រ៉ូលីន ប្រុស​មិន​ប្រុស ស្រី​មិន​ស្រី តែ​ឆ្នាំ​ថ្មី​រាសី​ឡើង​ខ្ពស់

តារាចម្រៀងល្បីស្រីមិនចំស្រី ប្រុសមិនចំប្រុស រ៉ូលីន ដែលត្រូវបានគេស្គាល់ កាន់តែច្បាស់​តាមរយៈកម្មវិធី «ពេញចិត្ត​អត់» របស់ទូរទស្សន៍ម៉ាយធីនោះ ត្រូវបានគេមើលឃើញថា រាសីរបស់លោកកាន់តែត្រដែតឡើង ខណៈពេលក្តាប់​បានឱកាសមាសកាន់ច្រើន។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាចម្រៀងល្បីស្រីមិនចំស្រី ប្រុសមិនចំប្រុស រ៉ូលីន ដែលត្រូវបានគេស្គាល់ កាន់តែច្បាស់​តាមរយៈកម្មវិធី «ពេញចិត្ត​អត់» របស់ទូរទស្សន៍ម៉ាយធីនោះ ត្រូវបានគេមើលឃើញថា រាសីរបស់លោកកាន់តែត្រដែតឡើង ខណៈពេលក្តាប់​បានឱកាសមាសកាន់ច្រើន។


រ៉ូលីន តារាប្រុសមិនប្រុស ស្រីមិនស្រី។ (រូបថតហ្វេសប៊ុក)

តារា -តារាយ៉េៗចូលចិត្ត ការស្លៀកពាក់តាមបែបនារីសម័យថ្មី ចូលចិត្តធ្វើកាយវិការក្រម៉ិចក្រម៉ើមស្រីមិនចំស្រី ប្រុស​មិនចំប្រុស លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន (ឬMiss Photo City) ពេលនេះកំពុងឡើងកូដខ្លាំង ខណៈពេលដែល​តារារូបនេះ ត្រូវបានមហាជនស្គាល់ច្រើន តាមរយៈការនិយាយកំប្លែង ធ្វើឱ្យទស្សននិកជនផ្ទុះសំណើច និងអាច​ប្រែ​ប្រួលគ្រប់កាលៈទេសៈ លេងកំប្លែងផង ជាពិធីករផង និងអាចច្រៀងស្រីក៏បាន ប្រុសក៏បាន ជាពិសេសនោះលោក​អាចច្រៀង ដោយប្រើសម្លេងត្រាប់តាមអ្នកចម្រៀងជើងចាស់ អ្នកស្រី ប៉ែន រ៉ន បានយ៉ាងពិរោះថែមទៀតផង។

កញ្ញា ឬលោក រ៉ូលីន មួយរយៈចុងក្រោយនេះ រាសីហាក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ខណៈពេលដែលលោក​កំពុង​ធ្វើជាសមាជិកគណកម្មការ នៅក្នុងកម្មវិធី«ពេញចិត្តអត់»របស់ទូរទស្សន៍ម៉ាយធីវី ឥលូវនេះ​ទូរទស្សន៍ETV ដែលទើប​នឹង​បង្កើតថ្មី ជាមែកធាងរបស់ទូរទស្សន៍បាយ័ន ខិតជិតធ្វើការចាកផ្សាយផ្លូវការ រ៉ូលីន ឬMiss Photo city ក៏ត្រូវ​បាន​អ្នកផលិតកម្មវិធីបញ្ជាក់ថា លោករួមទាំង សិល្បការិនីល្បីៗជាច្រើនរូបទៀត ដូចជាមានកញ្ញា នី មុនីនាថ លោក ប៉ែន ចំរុង អ្នកនាង កែវ ពេជ្រពិសី អ្នកនាង ខាត់ សុឃីម អ្នកនាង ឈិត សុជាតា និង នាយចាបចៀន ជាដើម នឹង​លេច​វត្តមាននៅក្នុងកញ្ចក់ទូរទស្សន៍ ថ្មីនេះផងដែរ។

ថ្មីៗនេះ កម្មវិធីប្រឡងចម្រៀង«សំនៀងចែងចាំង» របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន នឹងឈានចូលដល់វគ្គពាក់​កណ្តាល ផ្តាច់ព្រ័ត្រ តារាចម្រៀងភេទទីបីរូបនេះ ក៏ត្រូវបានអ្នករៀបចំកម្មវិធី ជ្រើសរើសធ្វើជាពិធីករ​ជាមួយពិធីការិនី​អ្នកនាងគង់ សុជាតិផងដែរ ដើម្បីផ្លាស់ប្តូរកម្មវិធីឱ្យកាន់តែប្លែក។

ការដែលអ្នករៀបចំកម្មវិធីដាក់ រ៉ូលីន ឱ្យជាពិធីកររួមជាមួយអ្នកនាង គង់ សុជាតិ ព្រោះតែគេមើលឃើញថារ៉ូលីន ជា​តារាមានសមត្ថភាពប្លែកខុសពីគេច្រើនមុខ កម្ររកបាន ហើយចេះកំប្លុកកំប្លែងគួរឱ្យចូលចិត្ត ដែលគេសង្ឃឹមថា​ពីធីករភេទទីបីរូបនេះ នឹងរឹតតែធ្វើឱ្យកម្មវិធីរីករាយជាងមុន ។ លោក សុខ វិសាល ជាអ្នករៀបចំកម្មវិធីប្រឡង​ចម្រៀង​«សំនៀងចែងចាំង»នេះបានលើកឡើងដែរថា លោកចង់ឱ្យរ៉ូលីនបង្ហាញសមត្ថភាពថ្មី ក្នុងតួនាទីថ្មី មានភាពខុសគេ ដែលកម្មវិធីផ្សេងទៀតរ៉ូលីន មិនធ្លាប់ធ្វើ ។ លើសពីនេះ មានសាច់រឿងខ្លះ ឱ្យរ៉ូលីនសម្តែងដើម្បីស៊ីគ្នាជាមួយកម្មវិធី និងប្លែកថែមទៀត ។

ចំណែកឯការការស្លៀកពាក់វិញនោះ អ្នករៀបចំកម្មវិធីរូបនេះ ទុកឱ្យរ៉ូលីនមានសេរីភាពជ្រើសសម្លៀកបំពាក់ ដោយ​ខ្លួនឯងមិនហាមឃាត់អ្វីនោះទេ អាចតែងជាមនុស្សស្រី ឬជាមនុស្សប្រុសក៏បាន ពោលមិនប្រកាន់ភេទទេឱ្យតែទទួល​យកបាន។

មិនត្រឹមតែទទួលបានដំណែងជាពិធីករ ជាគណកម្មការ ប៉ុណ្ណឹងនោះទេ ទីផ្សារសម្តែងខ្សែភាពយន្តផ្សេង ក៏តារា​ចម្រៀងដែលកើតចេញ ពីជាងផាត់មុខធម្មតាក្នុងហាងថតរូប រូបនេះ កំពុងតែត្រូវប៉ាន់ផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...