ស្រវឹង​ធ្លាក់​ភ្នែក បើក​ម៉ូតូ​ធ្លាក់​ជង្ហុក មាន​គ្រោះ​ថ្នាក់​ជា​ទម្ងន់

បើកម៉ូតូទាំងស្រវឹងមិនមានស្មារតីនឹងន បណ្តាលឲ្យដួលម៉ូតូចូលជង្ហុក បែកមុខបែកមាត់រងរបួសជាទម្ងន់។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ថែមទាំងបានធ្វើឲ្យគ្រួសារ មានភាពតត់ស្លុតនោះថែមទៀត។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ( [email protected]) - រាយការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី២៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 29, 2014
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះហើយ ជា​អត្ថន័យ​នៃ​ពាក្យ​ពីរ​ម៉ាត់​យ៉ាង​ខ្លី៖ «បើ​ផឹក​កុំ​បើក​បរ តែ​បើ​បើក​បរ​កុំ​ផឹក»។ តែ​ក្នុង​ករណី​នេះ អ្នក​បើក​បរ​មិន​មែន​ថា គាត់​មិន​យល់​ពាក្យពីរ​ម៉ាត់​ខាង​លើ​នេះ​ទេ ព្រោះ​គាត់​ផឹក​ស្រវឹង​ជោគ​ចខ្លួន​រួច គាត់​ជិះ​ម៉ូតូ​ធ្វើ​វា​ហី ដោយ​ល្បឿន​លឿន​ដូច​ព្យុះ ហើយ​បាន​«បើក​ជ្រុល»​ទៅ​ធ្លាក់​គ្រលុក បណ្ដាល​ឲ្យ​របួស​ដាច់​មុខ​ដាច់​មាត់ បង​ប្អូន​ញាតិ​មិត្ត​មើល​សឹង​តែ​មិន​ស្គាល់។

ហេតុការណ៍​តូច តែ​រន្ធត់​នេះ បាន​កើត​ឡើង នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​លើ​ផ្លូវ​៥៩៨ ត្រង់​ចំណុច​ទល់​មុខ​ដីឡូត៍ ឧកញ៉ា លី ហួ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។ ជន​រង​គ្រោះ ដែល​ជា​អ្នក​បង្ក​ឡើង​ដោយ​ខ្លួន​ឯង បាន​រង​របួស​ជា​ទម្ងន់ ហូរ​ឈាម​ដាប​ទាំង​ខ្លួន។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ជនរងគ្រោះម្នាក់ ដែលមិន​ប្រាប់ឲ្យស្គាល់ឈ្មោះនេះ សព្វថ្ងៃរស់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបើកម៉ូតូ​ពាក់​ផ្លាកលេខភ្នំពេញ 1BT-9399 យ៉ាងលឿន ក្នុងទិសដៅពីជើង ទៅត្បួង។ ស្រាប់តែមកដល់កន្លែងកើតហេតុ ម៉ូតូគាត់បានជ្រុលទៅធ្លាក់ក្រឡុក បណ្តាលឲ្យដួលបោកក្បាល ទៅនឹងថ្នល់ដាច់រយៈជាច្រើនកន្លែង។

បន្ទាប់ពីគ្រូសារជនរងគ្រោះខាងលើមកដល់ ក៏បានញ្ជូនអ្នករបួសទៅព្យាបាល នៅមន្ទីពេទ្យ។ នគរបាល​ប៉ុស្ត៏ទួលសង្កែ លោក ឯម វុត្ថា ដែលបានចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុ បានឲ្យទស្សនាវដ្តីដឹងថា លោកបានរក្សាម៉ូតូនៅកន្លែងកើតហេតុ រងចាំម្ចាស់ម៉ូតូយកកាតគ្រី មកទទួលយកម៉ូតូរបស់ខ្លួនវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...