កឹម សុខា និង​មេធាវី ទៅ​ជួប មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​រសៀល​នេះ

លោក កឹម សុខា អនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ រួមដំណើរដោយតំណាងរាស្រ្ត​ពីរ​នាក់​ផ្សេង​ទៀត និងមេធាវីផង បានចូលជួបសួរសុខទុក្ខ លោក មាជ សុវណ្ណារ៉ា ដែលកំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស «ម១» នា​រសៀល​ម៉ោង​២ ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ២០១៤នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 17, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងបណ្តាញសង្គម លោក កឹម សុខា (Kem Sokha) ក្នុង​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​នេះ បាន​សរសេរ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «នៅ​វេលា​ម៉ោង​ពីរ រសៀល ថ្ងៃ​ទី១៧ វិច្ឆិកា ២០១៤នេះ ខ្ញុំ នឹង​ទៅ​ជួប​សួរ​សុខ​ទុក្ខ​លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស “ម១”»។

លោកបានពន្យល់ថា ដំណើរ​របស់​លោក​ទៅ​កាន់​ទី​នោះ ដើម្បី​ចង់​ដឹង​ពី​សុខ​ទុក្ខ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ របស់​ថ្នាក់​ដឹកនាំ​គណបក្ស។ ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ បាន​សរសេរ​បន្ត​ទៀត​ថា៖ «ខ្ញុំ​បាន​សុំ​ឲ្យ​លោក មាជ សុវណ្ណារ៉ា មាន​ការ​អត់​ធ្មត់ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ខណៈ​ពេល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ខិត​ខំ​រក​គ្រប់​មធ្យោបាយ ដោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ»។

រីឯលោក មេធាវី ចាន់ ចេង បានថ្លែងប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះថា លោក​រួមដំណើរជាមួយលោក កឹម សុខា និងតំណាងរាស្រ្តពីរនាក់ផ្សេងទៀត ជួបសួរសុខទុក្ខលោក មាជ សុវណ្ណារ៉ា ដើម្បីស្វែងរកនីតិវិធីថ្មី ក្នុងការតវ៉ាតាមផ្លូវច្បាប់ ចំពោះការបដិសេធសុំនៅក្រៅឃុំ ដោយចៅក្រមស៊ើបអង្កេត លើរូបលោក មាជ សុវណ្ណារ៉ា នេះ។

លោកមេធាវីបានពន្យល់ថា៖ «ខ្ញុំបានដាក់ពាក្យធានាគាត់នៅក្រៅឃុំ មកដល់ពេលនេះមិនទាន់ឃើញ មាន​សញ្ញាណាមួយ ឆ្លើយតបមកខ្ញុំ។(…) ការមិនឆ្លើយតបរបស់ចៅក្រមស៊ើបសួរ មានន័យថា មិនព្រមចំពោះ​ការ​ស្នើសុំរបស់មេធាវីឡើយ។ (…) ខ្ញុំនឹងធ្វើការពិក្សា ជាមួយកូនក្តីខ្ញុំនៅពន្ធនាគារ។ ចំពោះនីតិវិធីទៅថ្នាក់លើ ទាល់​តែមានការយល់ព្រមពីកូនក្តី ទើបអាចធ្វើទៅបាន។ ហើយមកដល់ពេលនេះ នីតិវិធីនៃការឆ្លើយតប​របស់​ចៅក្រម ក៏ហួសពីប្រាំថ្ងៃ ដែលច្បាប់បានកំណត់ដែរ។»

លោកមេធាវីបានបញ្ជាក់ទៀតថា លោកនឹងបន្តពិភាក្សាជាមួយកូនក្តីរបស់លោក ចំពោះភាពស្ងៀមស្ងាត់របស់​ចៅក្រមស៊ើបសួរនោះ នារសៀលថ្ងៃនេះ ថាតើនឹងត្រូវដំណើរការរឿងក្តីនេះ ដោយរបៀបណា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...