ភាពយន្ដ «2 Brother» ដែល​និពន្ធ ដឹក​នាំ និង​សម្តែង​ដោយ​ពែកមី ចេញ​ជា​ផ្លែ​ផ្កា​ហើយ

ទីបំផុតទៅ ភាពយន្តដែលជាស្នាដៃនិពន្ធ និងដឹកនាំរឿង ព្រមទាំងសម្តែង របស់តារាកំប្លែង មានប្រភព​ចេញ​ពី​កម្មករ​សំណង់ នាយពែកមី បានចេញជារូបរាងហើយ។ ខ្សែរភាពយន្ដបែបកំប្លែងមួយនេះ នឹង​ត្រៀម​បញ្ចាំង​ក្នុង​ពេល​ខាង​មុខ នៅ​លើ​ផ្ទាំង​សំពត់​សនានា នៃរោងភាពយន្ដមួយចំនួន ក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប។
ឈុតមួយនៅក្នុងរឿង «ពីរនាក់បងប្អូន» សម្ដែងដោយនាយពែកមី។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៦ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 27, 2014
  • ប្រធានបទ: សំពត់ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿង «2Brother (២នាក់បងប្អូន)» គឺ​ជា​ខ្សែ​ភាពយន្ដ​លើក​ទី១ របស់​នាយ​ពែកមី និង​ជា​ប្រភេទ​ភាពយន្ត​ខ្នាត​ធំ សម្រាប់​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា នា​ពេល​ខាង​មុខ។ ខ្សែ​ភាពយន្ត​នេះ នាយ​ពែកមី​បាន​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​សម្រេច​គោល​បំណង​របស់​លោក ក្នុង​នោះ​លោក​ជា​អ្នក​និពន្ធ​ផង ជា​អ្នក​ដឹកនាំ​រឿង​ដោយ​ផ្ទាល់​ផង និង​ជា​តួ​សម្តែង​ដ៏​សំខាន់ ព្រម​ជាមួយ​ប្អូន​ប្រុស​របស់​លោក​ផង។ លោកពែកមី បាន​សហការ​ជា​មួយ​ផលិតកម្ម អ៊ិលឌី ភិកឈ័រ ក្នុង​ការ​ផលិត ដើម្បី​ទទួល​បាន​ផ្លែផ្កា​គួរ​ជា​ទី​គាប់​ចិត្ត​នេះ។

រឿងដែលមានលក្ខណៈអប់រំ និង​បែប​កំប្លែង​នេះ ទើប​នឹង​ចេញ Trailer នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នា​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន ពី​ទស្សនិក​ជន​រួច​ទៅ​ហើយ។ ហើយ​នោះ ដោយ​សារ​តែ​ភាពយន្ដ​នេះ បាន​បង្កប់​នូវ​សារ​អប់រំ​ជា​ច្រើន​មាន​ដូច​ជា អប់រំ​ឱ្យ​មិត្តៗ​យុវវ័យ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ការងារ និង​ការ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុកមកកា​ន់ទីក្រុងជាដើម។

ទាក់ទងនឹងការគាំទ្រពីសំណាក់ទស្សនិកជននេះ តារាកំប្លែងដែលមានស្រុកកំណើត នៅខេត្តស្វាយរៀងរូប​នេះ ធ្លាប់បានដាក់ការរំពឹងទុករួចជាស្រេចហើយថា ខ្សែភាពយន្តទី១របស់លោក នឹងទទួលបានការចាប់អារម្មណ៍​ពី​មហាជន។ លោកបានបញ្ជាក់យ៉ាងដូចច្នេះថា៖ «ធម្មតាយើងជាអ្នកនិពន្ធ ជាអ្នកធ្វើអ្វីមួយ តែងរំពឹងថា នឹង​ទទួល​បានជោគជ័យ ប៉ុន្តែការជោគជ័យមិនមែននៅលើយើងទេ និងនៅលើទស្សនិកជនជាអ្នកឱ្យតម្លៃ។ អ្នក​ធ្វើ​សុទ្ធ​តែ​មានឆន្ទៈ ថានឹងបានជោគជ័យហើយ បានជាគេធ្វើ បើធ្វើមិនបានជោគជ័យ គេធ្វើនាំតែខាតអី?»៕

ស្ពតពាណិជ្ជកម្មឲ្យភាពយន្ដ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...