សន្លប់​«ធំ» ព្រោះ​លួច​ចូល​គាស់​ផ្ទះ... តែ​ចំ​ម្ចាស់​ផ្ទះ​ជា​កីឡាករ​«កាស»

បុរសពីរនាក់ បានព្យាយាមចូលទៅលួចវត្ថុមានតម្លៃ នៅក្នុងផ្ទះ របស់កីឡាករកាសដ៏ល្បីឈ្មោះ លោក ដានីញែល ប្រាយអន (Daniel Bryan) ប៉ុន្តែជាសំណាងអាក្រក់ ព្រោះចោរលួចគាស់ផ្ទះទាំងពីររូប មិនបានគិតថា ខ្លួនត្រូវជួប​នឹង​ម្ចាស់ផ្ទះ ដែល​ខ្លាំង​ដូចយក្សរូបនេះឡើយ។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសពីរនាក់ បានព្យាយាមចូលទៅលួចវត្ថុមានតម្លៃ នៅក្នុងផ្ទះ របស់កីឡាករកាសដ៏ល្បីឈ្មោះ លោក ដានីញែល ប្រាយអន (Daniel Bryan) ប៉ុន្តែជាសំណាងអាក្រក់ ព្រោះចោរលួចគាស់ផ្ទះទាំងពីររូប មិនបានគិតថា ខ្លួនត្រូវជួប​នឹង​ម្ចាស់ផ្ទះ ដែល​ខ្លាំង​ដូចយក្សរូបនេះឡើយ។


កីឡាករកាសដ៏ល្បីឈ្មោះ លោក ដានីញែល ប្រាយអន ម្ចាស់ខ្សែក្រវ៉ាតទម្ងន់ធ្ងន់ WWE។ (រូបថត WWE)

ចោរគាស់ផ្ទះ - លើកក្រោយ សុំឲ្យរាង! ហើយមុននឹងធ្វើសកម្មភាពគាស់ផ្ទះគេ ត្រូវ«បន់ព្រះ»ជាមុន ថា«សុំកុំឲ្យ​ជួប​ម្ចាស់ផ្ទះ» ដែលខ្លាំងដូចយក្សយ៉ាងដូច្នេះ។ ចោរគាស់ផ្ទះទាំងពីររូប បានព្យាយាមចូលទៅក្នុងលំនៅដ្ឋានដ៏ស្កឹមស្កៃ របស់កីឡាករកាស លោក ដានីញែល ប្រាយអន នៅក្រុង ហ្វូនីស (Phoenix) ក្នុងរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋ​អាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍មុន តែបានជួបដោយ«ចៃដន្យ» នៅពេលគេចខ្លួនចេញមកវិញ ជាមួយនឹង​ម្ចាស់ផ្ទះ​មាឌ​ធំក្រអាងម្នាក់នេះ មុននឹងឈុតឆាកបោកចំបាប់បានផ្ទុះឡើង។

តាមពិតទៅ ចោរគាស់ផ្ទះទាំងពីរ មិនមែនថាមិនបានដឹង ពីម្ចាស់ផ្ទះនេះបែបណាទេ ហើយថែមទាំងបានត្រៀមប្លង់ សម្រាប់ចូលលួចវត្ថុមានតម្លៃ ក្នុងគេហដ្ឋាននេះទៀត។ ពួកគេបានចូលកាច់បំបាក់សោរទ្វា ដោយដុំថ្ម ហើយបាន​ចូល​ទៅកាន់ទូរ ដែលមានដាក់នាឡិកាដ៏មានតម្លៃក្នុងនោះ មុននឹងរត់គេចខ្លួនភ្លាម ដោយផ្លោះពីលើសួនផ្ការ។

ប៉ុន្តែភាពចៃដន្យបានកើតឡើង បង្កគ្រោះឲ្យចោរគាស់ផ្ទះទាំងពីរនាក់។ នៅពេលនោះ លោក ដានីញែល ប្រាយអន បានត្រឡប់មកផ្ទះវិញ  ជាមួយភរិយារបស់ខ្លួន។ បន្ទាប់បានឃើញចោរទាំងពីរ ដែលមានមាឌតូចៗ រត់ចេញពីផ្ទះខ្លួន កីឡាករកាស លោក ដានីញែល ប្រាយអន ដែលធ្លាប់បានជាប់ជាជើងឯកទម្ងន់ធ្ងន់ WWE បីដងរូបនេះ មិនបានរារែក ក្នុងរត់ដេញពីក្រោយនោះឡើយ។

ចោរម្នាក់ពីក្នុងនោះ បានរត់រួច។ តែម្នាក់ទៀតសំណាងមិនល្អ ត្រូវលោក ដានីញែល ប្រាយអន ចាប់បាន រួចបោក​«ភូស»ទៅនឹងដី បណ្ដាលឲ្យជននោះ«សន្លប់»ស្ងាត់មាត់ឈឹង រហូតទាល់តែនគរបាលមកដល់។ យ៉ាងណាក៏ដោយ កីឡាករដ៏ល្បីរូបនេះ បានសម្ដែងភាពស្ដាយក្រោយ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយហេតុការណ៍នោះ ពីទង្វើររបស់ខ្លួនដែលបានប្រើហួសប្រមាណ ទៅលើចោរគាស់ផ្ទះ (ទំនងជាខ្លាច ត្រូវបានចោរប្ដឹងបកវិញ)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...