ក្រុម​កាំភ្លើងធំ អាសឺណល ដាក់​តាំង​រូប​ចម្លាក់​កីឡាករ​ខ្លាំង​របស់​ខ្លួន

ក្លឹបបាល់ទាត់កាំភ្លើងធំ អាសឺណល (Arsenal) បានដាក់តាំងបង្ហាញ នៅឯពហុកីឡដ្ឋាន អេមីរ៉ាត (Emirates) រូប​សំណាក់ធ្វើពីសំរឹទ្ធ នៃវីរៈបុរសរបស់ក្លឹប ឌឺនីស ប៊េកខេម (Dennis Bergkamp) អតីតកីឡាករជម្រើសជាតិហូល្លង់ ដែលត្រូវបានក្លឹបមួយនេះ ជ្រើសតាំង​ជាតំណាងឲ្យក្រុម ក្នុងអំឡុងពេល១១ឆ្នាំ គឺឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ​២០០៦។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: March 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លឹបបាល់ទាត់កាំភ្លើងធំ អាសឺណល (Arsenal) បានដាក់តាំងបង្ហាញ នៅឯពហុកីឡដ្ឋាន អេមីរ៉ាត (Emirates) រូប​សំណាក់ធ្វើពីសំរឹទ្ធ នៃវីរៈបុរសរបស់ក្លឹប ឌឺនីស ប៊េកខេម (Dennis Bergkamp) អតីតកីឡាករជម្រើសជាតិហូល្លង់ ដែលត្រូវបានក្លឹបមួយនេះ ជ្រើសតាំង​ជាតំណាងឲ្យក្រុម ក្នុងអំឡុងពេល១១ឆ្នាំ គឺឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ​២០០៦។


រូបចម្លាក់របស់អតីតកីឡាករ ឌឺនីស ប៊េកខេម។ (រូបថត bostonherald.com)

បាល់ទាត់អង់គ្លេស - អតីតកីឡាករអាសឺណលរូបនេះ ធ្លាប់លេងឲ្យក្រុមកាំភ្លើងធំបាន៤២៣ប្រកួត ហើយធ្លាប់រក​គ្រាប់បាល់​បាន ១២០​គ្រាប់ផងដែរ។ អតីតកីឡាករជម្រើសជាតិហូល្លង់រូបនេះ បាននិយាយនៅក្នុងការតាំង​ពិពណ៌​នោះថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់។ ថ្ងៃនេះបានធ្វើឲ្យរូបខ្ញុំ មានមោទកភាពយ៉ាងខ្លាំង​ជាមួយកម្មវិធី​នេះ។ វាបានធ្វើឲ្យយើងនឹកឃើញឡើងវិញ ពីដំណាក់កាលដំបូងរបស់យើងទាំងអស់គ្នាក្នុងការលេងឲ្យក្រុមកាំភ្លើងធំ។»

អតីតកីឡាករអាសឺណលរូបនេះ បានបន្ដទៀតថា «អ្នកទាំងអស់គ្នាប្រាកដជាដឹងថា ខ្ញុំស្រលាញ់ក្លឹបនេះណាស់ ហើយខ្ញុំបានទទួលអ្វីៗជាច្រើនពីក្លឹបនេះ។ អ្នកគាំទ្រ បុគ្គលិក និងមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ គឺសុទ្ធតែជាមនុស្ស​អស្ចារ្យ។ ជាពិសេសក្រុមរបស់ពួកយើង គឺជាក្រុមដ៏ខ្លាំងមួយដែលធ្លាប់ទទួលបានជោគជ័យជាច្រើនកន្លងមក។»

រូបចម្លាក់នេះបានពិពណ៌នាពីសកម្មភាពគ្រប់គ្រងបាល់ ប្រកបដោយការជក់ចិត្តរបស់អតីតកីឡាកររូបនេះ នៅក្នុង​ការ​ប្រកួតមួយជាមួយក្រុម ញ៉ូខាស៊ល (Newcastle) ក្នុងក្របខណ្ខ​ព្រីមៀលីក (Premier League) កាល​ពី​ខែកុម្ភៈ​ឆ្នាំ២០០៣កន្លងទៅ។

មិនមែនត្រឹមតែអតីតកីឡាករ ខាងលើនេះតែម្នាក់ឯងទេ ដែលក្លឹបបានយកមកដាក់តាំង នៅក្នុងពិពណ៌ដ៏ពិសេស តែនៅមានរូបចម្លាក់ អតីតអ្នកចាត់ចែង និងជាគ្រូបង្វឹកលោក ហេប័រ ឆាបមេន (Herbert Chapman) និងអតីត​កីឡាករខ្លាំងៗរបស់ខ្លួនមួយចំនួនទៀត ដូចជា ទីជេរី ហង់រី (Thierry Henry) តូនី អាដាំ (Tony Adams) ដែល​សុទ្ធសឹងជាកីឡាករ​រួមក្រុមយ៉ាងជិតស្និតរបស់ ប៊េកខេម៕

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...