មិញ សុធីវណ្ណ៖ កុមារី រិទ្ធ សូនីតា មាន​សម្លេង​ស្រែក​បាន​ដូច ប៉ែន រ៉ន

«តាឃើញថា សមត្ថភាពរបស់ចៅខ្លាំងណាស់ អាចច្រៀង បើនិយាយពីណោតវិញគឺត្រឹមត្រូវល្អ(...) សម្លេងស្រែក បានដូចសម្លេងអ្នកស្រី ប៉ែន រ៉នអញ្ចឹង» នេះជាការបង្ហាញចំណាប់​អារម្មណ៍របស់ មិញសុធីវណ្ណ ដែលលោក​ទ្រាំមិន​សរសើរមិនបាន ចំពោះទឹមដមសម្លេងរបស់កុមារី រិទ្ធិ សូនីតា។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៩ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 09, 2014
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចម្រៀង - «ឈប់ព្រួយទៅបង» ដែលជាសំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន ត្រូវលើកយកមកបកស្រាយដោយកុមារី រិទ្ធ សូនីតា ក្នុងកម្មវិធី ផ្កាយរះក្នុងសួន របស់ស្ថានីយ៍ទួរទស្សន៍អប្សរា។ បន្ទាប់ពីការបកស្រាយនៅចម្រៀងនេះចប់ រិទ្ធ សូនីតា ដែលមានវ័យត្រឹម តែអាយុ១០ឆ្នាំ បានធ្វើអោយគណកម្មការ និងអ្នកចូលរួមលាន់មាត់សរសើរគ្រប់គ្នា ពីទឹក​ដមរបស់កុមារី បើទោះបីជានាងតូចមានអាយុ១០ឆ្នាំក៏ដោយ។

លោក មិញ សុធីវណ្ណ ជាគណកម្មកាផ្តល់ពិន្ទុសម្រាប់បេក្ខជន ដែលប្រលងនៅក្នុងវិធីនោះ ថ្លែងសរសើរ ពីទេព​កោសល្យ និងសមត្ថភាពច្រៀងរបស់កុមារដ៏តួចច្រលឹងនេះថា កុមារីមានសមត្ថភាពខ្ពស់អាចច្រៀងត្រឹមត្រូវ​តាម​ណោតភ្លេង តាមចង្វាក់ និងការសម្តែងកាយវិការក៏រស់រវើក រីឯការស្រែកច្រៀងទៀតសោត គឺសម្លេងកុមារីដូច​ទៅនឹងសម្លេងរបស់អ្នកស្រី ប៉ែន រ៉ន អ្នកចម្រៀងជំនាន់ដើម ដ៏ល្បីឈ្មោះ។

មិនតែប៉ុណ្ណោះ ក្រោយពីការបកស្រាយបទចម្រៀង កុមារី រិទ្ធ សូនីតា ក៏បានធ្វើឲ្យគណៈកម្មការ អ្នកស្រី សួន ចន្ថា រំភើប​ចិត្ត ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ដោយសារតែការអាណិតអាសូរ នៅពេលដែលអ្នកស្រី បានដឹងថាកុមារីបាន​តស៊ូរស់ មានឈ្មោះជាក្មេងកំព្រា ដែល​ត្រូវឪម្តាយបោះបង់ចោល នៅជាមួយជីដូនជីតា។

ចំណែក អ្នកនាង សឿ សុធារ៉ា ជាតារាកិត្តិយស នៅក្នុងកម្មវិធីនោះ កោតសរសើរ មិនដាច់ពីមាត់ផងដែរ ព្រោះតែ​ទេពកោសល្យ ទឹកដមសំនៀង របស់កុមារីរូបនេះ ស្តាប់ទៅពីរោះ រួមជាមួយកាយវិការរស់រវើក គួរអោយស្រសាញ់។

មានអាយុ ១០ឆ្នាំ មកពី ខេត្តកណ្តាល កុមារី រិទ្ធ សូនីតា ធ្លាប់បានចូលប្រលងប្រជែង ក្នុងកម្មវិធីយុវកុមារកូដូមូ ជំនាន់​ទី៥ ម្តង រួចមកហើយនៅក្នុងស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន។ ដោយសារតែទេពកោសល្យដមដមសម្លេង រួមផ្សំ ជាកាយ​វិកាយដ៏រស់រវើកគួអោយស្រលាញ់របស់កុមារីរូបនេះ ធ្វើអោយកុមារី រិទ្ធ សូនីតាទទួលជ័យលោជ័យលេខមួយ។ ទស្សនាទាំងគ្នា ថាកុមារីរូចនេះមានទឹកដមសំនៀងយ៉ាងណា ទើបធ្វើអោយគណកម្មការ និងអ្នកទស្សនារំភើប កោត​សរសើគ្រប់គ្នា៕

ទស្សនាវីដេអូ របស់កុមារីរូបនេះ នៅក្នុងកម្មវិធីកម្មវិធីផ្កាយរះក្នុងសួន៖

ទស្សនាវីដេអូ របស់កុមារីរូបនេះ ដែលទទួលបានលេខមួយ ក្នុងកម្មវិធីយុវកុមារកូដូមូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...