កំពូល​​​អ្នក​​ចាំ​ទី​របស់​អ៊ីតាលី ប្រកាស​មិន​ចូល​ប្រកួត​ជា​មួយ​អង់គ្លេស

ដោយមានអារម្មណ៍ថា មិនអាចមានលទ្ធភាពក្នុងការប្រកួត ទល់នឹងក្រុមជម្រើសជាតិអង់គ្លេសបាន នៅយប់នេះ អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង (Gianluigi Buffon) បានប្រកាសជូនពរឲ្យជ័យ ទៅអ្នកចាំទី ដែលចូលមកជំនួសខ្លួន កីឡាករ សាវ៉ាទរ ស៊ីរីហ្គូ (Salvatore Sirigu)។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយមានអារម្មណ៍ថា មិនអាចមានលទ្ធភាពក្នុងការប្រកួត ទល់នឹងក្រុមជម្រើសជាតិអង់គ្លេសបាន នៅយប់នេះ អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង (Gianluigi Buffon) បានប្រកាសជូនពរឲ្យជ័យ ទៅអ្នកចាំទី ដែលចូលមកជំនួសខ្លួន កីឡាករ សាវ៉ាទរ ស៊ីរីហ្គូ (Salvatore Sirigu)។


អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង។ (រូបថត AP)

បាល់ទាត់ពិភពលោក - តែប៉ុន្មានម៉ោងមុនការប្រកួត រវាងក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស និងអ៊ីតាលី កំពូល​អ្នកចាំទីច្រើនជំនាន់របស់អ៊ីតាលី កីឡាករ ហ្សៀនលូជី ប៊ូហ្វុង បានប្រកាសដកខ្លួនចេញពីការប្រកួត ដោយ​មូលហេតុ​របួស នៅត្រង់កែងជើងខាងស្ដាំ។ ប៉ុន្តែក្រុមជម្រើសជាតិអ៊ីតាលី នៅតែមានលទ្ធភាពចេញទៅប្រកួត ដោយមិនមាន​បញ្ហាអ្វីឡើយ ជាមួយនឹងអ្នកចាំទីដ៏ល្បីម្នាក់ទៀត ដែលនៅទាត់ឲ្យក្រុមបាល់ទាត់អាជីព របស់រដ្ឋធានីបារីស នោះគឺ​កីឡាករ សាវ៉ាទរ ស៊ីរីហ្គូ។

កីឡាករ ប៊ូហ្វូង បានសរសេរនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយនៅ៧ម៉ោងមុនការប្រកួតថា៖ «ជីវិត​ខ្ញុំសុខសប្បាយធម្មតាទេ តែខ្ញុំមានរឿងខ្លះដែលត្រូវជម្រះបញ្ជីឲ្យដាច់ស្រឡះ។ វាមិនមែនជាការខកខាន ក្នុងការ​ចូល​ប្រកួតលើកនេះ ឬនៅក្នុងការដណ្ដើមពានរង្វាន់ បាល់ទាត់ពិភពលោកនោះទេ ដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូរចិត្ត។ ប៉ុន្តែបើ​ទោះ​ជាខ្ញុំនៅខាងក្រៅ ឬនៅខាងក្នុងការប្រកួតក៏ដោយ ក៏ខ្ញុំនៅតែអាចដើរតួរយ៉ាងសំខាន់មួយបានដែរ។»

ប៊ូហ្វុង បានជូនពរមិត្តរួមក្រុមរបស់ខ្លួន ដែលត្រៀមចូលប្រកួតទៀតថា៖ «តោះ យើងនាំគ្នាសម្រុកចូល ទៅមុខទាំងអស់​គ្នា។ គឺជាក្ដីស្នេហ៍របស់ខ្ញុំដ៏ធំបំផុត។»

កីឡាករចាំទីច្រើនជំនាន់របស់អ៊ីតាលីរូបនេះ ធ្លាប់បានរងរបួសដូចគ្នាដែរ កាលពីការប្រកួតបាល់ទាត់ពិភលោក ឆ្នាំ​២០១០។ ប៉ុន្តែយ៉ាងហោចណាស់ នៅឆ្នាំនេះ កីឡាករម្នាក់ទៀត សាវ៉ាទរ ស៊ីរីហ្គូ ដែលនឹងមកជំនួស ប៊ូហ្វុង ក៏មិនមែន​ជាកីឡាករអន់ជាងប៉ុន្មាននោះដែរ នៅក្នុងអាជីពជាអ្នកចាប់បាល់ ជាមួយនឹងក្រុមប៉ារីស។ ផ្ទុយទៅវិញ អវត្តមាន​របស់​ប៊ូហ្វុង នឹងធ្វើឲ្យ ស៊ីរីហ្គូ មានឱកាស«មាស» ក្នុងការចូលរួម ក្នុងការប្រកួតកម្រិតពិភពលោកនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...