ក្រុមហ៊ុន​សង្ហារិម​បារាំង ចុះ​ហត្ថលេខា​ពង្រីក​ដៃ​គូរ នៅ​អាស៊ី​ប៉ាស៊ីភីក

អាប៊ីតា (Habitat) ជាយីហោមួយរបស់ក្រុមហ៊ុនបារាំង ឈ្មោះថា កាហ្វម (Cafom) បានប្រកាសនៅថ្ងៃទី១២ ខែមីនានេះ ពីកិច្ចព្រមព្រៀង«មេ»មួយ ដែលមាន១៥ឆ្នាំ ជាមួយនឹងដៃគូរផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីភីក មានឈ្មោះថា Furniture & Furnishings Pte Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន TT International Ltd។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាប៊ីតា (Habitat) ជាយីហោមួយរបស់ក្រុមហ៊ុនបារាំង ឈ្មោះថា កាហ្វម (Cafom) បានប្រកាសនៅថ្ងៃទី១២ ខែមីនា​នេះ ពីកិច្ចព្រមព្រៀង«មេ»មួយ ដែលមាន១៥ឆ្នាំ ជាមួយនឹងដៃគូរផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីភីក មានឈ្មោះថា Furniture & Furnishings Pte Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន TT International Ltd។


ការតុបតែបន្ទប់មួយ របស់ក្រុមហ៊ុន កាហ្វម ដែលមានយីហោ អាប៊ីតា។ (រូបថត ក្រុមហ៊ុន)

គ្រឿងតុបតែងផ្ទះ - ក្រុមហ៊ុន TT International Ltd ជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ ដែលមានជំនាញ​ខាងធ្វើ​គ្រឿងប្រដាប់តុបតែង (គ្រឿងសង្ហារិម និងគ្រឿងអគ្គិសនី) នៅក្នុងផ្ទះ ហើយត្រូវបានក្រុមហ៊ុន មានយីហោធំៗ​ជា​ច្រើន​ក្នុងពិភពលេោក យកទៅប្រើប្រាស់ ដូចជាក្រុមហ៊ុន Castilla, Natural Living និង Novena ជាដើម។

«នៅក្នុងរង្វង់នៃការប្រកបការងារ ដែលបានផ្លាស់ប្ដូររវាងគ្នាកន្លងមក សកម្មភាពជាយុទ្ធសាស្ត្រ ដែលគ្រោង​ដាក់ឲ្យ​ដំណើរការសម្រាប់គ្រប់គ្នា នឹងមើលឃើញពីផ្លែផ្ការបស់វា» នេះបើកតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន កាហ្វម ចេញផ្សាយក្នុងថ្ងៃទី១២ ខែមីនាឆ្នាំ២០១៤ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។

កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានេះ បានគ្រប់ដណ្ដប់ទៅលើប្រទេសចំនួន១៥ មាននៅក្នុងតំបន់អាស៊ី​ខាងកើត​ដូចជាប្រទេស ស៊ាំងហ្គាពួរ ឥណ្ឌូនេស៊ី ប្រ៊ុយណេ តៃវ៉ាន់ កម្ពុជា ម៉ាឡេស៊ី ភូមា ហ្វីលីពីន វៀតណាម និង​ប្រទេសឡាវ។ រីប្រទេសដែលនៅក្នុងតំបន់អាស៊ីប៉ាស៊ីភីក មាន ប្រទេសអូស្ត្រាលី ញ៉ូហ្សេឡេន ទីម័រខាងកើត ហ្វីដជី និងប្រទេសហ្គីណេថ្មី។

ហត្ថលេខានេះនឹងត្រៀមបម្រុងនូវការបើកហាងលក់ ពីពេលនេះរហូតដល់ឆ្នាំ២០១៥ នៅក្នុងប្រទេសស៊ាំងហ្គាពួរ ឥណ្ឌូនេស៊ី តៃវ៉ាន់ និងប្រ៊ុយណេ។ ចំនួននេះនឹងបង្កើនឡើងទ្វេដង នៅក្នុងរយៈពេល២ឆ្នាំជាបន្តទៅទៀត។ ហាង​ដាក់​លក់ទីមួយនឹងត្រូវបើកសម្ពោធនៅត្រីមាសទីបួនឆ្នាំ២០១៤នេះ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ប៊ីចបក់ (Big Box) នៃប្រទេសស៊ាំងហ្គាពួរ៕

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៣ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...