សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​ឲ្យ​«ចាំ​មើល»​សិន (vdo)

ទំនងជាបារម្ភថាអ្នកគាំទ្រមួយចំនួនអស់ក្តីសង្ឃឹម ក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរ ព្រោះគណបក្សសង្រ្គោះជាតិ បានសម្រេចចូលប្រជុំសភាទៅហើយនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមកថ្លែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នេះ ស្នើឲ្យអ្នកគាំទ្រគប្បីរងចាំមើលសិន។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទំនងជាបារម្ភថាអ្នកគាំទ្រមួយចំនួនអស់ក្តីសង្ឃឹម ក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរ ព្រោះគណបក្សសង្រ្គោះជាតិ បាន​សម្រេចចូលប្រជុំសភាទៅហើយនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមកថ្លែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នេះ ស្នើឲ្យអ្នកគាំទ្រគប្បីរងចាំមើលសិន។


លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំជាមួយ គណបក្សប្រជាជន​កម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - លោកសម រង្ស៊ី បានពន្យល់ថា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ គម្បីកុំទាន់មានការថ្កោលទោស ចំពោះជំហរគណបក្សសង្រ្គោះជាតិ ហើយថាកាលដែលគណបក្សសង្រ្គោះជាតិ ចូលប្រជុំសភា ក៏ព្រោះតែគណបក្ស​សង្រ្គោះជាតិ ចង់បញ្ចប់ភាពតានតឹងនយោបាយ និងចូលទៅធ្វើកំណែទម្រង់ពិតប្រាកដ ដើម្បីធានាការ​បោះឆ្នោត​ត្រឹមត្រូវក្រោយការកែទម្រង់។

ប្រធានគណបក្សសង្រ្គោះជាតិដដែលនេះ លើកឡើងថាប្រទេសកម្ពុជា ត្រូវធានាថានឹងមានការផ្លាស់ប្តូរ​ដោយ​ប្រសិទ្ធិភាព និងអាចបញ្ចៀសអំពើហិង្សា។ ការធ្វើបាតុកម្មតែមួយ នឹងមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរ ដោយសន្តិវិធី​នោះទេ។ លើទំព័រហ្វេប៊ុកផ្លូវការរបស់ខ្លួន លោក សម រង្ស៊ី បញ្ជាក់ថា៖ «អ្វីសំខាន់ជាងគេគឺចង់ផ្លាស់ប្តូរ គ.ជ.ប ហើយ​ចង់ប្តូរ គ.ជ.ប បានទាល់តែតាមរយៈសភា។ ទាល់តែយើងទៅកែច្បាប់ កែរដ្ឋធម្មនុញ្ញ ទើបកែ គ.ជ.ប ឲ្យឯករាជ្យ​បាន។»

ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងទៀតថា នៅពេលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប មាន​ភាពឯករាជ្យពិតប្រាកដនោះ កម្ពុជានឹងមានការផ្លាស់ប្តូរ តាមរយៈការបោះឆ្នោតនៅពេលខាងមុខ គណបក្សសង្រ្គោះ​ជាតិ នឹងឈ្នះគណបក្សប្រជាជនកម្ពុជា។ លោកសម រង្ស៊ី សង្កត់ធ្ងន់ថា៖ «ចំពោះថ្ងៃខែបោះឆ្នោត យើងត្រូវរៀបចំ គ.ជ.ប ជាមុនសិន។ បើយើងគិតថាបោះឆ្នោតឆ្នាំក្រោយក៏គ្រោះថ្នាក់ដែរ ពីព្រោះបើឆ្នាំក្រោយ គ.ជ.ប មិនទាន់បាន​រៀបចំបានត្រឹមត្រូវ បោះឆ្នោតដូចរបៀបមុនទៀត លទ្ធផលដូចមុន មានរឿងដូចមុន។»

បន្ទាប់ពីជាប់គាំងនយោបាយជិតមួយឆ្នាំ ចាប់ពីក្រោយការបោះឆ្នោតសកលឆ្នាំ២០១៣ មកទល់នឹងពេលនេះ ជិត​មួយ​ឆ្នាំទៅហើយនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ថ្ងៃម្សិលមិញ បានឯកភាពគ្នាលើកិច្ច​ព្រម​ព្រៀង បញ្ចប់វិបត្តិនយោបាយ។

កិច្ចព្រមព្រៀង ដែលនាំឲ្យមានប្រតិកម្មស្តីបន្ទោស ជាបន្តបន្ទាប់ទៅលើគណបក្សសង្រ្គោះជាតិ ពីសំណាក់អ្នកគាំទ្រ​មួយចំនួន តែក៏មានមជ្ឈមួយចំនួន ក៏បានសម្តែងការសារទរដែរ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ តំណាង​អង្គការសហប្រជាជាតិ លោក សុរិយា ប្រាសាទស៊ូប៊ែឌី បានចាត់ទុកកិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរថា នឹងនាំឲ្យលិទ្ធិប្រជាធិបតេយ្យកម្ពុជា រឹងមាំបន្ថែម តែលោកក៏បានសម្តែងការព្រួយបារម្ភ ពីប្រសិទ្ធភាពនៃការ​អនុវត្តកិច្ច​ព្រមព្រៀងនេះ៕

សូមទស្សនាវីដេអូនេះ ទាំងស្រុងដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...