ទេព រិនដារ៉ូ សម្តែង​ជា​តួ​ចិត្ត​អាក្រក់​​ដំបូង ក្នុង​ភាពយន្ដ​«ភ្លើង»

ភ្លើង​គឺជាខ្សែរភាពយន្តទីមួយ ដែលលោក ទេព រិន្ទដារ៉ូ តារាសម្តែងដ៏ល្បីចាស់វស្សា ក្នុងប្រទេសកម្ពុជា សម្តែងជាជាតួកាច ចិត្តអាក្រក់ និងតួចាប់រំលោភ។
លោក ទេព រិនដារ៉ូ នៅក្នុងតួសម្ដែងជាតួចិត្តអាក្រក់។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 25, 2014
  • ប្រធានបទ: សំពត់ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសម្តែង​ជា​តួ​ចិត្ត​អាក្រក់ កាច​សហាវ​ជា​លើក​ដំបូង ត្រូវ​​បាន​តារា​សម្តែង​ចាស់​វស្សា លោក ទេព រិនដារ៉ូ ថ្លែង​ថា​មាន​ការ​ពិបាក​ណាស់។ លោក ទេព រិនដារ៉ូ បាន​និយាយ​នៅ​ក្នុង​ពិធី​សម្ភោធ​រឿង នៅ​រោង​ភាពយន្ត​លុច្ស​នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​ថា លោក​មាន​ការ​លំបាក ដោយ​សារ​តែ​នេះ ជា​ការ​សម្តែង​លើក​ទី​មួយ​របស់​លោក តាំង​ពី​លោក​ចាប់​ផ្តើម​ប្រឡូក ក្នុង​ជា​អាជីព​ជា​អ្នក​សិល្បៈ។

លោក ទេព រិនដារ៉ូ បាន​រៀប​រាប់​បន្ត​ថា លោក​ធ្លាប់​តែ​សម្តែង​តួ​អង្គ​មនុស្ស​ល្អ រីឯ​ការ​សម្តែង​តួ​ចិត្ត​អាក្រក់​ខុស​ឆ្ងាយ​ពី​គ្នា លោក​ត្រូវ​ប្រើ​ទឹក​មុខ និង​ប្រើ​សកម្មភាព ដែល​បញ្ជាក់​ពី​ចរិក​របស់​មនុស្ស​កាច​សាហាវ។ លោក រំពឹង​ថា​ភាពយន្ត​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។

រឿង«ភ្លើង»ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅតាមរោងភាពយន្តនានា នៅទីក្រុងភ្នំពេញ គឺជាខ្សែរភាពយន្ត​ថ្មីមួយ​ទៀតរបស់ផលិតកម្មរ៉ក។ ខ្សែរភាពយន្តបែបស៊ើបអង្កេត បាញ់ប្រហារវាយ កាប់ចាក់គ្នា គំនុំសងសឹក និងលាយលំទៅដោយមនោសញ្ចេតនា និងការអប់រំផងនោះ ត្រូវបាននិពន្ធឡើងដោយអ្នកស្រី ប៉ាល់ វណ្ណាវីរក្ស។
ខ្សែភាពយន្តនេះ ចូលរួមសម្ដែងដោយតារាល្បីៗជាច្រើន មានលោក ទេព រិនដារ៉ូ អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា សៀក ស័ក្ដិរុណា លោក លាង ឧត្តម លោក ប៉ែន ចិន្ដា និងតារាជាច្រើនរូបទៀត។ រឿងភ្លើងត្រូវ​ចំណាយ​ពេលថត អស់រយៈពេលជាងមួយឆ្នាំ និងចំណាយទឹកប្រាក់ថត ប្រមាណជាជាង១០ម៉ឺនដុល្លា៕

សូមទស្សនាស្ពតផ្សាយពាណិជ្ជកម្ម និងកិច្ចសម្ផាសជុំវិញភាពយន្ដនេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...