ទាន់​ប្ដី​ក្បត់​កំពុង​រួម​រ័ក្ខ​ជា​មួយ​ប្អូន​ស្រី​ភ្លោះ​ ស្ទុះ​រត់​ស្រាត​ពេញ​ចំណត​ឡាន

ដើម្បីបញ្ចេញកំហឹងក្ដៅក្រហាយរបស់ខ្លួន ដាក់ប្រុសផិតស្រីអត់កេរ្ត៍ខ្មាស ដែលហ៊ានលួចសាហាយគ្នាពីក្រោយ​ខ្នង​នោះ ស្ត្រីចិនម្នាក់បានប្រតិកម្មតបវិញ ដោយប្រើយុទ្ធវិធីពិសេស៖ ឲ្យចេញដើរស្រាត ទាំងពីរនាក់ស្រីប្រុស នៅកណ្ដាល​ចំណត​រថយន្ដ​សម្បូរ​ទៅដោយមនុស្ស។ យុទ្ធវិធីនោះ បានបង្កការភ្ញាក់ផ្អើល រហូតធ្វើឲ្យសារព័ត៌មានក្នុងពិភពលោក យក​មក​ចុះ​ផ្សាយ​ព្រោង​ព្រាត។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 23, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង ទីន ស៊ូ (Ting Su) អាយុ២៩ឆ្នាំ ប្រាកដ​ជា​ពេញ​ចិត្ត នឹង​ការ​បញ្ចេញ​កំហឹង របស់​នាង​ជាក់​ជា​មិន​ខាន នៅ​ពេល​ដែល​នាង​ឃើញ​រូប​ថត​ ថត​អតីត​ស្វាមី​របស់​នាង និង​ប្អូន​ស្រី​ភ្លោះ​របស់​នាង ស្ថិត​ក្នុង​សភាព​ស្រាត​ននល​គោក នៅ​ក្នុង​ចំណត​រថយន្ដ​សម្បូរ​ទៅ​ដោយ​មនុស្ស​កកកុញ ហើយ​ត្រូវ​បាន​សារព័ត៌មាន​យក​មក​ចុះ​ផ្សាយ​ទៀត​នោះ។

តាម​ពិត​ទៅ នាង ស៊ូ បាន​សង្ស័យ​នឹង​កន្ទុយ​ភ្នែក រវាង​ប្ដី​របស់​នាង លោក ឆេង (Cheng) និង​ប្អូន​ស្រី​ភ្លោះ​របស់​នាង ដែល​តែង​ដៀង​ដាក់​គ្នា​ជា​យូរ​មក​ហើយ តែ​នាង​គ្មាន​ឱកាស​នឹង​ចាប់​ឲ្យ​ទាន់ ជាន់​ឲ្យ​ចំ​កែង នូវ​អំពើ​ល្មើស​ជាក់​ស្ដែង​ផ្ទាល់​នឹង​ភ្នែក បាន​ទាល់​តែ​សោះ។ ប៉ុន្តែ​នៅ​លើក​នេះ កំហឹង​ដែល​ប្រមូល​ផ្ដុំ​មក​ជា​យូរ​នេះ បាន​បញ្ចេញ​មក​សរុប ហើយ​គិត​ទាំង​ដើម​ថែម​ទាំង​ការ បូក​បញ្ចូល​គ្នា​ឲ្យ​អ្នក​ទាំង​ពីរ​ចេញ​ដើរ​ស្រាត នៅ​ទី​សាធារណៈ​ម្ដង។

បន្ទាប់ពីបានលួចយកទូរស័ព្ទដៃរបស់ប្ដីមកមើលរួច នាង ស៊ូ បានមកទាន់ហេតុការណ៍ ដែលដៃគូរ​សាហាយ​ទាំងពីរកំពុងឡើងថានសួគ៌៧ជាន់ នៅក្នុងរថយន្ដចតនៅក្នុងចំណតរថយន្ដ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ។ ដោយនាងមានសោររថយន្ដនោះមួយដែរ នាង ស៊ូ បានចូលទៅពញាក់អ្នកទាំងពីរ ដល់ក្នុងរថយន្ដតែម្ដង។ នឹកស្មានមិនដល់ គូរស្នេហ៍ខកបំណងបានភ្ញាក់ក្រញ៉ាង ហើយស្ទុះរត់ចេញពីរថយន្ដភ្លាម ទាំងភ្លេចគិតថា ខ្លួន​កំពុងនៅននលគោក ព្រោះខោអាវនៅក្នុងរថយន្ដទាំងអស់។

នាង ស៊ូ បានឱកាស ក៏ស្រវាចូលមកកាន់ចង្កូតរថយន្ដ រួចបើកចេញយ៉ាងព្រងើយ។ អ្នកដែលឃើញ​ហេតុ​ការណ៍​នេះ បាននិយាយប្រាប់អ្នកសារព័ត៌មាន ទាំងសើចបណ្ដើរថា៖ «បុរសជាប្ដី បានរត់ទៅគោះកញ្ចក់​ទ្វា​រថយន្ដ ហើយស្រែកហៅប្រពន្ធខ្លួនដែលនៅក្នុងឡាន... ប៉ុន្តែនាង ស៊ូ មិនមែនមកពញ៉ាក់អ្នកទាំងពីរ ដើម្បី​​លេងបិទពួនជា​ការកំសាន្ដសប្បាយទេ»។

អ្នកដែលបានឃើញហេតុការណ៍ មិនបានទុកឲ្យវាកន្លងហួសទៅទេ តែពួកគេបានទាញទូរស័ព្ទដៃ​ចេញមក​ថតជារូបភាព និងវីដេអូ សឹងតែគ្រប់ៗគ្នា។ រូបភាពទាំងនេះ ត្រូវបានបង្ហោះផ្សព្វផ្សាយ យ៉ាងព្រោងព្រាត ក្នុង​ពេលបន្ទាប់មក។ រឿងដែលជួនគ្នា ហើយម្នាក់ៗស្វែងរកចង់ដឹង ហើយបន្តសំណើចនោះ គឺលោក ឆេង បាន​ទាក់ទងសាហាយស្មន់ជាមួយ ប្អូនស្រីថ្លៃខ្លួន ចាប់ពីពេលដែលនាង ស៊ូ បានពរពោះឆ្លងទន្ល... ប្រសូតបាន​«កូនភ្លោះ»ពីរដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...