សត្វ​ឆ្មារ​បាន​សង្គ្រោះ​ទារក​មួយ​រូប ដែល​ត្រូវ​បំបរ​បង់​ចោល ក្រោម​សីតណ្ហ​ភាព​ដ៏​ត្រជាក់ (vdo)

ឆ្មារមួយក្បាល បានជួយសង្គ្រោះជីវិតទារកមួយនាក់ ពីធុងសម្រាមនៅក្រៅអាគារស្នាក់នៅមួយកន្លែង ក្បែររដ្ឋធានីម៉ូស្គូ ប្រទេសរ៉ូស្ស៊ី។ ឆ្មារដ៏វៃឆ្លាតបានយកខ្លួនវា មកគ្របផ្ដល់កំដៅពីលើទារកម្នាក់នោះ ដែលត្រូវបានយកមកបោះចោល ក្រោមសីតុណ្ហភាពចុះត្រជាក់ជាងទឹកកក នៃរដូវកាលនេះ។
សត្វឆ្មារ។ (រូបថតឯកសារ)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី១៨​ មករា ២០១៥
  • កែប្រែចុងក្រោយ: January 19, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពេលខ្លះ សត្វ​បាន​ប្រើ​សភាវៈ​គតិ​របស់​វា មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង វិចារណញ្ញាណ​របស់​មនុស្ស​មួយ​ចំនួន​នោះ​ផង។ នៅ​ពេល​ទារក​មួយ​នេះ ត្រូវ​បាន​គេយក​មក​បោះ​ចោល​ប្រៀប​បាន​នឹង​សម្រាម តែ​សត្វ​ឆ្មារ​បែរ​ជា​បាន​យក​ខ្លួន​វា​មក​ត្រដុស និង​គ្រប​ពី​លើ​ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​ទារក​ទៅ​វិញ។ ហេតុការណ៍​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​សៅរ៍​ចុងសប្ដាហ៍​កន្លង​ទៅ នៅ​ក្បែរ​អាគារ​ស្នាក់​នៅ​មួយ​កន្លែង នៃ​តំបន់​កាលូហ្គា (Kalouga) ភាគ​នារតី​នៃ​រដ្ឋធានី​ម៉ូស្គូ ប្រទេស​រ៉ូស្ស៊ី។

ទូរទស្សន៍រ៉ូស្សី Zvezda បាន​រាយការណ៍​ថា ទារក​អាយុ​ប្រមាណ​ជា​២​ទៅ​៣​ខែ ត្រូវ​បាន​គេ​យក​មក​បោះ​ចោល​នៅ​ក្នុង​ក្រដាស​ប្រអប់​មួយ ដែល​ជា​ជំរក​បណ្ដោះ​អាសន្ន​របស់​ឆ្មារ​ឈ្មោះ ម៉ាឆា (Macha) ស្ថិត​នៅ​ខាង​ក្រៅ​អាគារ ក្រោម​សីតុណ្ហភាព​ត្រជាក់​ជាង​ទឹក​កក នៃ​រដូវ​កាល​នេះ។ បើ​ទោះ​ជា​ការ​បំបរ​បង់​ចោលនេះ ទំនង​ជា​មាន​រយៈ​ពេល​រាប់​មោង​ហើយ​ក៏​ដោយ ប៉ុន្តែ​ទារ​កបា​ននៅ​រស់ ព្រោះ ម៉ាឆា បាន​ចូល​មក​នៅ​ក្បែរ​រហូត និង​បាន​យក​ខ្លួន​វា​ដាក់​គ្រប់​ពី​លើ​ទារក ដើម្បី​ផ្ដល់​កម្ដៅ​ឲ្យ។

អ្នករស់នៅក្នុងសង្កាត់នោះ បានដឹងពីរឿងនេះ នៅបន្ទាប់ពីទារកចាប់ផ្ដើមស្រែកយំ ដោយទំនង​ជា​ទារក​ឃ្លាន។ ស្ត្រីម្នាក់បានចេញមកក្រៅមុនគេ គាត់បានប្រទះឃើញ ម៉ាឆា កំពុងលិតមុខ និងដៃរបស់ទារក។ ស្ថានីយ​ទូរទស្សន៍បានរាយការណ៍ទៀតថា អ្នករស់នៅទីនោះទទួលអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី​បាន​ឃើញរឿងនេះ ព្រោះថា បើគ្មានសត្វឆ្មា ម៉ាឆា ផ្ដល់កំដៅនិងភាពកក់ក្ដៅឲ្យដល់ទារកនោះ​ទេ ទារកប្រាកដ​ជាគាំងបេះដូងស្លាប់បាត់ទៅហើយ។

មិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះសត្វឆ្មារដ៏ឈ្លាសវៃបានរត់តាមទារករហូត នៅពេលទារកត្រូវបាន​អ្នកស្រុកលើក​មកបី ពីដៃមួយទៅដៃមួយ លុះត្រាក្រុមអ្នកជួយសង្គ្រោះបាននាំទារក ឡើងរថយន្ដជិះចេញទៅបាត់។ បើតាម​សាក្សីនៅនឹងកន្លែង បានបញ្ជាក់ប្រាប់ទូរទស្សន៍រ៉ូស្ស៊ីដដែលថា ទារកមានសម្លៀកបំពាក់ស្អាតបាត និងមាន​កន្សែងនៅជាប់នឹងខ្លួនវាមួយចំនួនទៀត។

គ្រូពេទ្យបានអះអាងថា ទារកកំពុងទទួលការបីបាច់ និងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ខណៈ​សុខភាព​របស់​ទារកមានលក្ខណៈធម្មតា មិនមានអ្វីធ្ងន់ធ្ងរទេ។ ចំណែកឯក្រុមអាជ្ញាធរ​វិញ បានបើកសំនុំរឿងស៊ើបអង្កេតមួយ​ឡើង ដើម្បី​ស្វែងរកម្ដាយឪពុករបស់ទារក។ អាជ្ញាធរបានបញ្ជាក់ថា ឪពុកម្ដាយរបស់ទារកអាច​ប្រឈាមនឹង​ការទទួលទោសព្រហ្មទណ្ឌ ប្រសិនណាជាគេរកឃើញ ពីបំណងរបស់ពួកគេ ក្នុងការបំបរបង់កូនខ្លួន មកដាក់​ចោលក្រោមអាកាសធាតុត្រជាក់បែបនេះ ដែលអាចធ្វើឲ្យទារកស្លាប់បាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...