Mozilla បង្ហាញទូរស័ព្ទ​ទំនើប​គំរូ​ថ្មី ដើ​រដោយ​ប្រព័ន្ធ Firefox OS

អ្វីដែលជាការរំពឹងទុក របស់អ្នកស្គាល់ប្រព័ន្ធដំណើរការ ហ្វាយហ្វក (Firefox) ដ៏ល្បីល្បាញនោះបាន​មកដល់​ហើយ។ បើទោះជាវាមិនទាន់ដាក់ចេញផ្សាយ ជាសាធារណៈក៏ដោយ ក៏ទូរស័ព្ទដ៏ទំនើបរបស់ ម៉ូហ្សីឡា (Mozilla) នេះ ត្រូវបានគេសង្សឹមថា នឹងអាចធ្វើឲ្យទីផ្សារទូរស័ព្ទពិភពលោក មានការផ្លាស់ប្ដូរ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: February 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្វីដែលជាការរំពឹងទុក របស់អ្នកស្គាល់ប្រព័ន្ធដំណើរការ ហ្វាយហ្វក (Firefox) ដ៏ល្បីល្បាញនោះបាន​មកដល់​ហើយ។ បើទោះជាវាមិនទាន់ដាក់ចេញផ្សាយ ជាសាធារណៈក៏ដោយ ក៏ទូរស័ព្ទដ៏ទំនើបរបស់ ម៉ូហ្សីឡា (Mozilla) នេះ ត្រូវបានគេសង្សឹមថា នឹងអាចធ្វើឲ្យទីផ្សារទូរស័ព្ទពិភពលោក មានការផ្លាស់ប្ដូរ។


ទូរស័ព្ទប្រភេទថ្មីស្រឡាងរបស់ ម៉ូហ្សីឡា។ (រូបថត cnet.com)

បច្ចេកវិទ្យា - នៅក្នុងព្រឹត្តិការណ៍ Mobile World Congress នាទីក្រុងបាសឺឡូណា (Barcelona) ប្រទេស អេស៉្បាញ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្រុមហ៊ុន ម៉ូហ្សីឡា បានបង្ហាញនូវទូរស័ព្ទទំនើបថ្មី ឈ្មោះហៅថា Firefox OS Flame ដែល​ជាប្រភេទទូរស័ព្ទដើរ​ដោយប្រព័ន្ធ ហ្វៃហ្វក់ (Firefox OS)។ ម៉ូហ្សីឡា បានផ្ដល់ប្រភទេទូរស័ព្ទជាគំរូនេះ ទៅឲ្យ​ពួកអ្នក​អភិវឌ្ឍន៍​កម្មវិធី ដើម្បីយកទៅសាកល្បងបង្កើតកម្មវិធី សំរាប់បម្រើឲ្យប្រព័ន្ធ​ប្រតិបត្តិការ​ថ្មីនេះ នៅលើ​ប្រព័ន្ធ​ទូរស័ព្ទទំនើប និងក្ដាបញ្ជាផ្សេងទៀត។

ប្រព័ន្ធប្រតិបត្តិការមេ ហ្វៃហ្វក់ អូអេស (FireFox OS) ត្រូវបានគេរំពឹងថា នឹងជាជំរើសថ្មីមួយ សំរាប់ដាក់ឲ្យ​ដើរ​នៅ​លើឧបករណ៍ចល័តបច្ចុប្បន្ន ដែលកន្លងមកគេស្គាល់តែ Apple iOS, Google Android និង Windows Mobile នេះ​ប៉ុណ្ណោះ។

ចំណែកគុណសម្បត្តិមួយចំនួនរបស់ ទូរស័ព្ទទំនើប ដើរដោយ Firefox OS Flame នេះ មានដូចជា

- អង្គគណនា Qualcomm MSM8210 Snapdragon ប្រភេទ 1.2GHZ Dual core processor

- អេក្រង់ 4.5 អ៊ីង 854×480 ភិចស៊ែល

- កាម៉េរាក្រោយ 5MP / កាម៉េរាមុខ 2MP

- បណ្តាញទូរស័ព្ទ 3G UMTS quad-band (850/900/1900/2100)

- ទំហំផ្ទុក 8GB memory

- អង្គចងចាំ 256MB -1GB RAM

- ឈីប A-GPS, NFC

- ថ្ម 1,800 mAh

- ទំនាក់ទំនងគ្មានខ្សែ WiFi 802.11 b/g/n, Bluetooth, និងមានកន្លែងអាចភ្ជាប់ Micro USBបាន។

ម៉ូហ្សីឡា រំពឹងថា ប្រព័ន្ធប្រតិបត្តិការណ៍របស់ខ្លួន នឹងជាទីពេញនិយម សំរាប់ទូរស័ព្ទទំនើបថ្នាក់ទាប និងមធ្យម ហើយខ្លួន ក៏នឹងមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនេះ ទៅកាន់ទូរស័ព្ទនិងក្ដាបញ្ជាថ្នាក់ខ្ពស់ដែរ ដោយបានចាប់ដៃគូរ ជាមួយ ALCATEL ONETOUCH, Huawei, LG និង ZTE ថែមទៀតផង។

គួរបញ្ជាក់ដែរថា មូហ្សីឡា ជាសហគមន៍ផលិតកម្មវិធីឥតគិតថ្ងៃមួយ ដែលបានផលិតកម្មវិធី ហ្វៃហ្វក់ ល្អបំផុតមួយ សម្រាប់ប្រើប្រាស់ជាមួយបណ្ដាញអ៊ិនធើណែត៕

សូមទស្សនាវីដេអូស្ដីពីប្រព័ន្ធប្រតិបត្តិការថ្មី ហ្វៃហ្វក់៖

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៤

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...