ហ្វើណាន់ដូរ បាន​បន្ត​កិច្ច​សន្យា​ថ្មី​ជាមួយ​ក្លិប ក្លឹបភូតូ ដល់​ឆ្នាំ ២០១៧

កីឡាករខ្សែបម្រើការពារអន្តរជាតិប្រេស៊ីល ហ្វើណាន់ដូរ (Fernando) បានសម្រេចចិត្តបន្តកិច្ចព្រមព្រៀងថ្មី លើកិច្ច​សន្យាចាស់របស់គាត់ជា មួយក្លឹបភូតូ រហូតដល់ឆ្នាំ ២០១៧ ។ បើទោះបីជាត្រូវបានគេការរំពឹងទុកថា គាត់ត្រូវបាន​កំណត់ពេលវេលាដ៏ជាក់លាក់មួយ ដើម្បីចាកចេញទៅចូលរួមជាមួយក្លឹប ម៉ែនឆែស្ទើ ស៊ីធី (Manchester City) នា​រដូវក្តៅនេះក៏ដោយ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: February 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករខ្សែបម្រើការពារអន្តរជាតិប្រេស៊ីល ហ្វើណាន់ដូរ (Fernando) បានសម្រេចចិត្តបន្តកិច្ចព្រមព្រៀងថ្មី លើកិច្ច​សន្យាចាស់របស់គាត់ជា មួយក្លឹបភូតូ រហូតដល់ឆ្នាំ ២០១៧ ។ បើទោះបីជាត្រូវបានគេការរំពឹងទុកថា គាត់ត្រូវបាន​កំណត់ពេលវេលាដ៏ជាក់លាក់មួយ ដើម្បីចាកចេញទៅចូលរួមជាមួយក្លឹប ម៉ែនឆែស្ទើ ស៊ីធី (Manchester City) នា​រដូវក្តៅនេះក៏ដោយ។


កីឡាករខ្សែបម្រើការពារអន្តរជាតិប្រេស៊ីល ហ្វើណាន់ដូរ។ (រូបថត independent.co.uk)

បាល់ទាត់ - កីឡាករវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្ដូរទៅកាន់ក្រុម ម៉ែន ឆែស្ទើ ស៊ីធី នៅ​ពេលទីផ្សាដោះដូរកីឡាករក្នុងខែមករា ត្រូវបានបញ្ចប់។ គាត់ត្រូវបានគេការរំពឹងទុកថាលោកនឹង រើស​យកលោក ម៉ែញួល ភែលលេហ្ក្រីនី (Manuel Pellegrini) ដើម្បីចូលរួមជាមួយក្លិប Manchester City នៅពេលកិច្ច​សន្យារបស់​គាត់​ផុតកំណត់ នៅចុងបញ្ចប់នៃរដូវ កាលនេះ ។

បងប្រុសរបស់ ហ្វើណាន់ដូរ គឺលោក ជូកា រ៉េហ្កេស (Joca Reges) បានអះអាងកាលពីដើមសប្តាហ៍នេះថាកីឡាករ ហ្វើណាន់ដូរ បានយល់ព្រមរួចហើយដើម្បីចាកចេញពីក្លិបនៅរដូវក្តៅនេះ ប៉ុន្តែឥឡូវនេះកីឡាករ ហ្វើណាន់ដូរ បាន​បញ្ចប់ កិច្ចពិភាក្សាអំពីអនាគត ជាបន្ទាន់ជាមួយក្លិប ម៉ែន ឆែស្ទើ ស៊ីធី ដោយគាត់បានបន្តកិច្ចព្រមព្រៀងថ្មីរបស់ គាត់ជាមួយនឹងក្លិប Porto រហូតដល់ ឆ្នាំ២០១៧ នេះបើតាមការបង្ហើបព័ត៌មានរបស់ក្លិប ភូតូ តាមរយៈ គណនី Twitter ផ្លូវការមួយ ។

កីឡាករ ហ្វើណាន់ដូរ បានចាប់ផ្តើមអាជីពដំបូងជាមួយក្លឹប Vila Nova មុនពេលចូលរួមជាមួយក្លឹប ភូតូ ក្នុងឆ្នាំ ២០០៧ ជាកន្លែងដែលគាត់ បានបានកេរ្តិ៍ឈ្មោះ និងកិត្តិយស ដ៏អស្ចារ្យនៅទីនេះ ។ បើយោងតាមរបាយការណ៍​របស់ក្លឹប នៅក្នុងកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបម្ចាស់ជើងឯកព័រទុយហ្គាល់ បានអះអាងថាកីឡាករ ហ្វើណាន់ដូរ អាចមាន តម្លៃខ្លួនប្រហែល ៣០ លានអឺរ៉ូ៕

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...