របំាប្រពៃណី - សាលារបាំ អប្សរាពេជ្រ សំរាប់មនុស្សជំទង់ មិនទាន់ចេះ

Loading...
  • ដោយ: បុរស
  • កែប្រែចុងក្រោយ: March 02, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របាំអប្សរា ដែលតំណាងអោយ អត្តសញ្ញាណជាតិខ្មែរ ដែលត្រូវបានគេបង្រៀន នៅគ្រប់ទីកន្លែង ហើយជាពិសេស នោះគឺទៅលើកុមារក្មេងៗ នៅតាមសាលារៀន ឬអង្គការនានា ឬតាមលក្ខណៈគ្រួសារ ។ យុវតីម្នាក់មានវ័យ ២៧ឆ្នាំឈ្មោះ សែន ពេជ្រ គាត់ទើបតែបាន បើកសាលារបាំ អប្សរាផ្ទាល់ខ្លួនមួយ ឈ្មោះថា អប្សរាពេជ្រ (Apsara Pich) នៅទីក្រុងភ្នំពេញ ដើម្បីបើកឱកាសអោយដល់ យុវជនជំទង់ៗ​ មិនទាន់ចេះសោះទាំងនោះ អោយបានបង្ហាញ នូវបទពិសោធរបស់ពួកគេផងដែរ។

តាមកិច្ចសំភាស របស់កាសែត petitjournal.com បានសួរជាសំនួរថា តើយុវតី សែន ពេជ្រ បានប្រាប់ពីហេតុផលអ្វីខ្លះ ក្នុងការបើក សាលាអប្សរាពេជ្រ ជាលើកដំបូងនេះ ? ចំណាប់អារម្មណ៍របស់នាង គឺការចែករំលែក ចំនេះដឹងមួយ ទៅដល់យុវតីក្មេងៗទៀត ដែលមិនបាន​ សិក្សាពីតូចដូចជារូបនាង កាលពីនាងមានអាយុ ៥ឆ្នាំ នៅសាលារបាំ ក្នុងអង្គការគ្រួសារថ្មី កន្លែងដែលឳពុករបស់នាងធ្វើការ ។ នាងមិនដែលអាក់ខានសោះឡើយ ពីការហ្វឹកហាត់ ដោយនាងយល់ថា​ ៖ « របាំគឺជាផ្នែកមួយ នៃវប្បធម៌ខ្មែរ ។ យើងបានជួបជុំគ្នា ដើម្បីហ្វឹកហាត់ ហើយយើងនឹងបន្តហាត់ ជារៀងរាល់ព្រឹក »។ ការតស៊ូហ្វឹកហាត់ជាមួយក្រុម ក្នុងរយៈពេលជិត ២០ឆ្នាំ បានធ្វើអោយនាងមានចំនេះដឹង យ៉ាងជ្រៅជ្រះ អំពីសិល្បៈ និង របំាប្រពៃណីបុរាណ ៖ « របាំអប្សរា ជារបាំសំរាប់ថ្វាយទេវតា និងថ្វាយព្រះមហាក្សត្រ។ ខ្ញុំខ្លួនឯងកាលពីនៅក្មេង បានមានឱកាស បង្ហាញទេពកោសល នៅមុខព្រះភ័ក្រ របស់ព្រះអង្គ »។

កាលពីមុន អ្នករាំរបាំ ស្លៀកពាក់ ខ្លីៗ និងមានការតុបតែងកាយ តិចតួចបំផុត តែបច្ចុប្បន្ន ពួកគាត់មានសំភារៈ បិទបាំងរាងកាយ ហើយមានភាពល្អប្រសើរ ជាងមុន ។

« ... អប្សរាបានងើបមកវិញ បន្តិចម្ដងៗ ដោយរំពឹងក្នុងចិត្ត ថានឹងមិនទុកអោយ  មោទនភាព នៃព្រះរាជាណាចក្រ មួយនេះ ផុតរលត់ឡើយ ... »

មកដល់ពេលនេះ របាំអប្សរានៅតែបន្តបង្ហាញ ទស្សនិយភាព របស់ខ្លួននៅក្នុង ព្រះបរមរាជវាំង ឬក៏សំដែងក្នុង ពិធីបុណ្យជាផ្លូវការ ។ « ព្រះមហាក្សត្រមានក្រុមសំដែងរបស់ព្រះអង្គ សំរាប់រាល់តំរូវ ការសំដែង​នានា »។ ហេតុដូចនេះហើយ របាំត្រូវបានគេចាត់ទុក ថាជាវត្ថុមានតំលៃ រកអ្វីប្រៀបពុំបាន ព្រោះ មានវត្តមានជានិច្ទជាកាល នៅក្នុង ព្រះបរមរាជវាំង។

ប៉ុន្តែ ទំនៀមទំលាប់ តាំងតែពី រាប់សិបសហស្សវត្ស មកហើយនេះ ត្រូវបានបំផ្លាញ និងដិតដាមដោយ ឈាម នៅក្រោមរបបប៉ុលពត ចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ ១៩៧៩ ដែលតន្រ្តីករ និងអ្នករំារបាំ ជិត ៩០% ត្រូវបានបាត់ខ្លួន។ « យើងមាន សិល្បៈរបាំ រាប់រយប្រភេទ នៅមុនឆ្នាំ ១៩៧៥ ប៉ុន្តែភាគតិចណាស់ ដែលប្រភេទសិល្បៈ របាំទាំងនោះ ត្រូវបានគេរក្សាទុក »។ ចាប់តាំងពីរបបប៉ុលពត ផុតរលត់ទៅ អប្សរាបានងើបមកវិញ បន្តិចម្ដងៗ ដោយរំពឹងក្នុងចិត្ត ថានឹងមិនទុកអោយ  មោទនភាព នៃព្រះរាជាណាចក្រ មួយនេះ ផុតរលត់ឡើយ ហើយ ទំរង់សិល្បៈ ប្រហែលជាង ២០០ ប្រភេទ ត្រូវបានគេ ស្រោចស្រង់មកវិញ។ វាជាកេរ្តិ៍ដំណែល ពីដូនតាមួយ ដែលមិនអាចកាត់ថ្លៃបាន ដែលពួកគាត់ បានបន្សល់ទុកដល់ កូនចៅជំនាន់ក្រោយ ជាពិសេស តាមរយៈ សាលារបាំអប្សរា នៅជុំវិញពិភពលោក។ យុវតី សែន ពេជ្រ បានឧទាន ថា « វាជាមោទនភាព របស់ប្រទេសយើង » នៅខណៈ ដែលរូបនាងបានទៅ សំដែងនៅសិង្ហបូរី កាលពីប៉ុន្មានឆ្នាំមុន។

សព្វថ្ងៃនាងបើកបង្រៀនរំា បីដងក្នុងមួយសប្តាហ៍ នៅក្នុងបរិវេណ សាលារបស់នាង គឺសាលា អប្សរាពេជ្រ ដែលស្ថិតនៅជ្រុង ផ្លូវលេខ១៤៤​ និង ផ្លូវនរោត្តម។ សិស្សភាគច្រើន ជាមនុស្សពេញវ័យក្មេងៗ ដែលជាអនិកជនខ្មែរ។

ពត៌មានលិអិតសូមចូលទៅក្នុងវេហ្វសាយ site de l'école

ដោយ ៖ បុរស boros - ភ្នំពេញ ថ្ងៃ ទី ២៩ កុម្ភៈ ឆ្នាំ ២០១២
Crédit photo : Apsara Pich Ecole

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...