អំណិះតទៅ ប្រហែលជាលែងត្រូវការ PC ទៀតហើយ !

Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: February 14, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើលោកអ្នកប្រើប្រាស់ផ្នែកពត៌មានវិទ្យា តែក្នុងលក្ខណះផ្ទាល់ខ្លួន ឬតែក្នុងរង្វង់គ្រូសារ ដូចជា ​ភ្ជាប់អាំងទែណែត ឬ ទាញយក ដាក់បញ្ចូល រូបថត ឬសសេបន្តិចបន្តួចនូវអត្ថបទខ្លះៗ លោកអ្នកប្រាកដជា មិនត្រូវការក្នុងពេលអនាគត នូវ ម៉ាស៊ីន informatique PC ទៀតទេ។ លោកអ្នកគ្រាន់តែមានតែ គ្រឿងប្រដាប់ informatique ដូចជា ប្រព័ន្ធទូរស័ព្ទដៃ smartphone  ឬក៏ ប្រព័ន្ធក្ដារបញ្ជា tablette ជាការស្រេច។ ហេតុអ្វី ក៏ ទស្សនាវដ្តី MONOROOM.info ហ៊ានធ្វើការវាយតំលៃយ៉ាងដូចច្នេះ ? យើងមានអំណះអំណាង ខ្លះៗដូចខាងក្រោម​ ៖

១- តំលៃ

ម៉ាស៊ីន informatique PC មួយគ្រឿងមានតំលៃយ៉ាងអន់ណាស់ ក៏មិនតិចជាង ៤០០អ៊ឺរ៉ូទេ ។ តែបើលោកអ្នក ទិញ ប្រព័ន្ធទូរស័ព្ទដៃ smartphone វិញ លោកអ្នកអាចរកបាន ប្រភេទ ប្រព័ន្ធទូរស័ព្ទដៃ smartphone ដែលមានតំលៃត្រឹមតែ ៣០០អ៊ឺរ៉ូប៉ុណ្ណោះ តែវាអាចដំណើរការយ៉ាងល្អប្រសើរ នូវ តំរូវការលោកអ្នក ដូចរៀបរាប់ខាងលើនេះ ។

២- មាឌ និង ទំហំ

មិនអាចប្រៀបផ្ទឹមបាន សូម្បីបន្តិចទាល់តែសោះ ! សំនួរបានចោទសូរថា តើលោកអ្នកអាចយក ម៉ាស៊ីន informatique PC ដាក់ចូលក្នុងហោប៉ៅអាវ ឬខោរបស់លោកអ្នកបានដែរឬទេ ? មិនត្រឹមតែប៉ុណ្ណឹង ជាមួយនឹង ប្រព័ន្ធទូរស័ព្ទដៃ smartphone  ឬក៏ ប្រព័ន្ធក្ដារបញ្ជា tablette លោកអ្នកអាច រៀបចំដាក់ក្នុងថតតុ ឬលើធ្នើ ឬក៏លោកអ្នកចង់បោះវា ទៅលើគ្រែពូកមួយភ្លែកសិន ... លោកអ្នកអាចធ្វើបានទាំងអស់ ។ តែលោកអ្នកមិនអាច លើក ម៉ាស៊ីន informatique PC បោះទៅលិចទៅកើត ឬទៅឆ្វេងទៅស្ដាំបានទេ ។

៣-  សូរសំលេង

ម៉ាស៊ីន informatique PC ភាគច្រើន ឬ ដែលមាតំលៃថោក សុទ្ធតែមានយ៉ាងហោចណាស់ កូនកង្ហាតូចមួយសំរាប់បក់ អោយត្រជាក់ ។ ហើយកូនកង្ហាតូចនេះបានបង្កអោយ មានជាសូរសំលេង ស៊័រ ៗៗៗ​ ឬ រ័រៗៗៗ ដែលគួរអោយធុញទ្រាន់។​ តែលោកអ្នកមិនដែលលឺ សូម្បីបន្តិច សំលេងរំខាននេះ ចេញពី ប្រព័ន្ធទូរស័ព្ទដៃ smartphone  ឬក៏ ប្រព័ន្ធក្ដារបញ្ជា tabletteនោះទេ ។

៤- កម្មវិធី

ថ្វីត្បិត កម្មវិធីនៅលើ ម៉ាស៊ីន informatique PC មានលក្ខណៈចាស់ទុំជាង តែយើងត្រូវតែមានសុទិត្ថិនិយមថា នោះគឺដោយសារតែ ម៉ាស៊ីន informatique PC ក៏មានចំណាស់ចាស់ទុំដូចគ្នានឹងដែរ ។ លោកអ្នកអាចរកមើលកម្មវិធីទាំងឡាយ ដែលអ្នកបង្កើតបាន យកវាទៅដាក់ ក្នុង Marketplace (Windows Phone) ឬ Android Market (Google Android) ឬ iPhone Market (iPhone) ហើយមានចំនូនរហូតដល់ រាប់ពាន់កម្មវិធី ទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នក ។

អ្នកអភិវឌ្ឍន៍ កម្មវីធីទាំងឡាយបាននឹងកំពុងងាក មករកអភិវឌ្ឍន៍ កម្មវិធីថ្មីៗ បន្ថែមទៀត ដោយសារតែគេមើលឃើញ អនាគតវែងឆ្ងាយរបស់ ប្រព័ន្ធទូរស័ព្ទដៃ smartphone  ឬក៏ ប្រព័ន្ធក្ដារបញ្ជា tablette ទាំងនេះ។ ជាទីបញ្ចប់ យើងសូមបង្ហាញនូវការតំឡើងជាលក្ខណះគំរូមួយ សំរាប់លោកអ្នក ណាដែលត្រូវការ ៖

- ទូរស័ព្ទដៃ Samsung Galaxy Nexus (ឬ ទូរស័ព្ទដៃ​ ដែលមានកំរិតស្មើ)
- ខ្សែរភ្ជាប់ MicroUSB/HDMI
- កូនកណ្ដុរ souris Bluetooth
- ក្ដារវាយ clavier Bluetooth
- និង អេក្រង់ ដែលនឹងភ្ជាប់ទៅនឹង ខ្សែរ HDMI

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...