«The Voice»នៅ​កម្ពុជា នឹង​ចាប់​ផ្តើម​បើក​ប្រកួត​វគ្គ​ថ្មី ចាប់​ពី​ថ្ងៃ​នេះ

កម្មវិធី «The Voice Cambodia» ចាប់ពីថ្ងៃនេះតទៅ នឹងចាប់ផ្តើប្រកួតវគ្គបន្តទៀត គឺ Blind Audition សម្រាប់​បេក្ខជន​ដែលជាប់ ក្រោយពីជម្រុះក្នុងវគ្គ Pre-Audition រួច។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្មវិធី «The Voice Cambodia» ចាប់ពីថ្ងៃនេះតទៅ នឹងចាប់ផ្តើប្រកួតវគ្គបន្តទៀត គឺ Blind Audition សម្រាប់​បេក្ខជន​ដែលជាប់ ក្រោយពីជម្រុះក្នុងវគ្គ Pre-Audition រួច។


កម្មវិធី ឌឺវ័យ្ស (The Voice) នៅកម្ពុជា រៀបរៀងដោយទូរទស្សន៍ ហង្សមាស។ (រូបថត ផ្តិតពីទូរទស្សន៍)

ចម្រៀង - បន្ទាប់ពីប្រើរយៈពេលពេញមួយខែ ក្នុងការជ្រើសបេក្ខភាព ឱ្យចូលរួមប្រលង ក្នុងវគ្គ Pre-Audition នៅ​តាមបណ្ដាខេត្តធំមួយចំនួនដូចជា កំពង់ចាម សៀមរាម បាត់ដំបង និងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ កម្មវិធី The Voice Cambodia ទទួលបានសិទ្ធផ្តាច់មុខដោយ ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានរៀបចំប្រកួតវគ្គទីពីរ Blind Auditionបន្តទៀត ។

វគ្គ Blind Audition នេះនឹងរៀបចំប្រកួតនៅថ្ងៃទី៤ ទី៧ ទី៨ និងទី៩ ខែកក្កដានេះ នៅស្ទូឌីយោថ្មី​របស់​ទូរទស្សន៍​ហង្សមាស ដែលស្ថិតនៅជាន់ទី៤ ក្នុងផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល។

គណៈកម្មការឬគ្រូបង្វឹក ដែលនឹងត្រូវចូលមកវិនិច្ច័យ និងដាក់ពិន្ទុសម្រាប់កម្មវិធី ដ៏មានប្រជាប្រិយមួយនេះ មានចំនួន ៤ រូបគឺកញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយារិទ្ធិ និង លោក ឆន សុវណ្ណ រាជ សុទ្ធសឹងតែជា​កំពូល​តារាចម្រៀងដ៏ល្បី របស់ផលិតកម្មហង្សមាស ។ បេក្ខជន ឬបេក្ខនារី ដែលឈ្នះក្នុងកម្មវិធីនេះ នឹងទទួលបាន ប្រាក់រង្វាន់ ១០០ លានរៀល ហើយនឹង ក្លាយជា តារាចម្រៀង កុងត្រាប្រចាំ របស់ផលិតកម្មហង្សមាសផងដែរ ។

សូមបញ្ជាក់ផងដែរថា កម្មវិធីទូរទស្សន៍ (The Voice) ត្រូវបានបង្កើតឡើងដំបូងគេបង្អស់ ពីផលិតករជនជាតិហូឡង់ លោក ចន ដេម៉ល (John de Mol) ក្នុងគោលបំណង ស្វែងរកអ្នកដែលមានសំឡេងពិតពីកំណើត និងពិរោះដែល​អាច​អង្រួនបេះដូងអ្នកស្តាប់ អោយរំភើបចាប់តាំងពី ឆ្នាំ ២០១០មកម្ល៉េះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...