តន្ត្រី​នៃ​ក្តី​ស្រលាញ់ T-ARA និង SPEED សម្តែង​រួម​គ្នា​នៅ​កម្ពុជា

ការកក្រើកជាថ្មីនៅកម្ពុជា ចំពោះការប្រគុំតន្រ្តីបន្តផ្ទាល់ នៃវត្តមានក្រុមតារាចំរៀងនារី T-ARA និងក្រុមចំរៀងបុរស SPEED របស់ប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅក្នុងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៤ខាងមុននេះ។ ការប្រគុំតន្ត្រីដែលបានធ្វើចុះថ្ងៃនៃសេចក្តីស្រលាញ់នោះតែម្ដង។
Loading...
  • ដោយ: ក. សុខឃៀង
  • កែប្រែចុងក្រោយ: February 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការកក្រើកជាថ្មីនៅកម្ពុជា ចំពោះការប្រគុំតន្រ្តីបន្តផ្ទាល់ នៃវត្តមានក្រុមតារាចំរៀងនារី T-ARA និងក្រុមចំរៀងបុរស SPEED របស់ប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅក្នុងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ខាងមុននេះ។ ការប្រគុំតន្ត្រីដែលបានធ្វើចុះថ្ងៃនៃសេចក្តីស្រលាញ់នោះតែម្ដង។


ក្រុមតារាចំរៀងនារី T-ARA របស់កូរ៉េខាងត្បូង មកសម្ដែងការប្រគុំតន្ត្រី នៅកម្ពុជា។ (រូបថត ផ្សាយស្ពត)

ប្រគុំត​ន្ត្រី - ជាការជូនដំណឹងដ៍អស្ចារ្យ សំរាប់ទស្សនិកជនឬយុវវ័យ អ្នកចូលចិត្តគាំទ្របទចំរៀងជាភាសាកូរ៉េ ដែល​ទូរទស្សន៍ CTN និង My TV បានរៀបចំការប្រគុំតន្រ្តីពិសេស ជាព្រឹត្តិការណ៍ក្រុមតន្ត្រី​បុរសជួបជាមួយក្រុមតន្ត្រី​នារី​មក​ចូលរួម​សម្តែងរួមគ្នា ដើម្បីបង្កើតបរិយាកាសអោយកាន់តែសប្បាយរីករាយ។

លោក ប៊ែរណាដ អ៊ែនថូនី អគ្គនាយករបស់ទូរទស្សន៍ស៊ីធីអិនបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «ស្របនឹង​កេរ្តិ៍ឈ្មោះរបស់ CTN កំពុងមានប្រជាប្រិយខាងផ្តល់កម្មវិធីកម្សាន្ត យើងនឹងផ្តល់អ្វីមួយ​ដែលកាន់តែពិសេសថែម​ទៀតនោះ​ដល់ទស្សនិកជនរបស់យើង ក្នុងឱកាសទិវានៃក្តីស្រឡាញ់ខាងមុខនេះ»។ ទាក់ទងព្រឹត្តិការណ៍នេះដែរ លោកអ៊ែនធូនី បានអះអាងថា ដោយសារតែជាការប្រគំតន្ត្រីប៉ះចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដូច្នេះហើយទើបលោក​សម្រេចចិត្តនាំមកទាំងក្រុមបុរស និងក្រុមនារី ។

ចំពោះតម្លៃសំបុត្រចូលទស្សនា គឺចាប់ពី៨ដុល្លារ រហូតដល់១៥ដុល្លារចាប់ពីថ្ងៃទី៩ កុម្ភៈ ២០១៤ នេះតទៅនៅ​ស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ និងកោះពេជ្រចំថ្ងៃសម្តែងតែម្តង ។ក្រុមតន្ត្រី SPEED និង T-ARA នឹងសម្តែងនៅ​លើ​ឆាកមួយដែលមានកៅអីអ្នកទស្សនា៣.០០០នាក់ ក្រោមការឧបត្ថមពីទឹកផ្លែឈើ ZENYA ប្រពន្ធ័ទូរសព្ទ័ចល័ត Mobitel ជាដើម។

ក្រុមចម្រៀងនារីកូរ៉េខាងត្បូង T-ara បង្កើតឡើងក្នុងឆ្នាំ២០០៩ដែល​មានអ្នកគាំទ្រជាច្រើន នៅប្រទេសកម្ពុជា។ បទ​ចម្រៀងរបស់ពួកគេភាគច្រើនមានលក្ខណៈក្រមិចក្រមើម ច្រើនជាងសិចស៊ី ដូចជាបទ “Bo Peep Bo Peep”, “Roly Poly”, និង “Lovey Dovey” ជាដើម។ បច្ចុប្បន្នក្រុមចម្រៀងនេះមានសមាជិក ៦នាក់។ ចំនែកឯក្រុមSpeed មាន​សមាជិកប្រាំពីរនាក់ ដោយបង្កើតឡើងក្នុងឆ្នាំ២០១២ជាមួយបទToo late។

គួររម្លឹកដែរថា បណ្តាញទូរទស្សន៍ CTN និង My TV ធ្លាប់បានអញ្ជើញក្រុមចម្រៀងកូរ៉េជាច្រើនសំរាប់ថៃ្ងឈប់សំរាក ឬថៃ្ងបុណ្យផេ្សងៗ ដូចជា Baby Vox, Shiness, Ukiss, Sistar, Tahiti ...។ល។ ហើយបានទាក់ទាញទស្សនិកជន​មិន​តិចទេ ក្នុងការមកទស្សនាម្តងៗ៕

សូមទស្សនាវីដេអូចំរៀងមួយ របស់ក្រុមអ្នកចំរៀងស្រី T-ARA ៖

-------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...