ម៉ាដូណា បង្ហាញ​សុដន់​ជា​ថ្មី ក្នុង​កិច្ច​សម្ភាស

នរណាក៏ដឹងដែរថា ស្ដេចចម្រៀងស្រី ម៉ាដូណា (Madonna) មានអាយុ៥៦ឆ្នាំហើយ។ អញ្ចឹង... បើ ៥៦ឆ្នាំ តើ​វា​យ៉ាង​ម៉េច? ថតបង្ហាញសាច់បន្ដិច មិនបានឬ?
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 02, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មើលទៅមើល៍ ថា​តើ​រូបថត​ស្រាត​បញ្ចេញ​សុដន់ របស់​តារា​ស្រី​ល្បី​ឈ្មោះ ម៉ាដូណា កាល​ពី​ជាង​៣០​ឆ្នាំ​មុន និង​បច្ចុប្បន្ន មាន​អ្វី​ខុស​គ្នា? សម្រាប់​សម័យ​កាល​ថ្មី នៅ​ពេល​នេះ មើល​ទំនង ដូច​ជា​ស្ដេច​​ចម្រៀង​ផូប វ័យ​៥៦​ឆ្នាំ នៅ​តែ​អាច​បង្ក​ឲ្យ​មនុស្ស​ជ្រួល​ជ្រើម ក្ដៅ​ខ្លួន​មិន​តិច​ឡើយ។

នោះជាអ្វី ដែលបានកើតឡើង នៅ​ក្នុង​កិច្ច​សម្ភាស​ចុង​ក្រោយ​មួយ ដែល​បាន​ធ្វើ​ឡើង​ជា​មួយ តារា​ចម្រៀង​អន្តរជាតិ ដោយ​ទស្សនាវដ្ដី Interview។ ហើយ​អ្នក​ដែល​បាន​ថត​រូប​ឲ្យ​នាង មិន​មែន​ជាង​ថត​រូប​ធម្មតា​ឡើយ តែ​ជា​អ្នក​ថត​រូប​ជំនាញ​ដ៏​ល្បីល្បាញ​ពីរ​រូប គឺ​លោក មើត អាឡាស (Mert Alas) និង​លោក ម៉ាគូស ពីហ្សូត (Marcus Piggott)។

នៅក្នុងបទសម្ភាសនោះ តារាចម្រៀង ម៉ាដូណា មិនត្រឹមតែបានលើកឡើង ពីអតីតកាលដ៏ជូរចត់ ដែល​បាន​កើតឡើងពីមរណភាព របស់ម្ដាយនាងប៉ុណ្ណោះទេ តែតារាវ័យចំណាស់ ចាស់តែអាយុរូបនេះ នៅបាន​និយាយ​ពី ខ្លួននាងធ្លាប់បានរងគ្រោះនឹងគ្រឿងញៀន បង្កឲ្យមានភាពហ្មងសៅយ៉ាងច្រើន នាពេលកន្លងមក។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...