្យរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីចាស់វស្សា លោក ហ៊ុន សែន សប្បាយចិត្តប៉ុន្មានឡើយ។


រូបភាពមួយ ដែលថតចម្លងចេញពីរបាយការណ៍ របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។

នយោបាយកម្ពុជា - វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ របស់សហរដ្ឋអាមេរិកហៅកាត់ថា អាយអ័រអាយ (IRI) បាន​ចេញរបាយការណ៍ចុងក្រោយមួយ អំពីលទ្ធផលនៃការស្ទង់មតិពលរដ្ឋកម្ពុជា ដោយរកឃើញថា ពលរដ្ឋកម្ពុជា​ភាគ​ច្រើន ដែលធ្លាប់គិតថាប្រទេសកម្ពុជាដើរលើផ្លូវត្រូវនោះ មានចំនួនថយចុះ។ ការស្ទង់មតិចុងក្រោយនេះ ក៏បានរក​ឃើញថា កត្តាសំខាន់បំផុតក្នុងការសម្រេចថា បោះឆ្នោតឲ្យគណបក្សណាមួយ នៅក្នុងការបោះឆ្នោត​កាលពីខែកក្កដា​ឆ្នាំ២០១៣កន្លងទៅនេះ អ្នកបោះឆ្នោតភាគច្រើនបានឆ្លើយថា «ប្រទេសកម្ពុជាត្រូវមានការផ្លាស់ប្តូរ»។

វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ក្នុងរបាយការណ៍ស្ទង់មតិ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នេះ បានបង្ហាញថា ការស្ទង់មតិ នៅខែមករា ឆ្នាំ២០១៣ រកឃើញថា អ្នកដែលគិតថា ប្រទេសកម្ពុជាដើរលើផ្លូវត្រូវ មាន​ចំនួន ៧៩% ប៉ុន្តែការស្ទង់មតិនៅខែវិឆ្ឆិកា ឆ្នាំ២០១៣ ដដែលនោះ ពោលក្រោយការបោះឆ្នោត ជ្រើសតាំង​តំណាង​រាស្រ្តខែកក្កដារួច រកឃើញថា ប្រទេសកម្ពុជាដើរលើផ្លូវត្រូវ មានការថយមកត្រឹម៥៥%វិញ។

ជុំវិញការចេញផ្សាយរបាយការណ៍របស់ IRI ក្រោយការបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០១៣ នេះទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែបើយោងលើការចេញផ្សាយរបាយការណ៍ របស់ IRI កាលពីក្រោយការបោះឆ្នោត អាណត្តិទី៤ ឆ្នាំ២០០៨ រក​ឃើញថា ពលរដ្ឋកម្ពុជា ៨២% យល់ថា ប្រទេសកម្ពុជាដើរលើផ្លូវត្រូវ ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបាន​៩០​អាសនៈ។ កាលណោះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានទទួលស្គាល់ និងសាទរ ការស្ទង់មតិរបស់ IRI នេះ។

ដោយឡែក សម្រាប់របាយការណ៍ស្ទង់មតិរបស់ IRI ក្នុងអាណត្តិទី៥ ឆ្នាំ២០១៣ នេះ មជ្ឈដ្ឋានទូទៅប្រាកដជា​លើក​ឡើងថា តើលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នឹងទទួលស្គាល់ ឬសាទរ ការ​ស្ទង់មតិរបស់ IRI ជាបន្តទៀត ឬយ៉ាងណា? មានចម្ងល់ ក៏ព្រោះតែ ក្រោយការបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០១៣ នេះ គណបក្សប្រជាជនកម្ពុជា បានថយចុះចំនួនអាសនៈពី៩០ មកត្រឹម៦៨ អាសនៈប៉ុណ្ណោះ ខណៈគណបក្ស​សង្រ្គោះ​ជាតិ ដែលជាគណបក្សជំទាស់ បដិសេធមិនទទួលយក៥៥អាសនៈ។ ជាពិសេសទៅទៀត នៅក្រោយការបោះឆ្នោត ប្រទេសកម្ពុជាបានកំពុងធ្លាក់ ទៅក្នុងវិបត្តិនយោបាយដោះស្រាយមិនចេញ និងការផ្ទុះបាតុកម្មជាហូហែរ ពីសំណាក់​ក្រុមពលរដ្ឋប្រឆាំង រហូតដល់មានការបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងរបស់អាជ្ញាធរ គ្រប់គ្រងដោយ​រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។

ជុំវិញករណីនេះ លោក ប៉ិច ពិសី នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជា បានពន្យល់ថា លទ្ធផលដែល IRI ចេញផ្សាយ គឺជាការឆ្លុះបញ្ចាំងពីឆន្ទះរបស់ប្រជាពលរដ្ឋ ហើយក៏បានបង្ហាញឲ្យឃើញពីចំណុចខ្វះខាត របស់រដ្ឋាភិបាលក្នុង​ការ​ដឹកនាំប្រទេស។ នាយកកម្មវិធីរូបនេះបញ្ជាក់ថា៖ «ការទាមទាររបស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ដែល​រដ្ឋាភិបាល​មិនអាចព្រងើយកន្តើយបានទេ ហើយដើម្បីជំរុញឲ្យប្រទេសរបស់យើង ដំណើរការទៅមុខបានល្អ គឺការបែងចែក​អំណាច​ឲ្យបានច្បាស់លាស់៖ ទី១. តុលាការឯករាជ្យ ដែលអាចជឿជាក់ពីប្រជាពលរដ្ឋ ទី២. សភាដែលអាចសួរ​ដេញ​ដោលរដ្ឋាភិបាល និងទី៣. គឺរដ្ឋាភិបាល ដោយមិនអាចឲ្យអំណាចនយោបាយ ឬបុគ្គណាមួយរំលោភប្រព័ន្ធ​ណាមួយ​បានទេ៕»

របាយការណ៍នៃការស្ទង់មតិនោះ អាចរកអានបានជាភាសាអង់គ្លេស នៅគេហទំព័រផ្លូវការរបស់វិទ្យាស្ថាន​សាធារណរដ្ឋអន្តរជាតិ ដោយចុុចនៅលើទីនេះ

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ bory@monoroom.info) - ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

ជម្រើសព្រឹត្តិប័ត្របច្ចុប្បន្នភាព

មនុស្ស​លើ​យន្ដហោះ​បាត់​ខ្លួន​ នៅ​មាន​ជីវិត​គ្រប់​គ្នា នៅ​អាហ្វហ្គានីស្ដង់?

វិស្វករ​ម្នាក់​នៅ​លើ​យន្ដហោះ​បាត់​ខ្លួន ទំនង​ជា​បង្ហោះ​រូប​ចេញ​ពី​កោះ​មួយ

ពលរដ្ឋ​ឃុំ​ស្រឡប់​«ខក​ខាន»​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រោះ​វៀតណាម​ផ្តាច់​ភ្លើង

បន្ទាប់​ពី​ឃើញ​ប្រេង​អណ្ដែត ប្រអប់​យន្ដ​នឹង​ចុះ​ទៅ​រក​យន្ដហោះ​បាត់​ខ្លួន

តុលាការ​​កម្ពុជា​ដោះលែង​ជនជាតិ​ប៊ែលហ្សិក ក្នុង​សំនុំ​រឿង​ឃាតកម្ម​ស្ត្រី​ទេសចរណ៍​បារាំង

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល បង្កើត​ច្បាប់​ទទួល​ព័ត៌មាន​ឲ្យ​បាន​ឆាប់

រាជធានី​ភ្នំពេញ​បាត់​មនុស្ស​ទៅ​ណា​អស់ ពេល​ចូល​ឆ្នាំ?

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក