អាល្លឺម៉ង់​ហាមឃាត់​ថ្នាំ​កំប៉ុង ប្រើ​ដោយ​អាជ្ញា​កណ្ដាល​បាល់​ទាត់ ព្រោះ​ប៉ះ​ពាល់​បរិស្ថាន

បន្ទាប់ពីបានយកមកប្រើ ដោយអាជ្ញាកណ្ដាល នៅក្នុងការជួបប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤នេះ នៅ​ប្រទេស​ប្រេស៊ីល​នោះ ថ្នាំកំប៉ុងដែលបាញ់ចេញ សម្រាប់គូសវាសនៅលើវាលស្មៅ ទុកជាការដៅកន្លែងឲ្យកីឡាករឈរ ឬដាក់​បាល់​ឲ្យ​ទាត់​នោះ ត្រូវបានគេរកឃើញថា បានប៉ះពាល់ទៅដល់បរិស្ថាន។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៦ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 27, 2014
  • ប្រធានបទ: ក្រិត្យក្រម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្នាំកំប៉ុងដើម្បីកំណត់វិន័យបាល់ទាត់ ឲ្យកាន់តែរឹងមាំឡើង ហើយត្រូវបានអនុញ្ញាតដោយ​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (Fifa)។ បន្ទាប់ពីបាល់ទាត់ពិភពលោក ឆ្នាំ២០១៤នេះរួច ថ្នាំកំប៉ុងបាញ់​ចេញ​ពពុះពណ៌សនេះ នឹងត្រូវយកមកប្រើនៅក្នុងប្រទេសបារាំង ដើម្បីប្រកួតជុំរើសយកជើងឯកដែរ។ ចាប់​ពីការ​ប្រកួតលើកទី៨ សម្រាប់ប្រកួតជុំរើសយកជើងឯក នៅក្នុងប្រទេសអាល្លឺម៉ង់វិញ ថ្នាំកំប៉ុង​នេះក៏​ត្រូវ​បាន​គេ​ត្រៀម ដើម្បីឲ្យយកទៅប្រើប្រាស់ដែរ។

ប៉ុន្តែសារព័ត៌មានមួយរបស់អាល្លឺម៉ង់ បានរាយការណ៍ថា TÜV ដែលជាអង្គការមួយជំនាញខាងបរិស្ថាន ក៏​ដូច​ជា​មានឯកទេស ខាងចេញលិខិតអនុញ្ញាតសម្រាប់ផលិតផល ដែលទាក់ទងនឹងបរិស្ថាន និងសុខភាព​មនុស្ស មិនបានវាយតម្លៃចុងក្រោយមួយថា ថ្នាំកំប៉ុងនេះមិនបានឆ្លើយតបគ្រប់គ្រាន់ ទៅនឹងតម្រូវការ​ចំបាច់​នៃបរិស្ថាន នៅអ៊ឺរ៉ុបឡើយ។

អញ្ចឹងបើអត់ថ្នាំកំប៉ុងនេះទេ គេត្រូវរកវិធីសាស្ត្រផ្សេងទៀត នៅអាល្លឺម៉ង់ ដើម្បីការឈរជារបាំង និងការដាក់​បាល់សម្រាប់ទាត់ពិន័យ ត្រូវបានកីឡាករគោរព និងមិនអាចបន្លំបាន។ ឬក៏រកផលិតផលថ្នាំកំប៉ុងផ្សេងទៀត ដែលប្រទេសមួយនេះអាចទទួលឲ្យប្រើបាន?

វីដេអូខាងក្រោមនេះ នឹងបង្ហាញឲ្យឃើញថា អាជ្ញាកណ្ដាលបានក្រឡុកថ្នាំកំប៉ុងនេះ ហើយបាញ់ដាក់ចោល តែបែរជាហុយទៅចំមុខកីឡាករ ...

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...