ឱក សុគន្ធកញ្ញា ទម្លាក់ វង្ស តារារតនា ព្រោះ​រង​ការ​រិះ​គន់?

ចូលមកដល់ វគ្គ LIVE SHOW សប្តាហ៍ទី៤នេះ ឱក សុគន្ធកញ្ញា បានជម្រះមន្ទិលសង្ស័យទាំងឡាយ របស់​ទស្សនិកជន​ដែល​ចោទ​ប្រកាន់នាងថា មានអំពើពុករលួយ លំអៀង និងស៊ីខ្សែជាដើម ដោយទម្លាក់បេក្ខជនមុនឈ្មោះ វង្ស ដារ៉ារតនា ពី​កម្មវិធី The Voice Cambodia និងជ្រើសរើស ឃុន វុត្ថា ឱ្យបន្តដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅ​សប្តាហ៍​ក្រោយ។
បេក្ខជន ឃុន វុត្ថា របស់កម្មវិធីឌឺវយ្សន៍កម្ពុជា។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០២ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 05, 2014
  • ប្រធានបទ: The Voice
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជ្រើសរើសយក វង្ស តារារតនា កាល​ពី​អាទិត្យ​មុន ក្នុង​វគ្គ LIVE SHOW សប្តាហ៍​ទី​៣ ធ្វើ​ឱ្យ​កញ្ញ ឱក សុគន្ធកញ្ញា ដែល​ជា​គ្រូ​បង្វឹក​មួយ​រូប របស់​កម្មវិធី​ប្រលង​ចម្រៀង​ដឹវយ្សន៍​កម្ពុជា រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំង ពី​ទស្សនិក​ជន។ ប៉ុន្តែ​សប្តាហ៍​នេះ វង្ស តារារតនា ត្រូវ​បាន​កញ្ញា ឱក សុគន្ធកញ្ញា ទម្លាក់​ចេញ​ពី​កម្មវិធី។ ការ​ទម្លាក់​របស់​បេក្ខជន​រូប​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិក​ជន​មួយ​រូប​ចោទ​ឡើង​ថា ព្រោះ​តែ​ការ​រិះ​គន់ ខ្លាច​បាត់​បង់​ប្រជា​ប្រិយ​ភាព​ឬ ទើប​កញ្ញា ឱក សុគន្ធកញ្ញា ទម្លាក់​បេក្ខជន​ខាង​លើ?

ចំពោះការចោទសួរ​ដោយ​គ្មាន​ចម្លើយ​នេះ ត្រូវ​បាន​ទស្សនិក​មួយ​រូប ដែល​ជា​អ្នក​គាំទ្រ​កញ្ញា ឱក សុគន្ធកញ្ញា បាន​ចេញ​មុខ​បក​ស្រាយ​ជំនួស​ថា មិន​មែន​មក​ពី​ការ​រិះគន់​ទេ ដែល​ធ្វើ​ឱ្យ​កញ្ញា ឱក សុគន្ធកញ្ញ ទម្លាក់​បេក្ខជន វង្ស តារារតនា នោះ។ ម្ចាស់​គណនី​រូប​នេះ សរសេរ​បន្ត​ថា៖ «កញ្ញា​គាត់​យក​បទ​ចម្រៀង មនោ​សញ្ចេតនា​របស់​អ្នក​ទាំង​២នេះ​ច្រៀង គឺ​គាត់​បាន​វិភាគ​ច្បាស់​ណាស់​ថា នឹង​យក​អ្នកណា»។

វង្ស តារារតនា ជាអ្នកចម្រៀងដែលមានសម្លេងបែប Rock ស្រែកដូចរាជសី។ លោកបានឆ្លងកាត់ នូវវគ្គជា​ច្រើន​រហូតដល់វគ្គ Live Show សប្តាហ៍ទី៤។ នៅថ្ងៃយប់អាទិត្យទី០២ ខែវិច្ឆិកានេះ វង្ស ដារ៉ារតនា បានបក​ស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា «ឱ្យបងសុំស្រលាញ់ផង» បានយ៉ាងល្អគួរសម។ មួយវិញទៀត នៅសប្តាហ៍នេះដែរ គេសង្កេតឃើញថាកូនក្រុមទាំងបី របស់កញ្ញា ឱក សុគន្ធកញ្ញា ច្រៀងប្រហាក់ប្រហែលគ្នា គ្មានអ្នកណាលើសអ្នកណានោះទេ។ ប៉ុន្តែបន្ទាប់ពីបេក្ខជន លី សុខ ត្រូវបានត្រូវទស្សនិកជនបោះឆ្នោត ឱ្យ​ជាប់​ជាស្វ័យប្រវត្តិនោះ នៅសល់បេក្ខជនពីររូបទៀតគឺ ឃុន វុត្ថា និង វង្ស តារារតនា។ ហើយអ្វីដែលគួរឱ្យ​ភ្ញាក់​ផ្អើលនោះ គឺកញ្ញា ឱក សុគន្ធកញ្ញា សម្រេចចិត្តជ្រើសរើសយក ឃុន វុត្ថា។

បន្ទាប់ពីត្រូវបានទម្លាក់ពីកម្មវិធី បេក្ខជន វង្ស តារារតនា បានបញ្ជាក់ប្រាប់ទៅដល់ទស្សនិកជនយ៉ាងដូច្នេះថា៖ «សូមជម្រាបទៅដល់មហាជនថា នេះគឺជាកម្មវិធីពិត ដោយគ្មានខ្សែអ្វីទាំងអស់ ដូចដែររាល់បញ្ហាដែល​កើត​ឡើងជាមួយខ្ញុំនឹង coach កញ្ញា។ ថ្ងៃនេះ ទស្សនិកបានឃើញច្បាស់ និងបានដឹងច្បាស់ ដោយគ្មាន​លាក់​លៀម គ្មានមន្ទិលសង្ស័យ។»

ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានលើកឡើងថា នៅសប្តាហ៍នេះ លោក វង្ស តារារតនា ធ្វើបានល្អជាង​សប្តាហ៍​មុនៗ វាគួឱ្យសោកស្តាយណាស់ ដែលដឹវយ្សន៍បានបាត់បង់បេក្ខជនម្នាក់ ដែលមានសម្លេងស្រែកបានល្អ។ ចំណែកទស្សនិកមួយរូបទៀត បានបញ្ចេញផ្ទុយនឹងម្ចាស់គណនីខាងលើថា ខ្លួនពេញចិត្តនឹងការសម្រេច របស់​កញ្ញា ឱក សុគន្ធកញ្ញា ថ្វីត្បិតតែយប់ថ្ងៃអាទិត្យទី០២ វិច្ឆិកានេះ ឃុន វុត្ថា ធ្វើមិនបានល្អ១០០%ក៏ដោយ ប៉ុន្តែគេជាមនុស្សមានសមត្ថភាព។ ប្រិយមិត្តម្នាក់ទៀត បានបញ្ជាក់បន្ថែមថា៖ «ជាការពិត កញ្ញារើសយក វុត្ថា គឺត្រឹមត្រូវមែន។ រតនា ពិតតែសំលេងខ្លាំង តែសំលេងពេលច្រៀងមនោសញ្ចេតនា គឺមិនដូច វុត្ថា ឡើយ។ វុត្ថា បទស្រែកក៏គាត់ច្រៀងបាន ទោះមិនខ្លាំងដូចរតនា តែបទមនោសញ្ចេតនា វុត្ថា សមជាង។ និយាយទៅ ពិបាក​រើសណាស់ បើខ្ញុំជា កញ្ញា។ តែ វុត្ថា អាចលើសរតនាបន្តិច ចឹងយកវុត្ថាគឺសក្តិសម»។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...