សរ សុភា ស្លាប់​ហើយ តែ​នៅ​មក​ចុច Like រូប​ថត​មិត្ត​ទៀត!

អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានសម្តែងការភ្ញាក់ផ្អើល ពេលឃើញគណនីហ្វេសប៊ុកឈ្មោះ សរ សុភា ចុច Like លើរូបថតមួយសន្លឹក។ សរ សុភា ដែលគេស្គាល់ថា ជាអ្នកចាំទីបាល់ទាត់ល្បីឈ្មោះមួយរូប តែបានទទួលមរណភាព និងទើបនឹងត្រូវបានបូជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកានេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៥ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 26, 2014
  • ប្រធានបទ: អុញ?
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់គណនីម្នាក់ ដែល​ជា​មិត្តភក្តិ​ក្នុង​ហ្វេសប៊ុក របស់​កីឡាករ​អ្នក​ចាំ​ទី​ដៃ​ស្អិត​ជម្រើស​ទី១ របស់​ក្លិប​បាល់​ទាត់​ស្វាយរៀង និង​ជា​ជម្រើស​ទី២ នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក សរ សុភា ដែល​​ទើប​នឹង​ទទួល​មរណភាព កាល​ពី​ថ្ងៃ​ទី២២ ខែ​វិចិ្ឆកា​នោះ មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​តែ​កាល​ពី​យប់​ថ្ងៃ​ទី២៤ ម្សិល​ម៉ិញ ដែល​ជា​ថ្ងៃ​ដែល​សព​របស់​កីឡាករ​ខាង​លើ​នេះ​ត្រូវ​បាន​បូជា ស្រាប់​តែ​គេ​ឃើញ​ម្ចាស់​គណនី​ហ្វេសប៊ុក ​របស់សព​លោក សរ សុភា បាន​ចុច Like ទៅ​លើ​រូបភាព​ដែល​ខ្លួន​បាន​បង្ហោះ។

មិនត្រឹមតែជា ម្ចាស់​គណនី​ខាង​លើ​នោះ​ទេ ដែល​បាន​ជួប​រឿង​ដូច​នេះ សូម្បី​តែ​ភរិយា​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា និង​ចម្ការ​កៅស៊ូ​បឹង​កេត កីឡាករ ឃួន ឡាបូរ៉ាវី ក៏​មាន​អារម្មណ៍​តក់​ស្លុត​ផង​ដែរ ដោយ​សារ​ឃើញ ទំព័រ​ហ្វេសប៊ុក​របស់ សរ សុភា ចុច like លើ​រូបថត​របស់​អ្នកស្រី កាល​ពី​យប់​ម៉ិញ​ដូច​គ្នា។

ទាំងអ្នកស្រី ពេជ្រ សង្វា ក៏ដូចជាម្ចាស់គណនីឈ្មោះ Yo Yo បានសម្តែងការងឿងឆ្ងល់គ្រប់គ្នា ថាតើ​ហេតុអ្វី​បានជា លោក សរ សុភា បានស្លាប់បាត់បង់ជីវិតទៅហើយ ប៉ុន្តែបែរជាទំព័រហ្វេសប៊ុករបស់លោក អាចដើរចុច like ទៅលើរូបដែលពួកគេបានបង្ហោះទៅកើត? ម្ចាស់គណនី Yo Yo បានចោទសួរ ទៅកាន់អ្នកប្រើប្រាស់​បណ្តាញ​សង្គមហ្វេសប៊ុកដទៃទៀតថា៖ «ចង់សួរថា Account របស់លោក Sar Sophea មានបងប្អូនគាត់​យក​មកលេងមែន ពីព្រោះគាត់បានចែកឋានហើយ ប៉ុន្តែឃើញ like រូបភាពរបស់ខ្ញុំ។ សូមមេត្តាប្រាប់ផង។»

ស្រង់សម្តីដោយគេហទំព័រសប្បាយ អ្នកស្រី ពេជ្រ សង្វា ដែលកំពុងតក់ស្លុតជាមួយ សញ្ញាណ«ចូលចិត្ត»​របស់​អ្នកចាំទីខាងលើបានរៀបរាប់ថា ទំព័រហ្វេសប៊ុកឈ្មោះ Sar Sophea បានចុច Like លើរូបថតរបស់អ្នកស្រី កាល​ពីវេលាម៉ោង៧ និង៣០នាទីយប់មិញ។ ភរិយារបស់កីឡាករ ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាដដែលនេះ បាន​និយាយបន្តថា៖ «ខ្ញុំអត់បានសួរភរិយាគាត់ទេបង ប៉ុន្តែមានប្អូនប្រុសម្នាក់ ដែលគេនៅគេងកំដរ​ធាតុរបស់​បង​ភា ហើយ គេនៅកែ្បរប្រពន្ធគាត់ គេប្រាប់ខ្ញុំថា ប្រពន្ធគាត់អត់ចេះលេងហ្វេសប៊ុកទេ ហើយបងប្អូនគាត់ ក៏អត់​បាន​បើកលេងដែរបង»។

ចម្ងល់របស់អ្នកស្រី ពេជ្រ សង្វា ក៏ដូចជាម្ចាស់គណនីឈ្មោះYo Yo ដែលជាមិត្តរបស់ទំព័រហ្វេសប៊ុក សរ សុភា ខាងលើ ត្រូវបានម្ចាស់គណនីម្នាក់ ដែលអះអាងថាខ្លួនបានសួរភរិយារបស់ សរ សុភា ដែរនោះ បានបញ្ជាក់ថា កាលពីម្សិលម៉ិញនេះ ទូរស័ព្ទដៃរបស់កីឡាករអ្នកចាំទី សរ សុភា ត្រូវប្អូនៗរបស់លោក យកទៅលេងហ្វេសប៊ុក ហើយពួកគេបានចុច Like រូបភាពជាច្រើន។ ម្ចាស់គណនីដដែល នេះអះអាងបន្ថែមថា៖ «ជឿ ខ្ញុំ ខ្ញុំបានសួរ ភរិយារបស់សុភា រួចហើយ ហ្វេសប៊ុករបស់សុភាបានបើក ជាមួយទូរស័ព្ទដៃរបស់គាត់ កាលពីម្សិលម៉ិញ ដែល​ប្អូនប្រុស និងប្អូនស្រីរបស់គាត់បានយកទៅលេង។ ពិតប្រាកដណាស់ ពួកគេមិនចេះលេង ប៉ុន្តែពួកគេ​បាន​ដឹង​ពីរបៀបចុច Like។ ហើយពួកគេបានចុច Like នូវរូបថតជាច្រើនកាលពិយប់ម៉ិញ។»

អ្នកចាំទីក្លិបស្វាយរៀង និងជម្រើសជាតិកម្ពុជាលោក សរ សុភា បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ ដោយសារគាំងបេះដូង បន្ទាប់ពីហ្វឹកហាត់នៅក្លិបហាត់ប្រាណ រួចទៅហែលទឹក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...