សៀវ​ភៅ​មួយ​ក្បាល ថ្លៃ​ជិត​៤ម៉ឺន​ដុល្លារ

សៀវភៅបោះពុម្ពលើកដំបូងមួយក្បាល ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីអ្នកអានតាំង​ពី​ជិត​២០០​ឆ្នាំ​មុន​មក​នោះ មានតម្លៃនៅថ្ងៃនេះ ប្រមាណជា ៣៩១៨៩ដុល្លា ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 02, 2015
  • ប្រធានបទ: អស្ចារ្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សៀវភៅ​បោះពុម្ព​លើក​ទី​មួយ របស់​ធម្មជាតិ​វិទូ លោក ឆាល ដ័វិន (Charles Darwin) ដែល​នៅ​រក្សា​ភាព​ដើម និង​មាន​ចំណងជើង​ថា “On the Origin of Species” (ដើម​កំណើត​អម្បូរ​សត្វ​គ្រប់​ប្រភេទ) នោះ ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ ក្នុង​តម្លៃ​ប្រមាណ ២៦០០០ផោន (ប្រហែល ៣៩ ១៨៩ដុល្លារ)។ សៀវភៅ​ដែល​បោះ​ពុម្ព​ក្នុង​ឆ្នាំ​១៨៥៩ នេះ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​គ្រឹះ​នៃ​បដិវត្តន៍ ផ្នែក​ជីវវិទ្យា។

លោក ស៊ីម៉ុន វិគ័រ (Simon Vickers) ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​សិលា​ចារឹក និង​សៀវភៅ​កម្រ នៅ​ស្ថាប័ន​ដាក់​លក់​ដេញ​ថ្លៃ​វត្ថុ​មាន​តម្លៃ និង​វត្ថុ​សិល្បៈ Lyon & Turnbull របស់​ចក្រភព​អង់គ្លេស បាន​និយាយ​ថា៖ «នេះ​គឺ​ជា​សៀវភៅ ដែល​លោក ដ័វិន បាន​រៀបចំ​ចង​ក្រង​ទ្រឹស្ដី​របស់​ខ្លួន»។

លោក ស៊ីម៉ុន បានបន្តទៀតថា សៀវភៅនេះ ប្រហែលជាមានសារៈសំខាន់ ក្នុងការរកឃើញពីទ្រឹស្ដីជីវវិទ្យា នៅក្នុងសតវត្សទី១៩។ វាមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើការសិក្សាជីវវិទ្យា និងជាអត្ថបទវិទ្យាសាស្ត្រ ដ៏មាន​ប្រយោជន៍បំផុតមួយ ក្នុងចំណោមសៀវភៅនានាលើលោក។

ធម្មជាតិវិទូ លោក ដ័វិន បានចងក្រងនូវរាល់ជីវិតសត្វគ្រប់ប្រភេទ ដែលជាប់ខ្សែលោហិត ពីសត្វជំនាន់មុន។ លោកបានរកឃើញទ្រឹស្ដីរបស់ខ្លួននេះ នៅក្នុងដំណើរផ្សងព្រេងដ៏ល្បីមួយរបស់លោក ឈ្មោះហៅថា HMS Beagle កាលពីជិត ២០០ឆ្នាំមុន ដែលបាននាំរូបលោក ទៅដល់កោះ Galapagos ស្ថិតនៅបណ្ដោយឆ្នេរ​របស់​ប្រទេសអេក្វាឌ័រ ក្នុងទ្វីបអាមេរិកឡាទីន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...