វីដេអូ​ដែល​អ្នក​មិន​ទាន់​ដឹង ពី​ការ​ធ្លាក់​យន្ដហោះ​ម៉ាឡេស៊ី MH17

វីដេអូដែលថតដោយទូរស័ព្ទដៃ របស់អ្នករស់នៅតំបន់នោះ ទើបនឹងត្រូវបានបង្ហោះផ្សាយ ហើយបង្ហាញពីការ​ជ្រួល​ច្របល់ នៃអ្នកភូមិ Hrabove ប្រទេសអ៊ុយក្រែន ដែលស្ថិតនៅជិត កន្លែងធ្លាក់យន្ដហោះម៉ាឡេស៊ីអ៊ែរឡាញ MH17 ជាងគេ។
រូបភាពផ្តិតពីវីដេអូ បង្ហាញពីការជ្រួលច្របល់របស់អ្នកភូមិ នៅក្រោយការធ្លាក់យន្ដហោះ MH17។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 19, 2014
  • ប្រធានបទ: ធ្លាក់យន្ដហោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បួនខែបន្ទាប់ពីហេតុការណ៍ដ៏អកុសល នៃ​ការ​ធ្លាក់​យន្ដហោះ​ប៊ូអីញ (Boeing) ដែល​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ MH17 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី អ៊ែរឡាញ នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន រូបភាព​វីដេអូ​មួយ ដែល​ថត​ដោយ​អ្នក​រស់​នៅ​ក្បែរ​នោះ ទើប​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ភ្នាក់ងារ​សារព័ត៌មាន​អេភី (AP) ដោយ​ក្រុម​អ្នក​និយម​បំបែក​ទឹកដី​។ វីដេអូ​នេះ​បាន​ថត​នៅ​ក្រោយ​ប៉ុន្មាន​នាទី បន្ទាប់​ពី​យន្ដហោះ​បាន​ធ្លាក់​នៅ​លើ​ដី ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ Hrabove របស់​ប្រទេស​អ៊ុយក្រែន។

នៅក្នុងវីដេអូ ដែល​ទំនង​ជា​វីដេអូ​ដំបូង​គេ​ នៃ​ការ​ធ្លាក់​យន្ដហោះ​នោះ បាន​បង្ហាញ​ពី​ភាព​ជ្រួល​ច្របល់​របស់​អ្នក​ភូមិ ដោយ​ពួក​គេ​បាន​គិត​ថា នោះ​ជា​ការ​ធ្លាក់​យន្ដហោះ​យោធា ថ្មី​មួយ​ទៀត ក្រោយ​ពី​បាន​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​និយម​បំបែក​ទឹក​ដី និង​កង​ទ័ព​របស់​ប្រទេស​អ៊ុយក្រែន។

បុរសម្នាក់បានស្រែកសួរឡើងថា៖ «តើអ្នកបើកបរយន្ដហោះ នៅឯណា?» បុរសម្នាក់ទៀត បានឆ្លើយ៖ «មាន​តែនរកទេ ដែលដឹងថាជានរណា?»។ មនុស្សផ្សេងទៀត បានស្រែកសួរទៀត ដោយបារម្ភខ្លាចយន្ដហោះ​ផ្សេង​ទៀត នឹងបន្តធ្លាក់ ព្រោះខ្លួនឃើញបំណែកយន្ដហោះ MH17 កំពុងធ្លាក់ចុះមក យ៉ាងរណូករណែលនោះ។ ប៉ុន្តែ​អ្នកដទៃ បានបដិសេធសំនួរនេះ ដោយអះអាងថា មានយន្ដហោះតែមួយទេ ដែលបានធ្លាក់៕

វីដេអូរបស់ទីភ្នាក់ងារសារព័ត៌មានអេភី៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...