ហ្វេសប៊ុក ផេភើរ (Facebook Paper) កម្មវិធី​ថ្មី​របស់​ហ្វេសប៊ុក

ដើម្បីឲ្យអ្នកនិយមប្រើប្រាស់ហ្វេសប៊ុក ទទួលបាននូវអារម្មណ៍ថ្មី​កាន់តែងាយស្រួលប្រើ​ជាងមុន ក្នុងការទទួល​បានដំណឹង និងព័ត៌មានផ្សេងៗជុំវិញរឿងរាវទាំងអស់ ​ពីមិត្តភក្តិ​នោះ ឥឡូវនេះហ្វេសប៊ុក ទើបនឹងចេញឲ្យ​ប្រើ​ប្រាស់នូវកម្មវិធីថ្មីមួយ សម្រាប់ធ្វើការងារទាំងនេះ ឈ្មោះហៅថា ហ្វេសប៊ុក ផេភើរ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: February 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីឲ្យអ្នកនិយមប្រើប្រាស់ហ្វេសប៊ុក ទទួលបាននូវអារម្មណ៍ថ្មី​កាន់តែងាយស្រួលប្រើ​ជាងមុន ក្នុងការទទួល​បានដំណឹង និងព័ត៌មានផ្សេងៗជុំវិញរឿងរាវទាំងអស់ ​ពីមិត្តភក្តិ​នោះ ឥឡូវនេះហ្វេសប៊ុក ទើបនឹងចេញឲ្យ​ប្រើ​ប្រាស់នូវកម្មវិធីថ្មីមួយ សម្រាប់ធ្វើការងារទាំងនេះ ឈ្មោះហៅថា ហ្វេសប៊ុក ផេភើរ។


រូបថតផ្ដិតចេញពីអេក្រង់នៃកម្មវិធីថ្មី ហ្វេសប៊ុក ផេភើរ របស់បណ្ដាញសង្គមដ៏ល្បីឈ្មោះ ហ្វេសប៊ុក។

បច្ចេកវិទ្យា - ប្រភពសារព័ត៌មានជាច្រើនតែងតែបង្ហើបថា ក្រុមហ៊ុនហ្វេសប៊ុក (Facebook) មានបំណងឲ្យ​អ្នកប្រើ​ទាំង​អស់​អាច​ធ្វើការសរសេរនូវខ្លឹមសារចែកចាយ ជាទម្រង់ប្លក់ក៏ដូចជា សរសេរព័ត៌មានផ្សេងតាម​តម្រូវការជា​ដើម។ ពិតណាស់​កាលពីថ្ងៃម្សិលម៉ិញនេះ ក្រុមហ៊ុនទើបបានប្រកាសចេញនូវកម្មវិធី ហ្វេសប៊ុក ផេភើរ (Facebook Paper) ថ្មី​សម្រាប់ អ្នកប្រើ iOS ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីតាមរយៈការរចនារបស់ក្រុមហ៊ុន។ ហ្វេសប៊ុក ផេភើរ អាចហៅថា ជាកម្មវិធីសម្រាប់អាន ដែលអាចឲ្យអ្នកនិយមប្រើប្រាស់ហ្វេសប៊ុក ទទួលបាននូវអារម្មណ៍ថ្មី​កាន់តែងាយស្រួលប្រើ​ជាងមុន ក្នុងការទទួលបានដំណឹង និងព័ត៌មានផ្សេងៗជុំវិញរឿងរាវទាំងអស់​ពីមិត្តភក្តិ​របស់​អ្នក។ នេះបើតាមការឲ្យ​ដឹង​ពីប្រភពគេហទំព័រ techland.time.com កាលពីពេលម្សិលម៉ិញនេះ ។

លក្ខណសម្បត្តិរបស់ ហ្វេសប៊ុក ផេភើរ ៖

- ស្វែងរករឿងរាវចេញពីហ្វែកប៊ុកញ៉ូហ្វីត (Facebook New Feed) របស់អ្នកនៅក្នុងទម្រង់ថ្មីស្រស់ស្អាត
- អាចកែតម្រូវនូវប្រភេទក្រដាស់ (Paper) ទៅតាមផ្ទៃដែលអ្នកចូលចិត្ត
- អាចបើករកខ្លឹមសារថ្មីដែលនៅខាងក្រោមដូចជាបើកទំព័រសៀវភៅ
- អាចដាក់ screen ទ្រេតចុះឡើងជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់នៃរូបភាព
- ទស្សនាវីឌីអូក្នុងទំហំពេញច្បាស់ល្អ
- មានលក្ខណៈសាមញ្ញងាយប្រើម្រាមដៃទៅតាមធម្មជាតិនៃការរស់នៅ
- អាចរៀបចំនិងទស្សនារូបរាងពិតមុនពេលអ្នកដាក់ចេញទៅកាន់មិត្ត (ក្នុងពេលយើងជាអ្នកបង្កើតរឿងរាវ)

របៀបទាញយក ហ្វេសប៊ុក ផេភើរ ៖

- ប្រសិនបើទីផ្សារ App Store របស់អ្នកកំពុងស្ថិតនៅទីតាំងសហរដ្ឋអាមេរិកគឺវាពិតជាប្រសើរ ព្រោះអ្នកអាច​ទាញ​យក និងសាកល្បងប្រើនូវ ហ្វេសប៊ុក ផេភើរ ដែលជាកម្មវិធីទើបបានប្រកាសចេញថ្មីដោយ ហ្វេសប៊ុក ។ កម្មវិធី ហ្វេសប៊ុក ផេភើរ គឺជាពិតជាគួរឲ្យទាក់ទាញ ប៉ុន្តែបច្ចុប្បន្នវាត្រូវបានក្រុមហ៊ុន ហ្វេសប៊ុក ដាក់ចេញសម្រាប់តែ​អ្នក​ប្រើនៅក្នុងប្រតិបត្តិការណ៍របស់ iOS ដែលរស់នៅ សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។

- ប៉ុន្តែចំពោះអ្នកដែលមិននៅ សហរដ្ឋអាមេរិក គឺមានជម្រើសពីរយ៉ាង ក្នុងការទាញយកនូវកម្មវិធីថ្មីនេះ ទីមួយ អ្នកត្រូវផ្លាស់ប្ដូរទីតាំងនូវគណនី អាយធូន (iTunes) របស់អ្នកទៅកាន់ សហរដ្ឋអាមេរិកសិន ចំពោះជម្រើសទីពីរ គឺអ្នកត្រូវបង្កើតនូវគណនី អាយធូន ថ្មីដែលតម្រូវឲ្យជ្រើសយកទីតាំងនៅសហរដ្ឋអាមេរិកតែម្តង។

វិធីសាស្រ្តខ្លះៗក្នុងការប្ដូរតំបន់៖

- ចូលទៅកាន់ App Store ស្វែងរកពាក់ថា ហ្វែឈើដ៍ (Featured)
- ចុចទាញចុះក្រោម នឹងប៉ះលើ ប៉ាត់ធូន (button) ជាមួយនឹង Apple ID របស់អ្នក
- ពេលមានការបង្ហាញសូមប៉ះលើ «View Apple ID» (អាចនឹងតម្រូវឲ្យបញ្ចូលលេខសំងាត់)
- ប៉ះលើ «Coutry Region setting និងជ្រើសយក យ៉ូអេស (US)

សូមបញ្ជាក់ថាបច្ចុប្បន្ន ហ្វេសប៊ុក ផេភើរ មាននៅក្នុងតែ iOS ដែលស្ថិតនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ ដែលបង្ហាញពីអត្ថន័យនៃហ្វេសប៊ុក ផេភើរ ដូចតទៅ៖

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...