កំណាព្យ​លោកតា តឹក ផាន រំលឹក​បញ្ហា​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ ដល់​បច្ចុប្បន្ន

លោកតា តឹក ផាន បានចាក់ចេញពីស្រុកកំណើរ ពីគ្រួសារ ពីប្រពន្ធកូន ឡើងមកកាន់រាជធានីភ្នំពេញ អស់រយៈ​ពេល​ជាច្រើនខែកន្លងមកហើយ ជាមួយនឹងការចូលរួម និងរង់ចាំធ្វើបាតុកម្ម ជាបន្តរបន្ទាប់ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរក«សន្លឹកឆ្នោត»របស់លោកតា ដែលបានបាត់បង់ទៅក្រោយការបោះឆ្នោតថ្ងែទី២៨ ខែកកក្កដា ឆ្នាំ​២០១៣។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកតា តឹក ផាន បានចាក់ចេញពីស្រុកកំណើរ ពីគ្រួសារ ពីប្រពន្ធកូន ឡើងមកកាន់រាជធានីភ្នំពេញ អស់រយៈ​ពេល​ជាច្រើនខែកន្លងមកហើយ ជាមួយនឹងការចូលរួម និងរង់ចាំធ្វើបាតុកម្ម ជាបន្តរបន្ទាប់ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរក«សន្លឹកឆ្នោត»របស់លោកតា ដែលបានបាត់បង់ទៅក្រោយការបោះឆ្នោតថ្ងែទី២៨ ខែកកក្កដា ឆ្នាំ​២០១៣។


លោកតា តឹក ផាន ពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង។ (រូបថត MONOROOM.info/ O. Vary)

ជាតិនិងជីវិត - លោកតាមានកូនពីរនាក់ និងចៅបួននាក់ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងភូមិស្លែង ឃុំទួលខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង រួមទាំងលោកយាយត្រូវជាប្រពន្ធរបស់លោកតាផងដែរ។ ឃ្លាតឆ្ងាយពីស្រុកកំណើតលោកតា រូបនេះបាន​បញ្ជាក់ថា បច្ចុប្បន្នលោកតាស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ហើយនឹងបន្តរការចូលរួមធ្វើបាតុកម្មជានិច្ច​ក្នុងការ​ស្វែងរក​សន្លឹកឆ្នោត ទោះបីជីវិតត្រូវក្ស័យដោយប្រការណាមួយក៏មិនខ្លាច និងរាថយដែរ។

ជាមួយនឹងការចូលរួមយ៉ាងសកម្ម ក្នុងមហាបាតុកម្មដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ នាពេលកន្លងមក លោកតាតែងបានឡើងសូត្រនូវកំណាព្យ ដែលលោកតាពេញចិត្តជាងគេ ពីក្នុងចំណោមកំណាព្យជាច្រើន។ កំណាព្យ​ដែលលោកតាគិតថា ជាកំណាព្យមួយអាចនឹងផ្តល់នូវយុត្តិធម៌សម្រាប់សន្លឹកឆ្នោតនោះ លោកតាមិនបានបញ្ជាក់​ប្រាប់ពីចំណងជើងឡើយ ដោយទុកឲ្យអ្នកអានជាអ្នកពិចារណា ក្នុងការស្វែងរកនូវទិសដៅ និងអត្ថន័យពិតប្រាកដ​របស់កំណាព្យនោះ។

ក្នុងអាយុ ៨០ឆ្នាំ លោកតាបានសូត្រនូវកំណាព្យនេះឡើងវិញ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដូច្នេះថា៖

«ខ្ញុំសូមវាចារប្រាប់រឿងពិត សូមកូនខ្មែរពិនិត្យទាំងអស់គ្នា
រឿងទុករឿងសោកខ្មែរទេវេទនា គ្រាំគ្រាហិនហោចច្រើនខែឆ្នាំ។

ពីថ្ងៃ១៧ ខែមេសា ព្រាយប្រែក្រឡាត្រូវចងចាំ
អស់បីលាននាក់ជាងបីឆ្នាំ ខ្មែររស់រងកម្មព្រោះកុម្មុយនីស។

ល្បិចកលត្របាក់លេបទឹកដី ឲ្យខ្មែរក្សិណក្ស័យក្លាយជាផេះ
នេះហើយល្បិចកលពួកកុម្មុយនីស ខ្មែរត្រូវត្រិះរិះពិចារណា។

ពី៩៧ដល់សព្វថ្ងៃ គ្រោះកាចចង្រៃឥតគណនា
អស់ទឹកអស់ដីព្រៃព្រឹក្សា អស់ហ្វូងមច្ឆាគ្មានសេសសល់។

នេះហើយ គំនិតយូន និងចិន ចូលមកបង្ហិនប្រើល្បិចកល
ឲ្យខ្មែរអន្តរាយទុក្ខអំពុល ចិនយួនមិនខ្វល់ចូលតាមចិត្ត។

ឯពួកចិនប្រឹងយករ៉ែក្នុងដី ឯយួនអប្រិយចូលគ្មានគិត
រស់លើដីខ្មែរច្រើនសន្ធឹក គំនិតឈ្លានពានយកដីខ្មែរ។

ក្នុងជួររាជការយើងសព្វថ្ងៃ មានយួនការលៃមកបង្វែរ
ការពិតខ្លួនយួនខោអាវខ្មែរ ស័ក្តមិនតូចទេមានដល់ផ្កាយ។

បើគណបក្សទេវតាតប្រាំឆ្នាំ ខ្មែរច្បាស់រងកម្មទុក្ខអន្តរាយ
អស់ទឹកអស់ដីព្រៃទាំងឡាយ ធម្មជាតិរលាយខ្មែរសាបសូន្យ។ (...)
»

តាមការអះអាងរបស់អ្នកស្រី នាង សំអាត អាយុ៥១ ឆ្នាំ មានស្រុកកំណើតភូមិត្រពាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្ត​កំពង់ចាម ថាលោកតាខាងលើ មិនបានត្រឡប់ទៅផ្ទះ​ នៅខេត្តកំពង់ឆ្នាំងវិញទេ ដោយរង់ចាំចូលរួមធ្វើបាតុកម្ម ទាម​ទារសន្លឹកឆ្នោតរបស់គាត់មកវិញ មិនខុសណាពីរូបអ្នកស្រី ដែលមិនបានត្រឡប់ទៅវិញដូចគ្នា ដោយសារ​តែ​ការ​រត់​គេចចេញ ពីការឃ្លាំមើលរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា ក្នុងភូមិស្រុកជាមួយ ដែលតែងតែលបចាំធ្វើបាប៕

ទស្សនាកិច្ចសម្ភាសផ្ទាល់របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយលោកតា តឹក ផាន ដូចតទៅ៖

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៧ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...