ចេន សាយចៃ អ្នក​​ចម្រៀង​ខ្មែរ​សុរិន្ទ ចូល​ផលិត​កម្ម​ថោន

តារាចម្រៀងខ្មែរសុរិន្ទ មានសម្លេងរដឺន អ្នកនាង ចេន សាយចៃ បានក្លាយជាតារាចម្រៀង ប្រចាំឲ្យផលិតកម្មទីក្រុងភាពយន្ត (ថោន) ហើយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២៦ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 27, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យោងតាមទំព័រហ្វេសប៊ុក របស់លិតកម្មថោន បានឱ្យដឹងថា តារាចម្រៀងសំនៀងរដឺន ចេន សាយចៃ ដែលធ្លាប់ជាដៃគូ របស់តារាចម្រៀងខ្មែរសុរិន្ទដ៏ល្បី ឈ្មោះគឺលោក សុង សែង នោះ ត្រូវបានផលិតកម្មថោនជ្រើសរើស យក​ជាតារា​ចម្រៀង​ប្រចាំផលិតកម្ម។ បទចម្រៀងរបស់នាង ត្រូវបានផលិតកម្មថោន គ្រោងនឹងឲ្យចេញជាបទកន្ទ្រីមជាច្រើនបទ ដើម្បី​អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។

នៅលើជញ្ជាំងហ្វេសប៊ុករបស់ខ្លួន ថោនបានសសរសេរថា៖ «ស្វាគមន៍វត្តមានថ្មី របស់តារាចម្រៀងខ្មែរសុរិន្ទ ចេន សាយចៃ ដោយពេលនេះ សាយចៃ ជាតារាចម្រៀងប្រចាំផលិតកម្ម ថោន សូមរង់ចាំស្តាប់បទកន្ទ្រឹម ដែលចេញ​លក់​ឆាប់ៗ​នេះ។»

រយៈពេល ២-៣ថ្ងៃចុងក្រោយនេះរ ស្របពេលដែលផលិតកម្ម បានដឹកនាំក្រុមការងារ និងតារាសិល្បះ ដ៏ចែងចាំង​ជា​ច្រើនរូប ទៅថតបទចម្រៀង ត្រៀមអបអរបុណ្យប្រពៃណីខ្មែរ នៅក្នុងភូមិវប្បធម៌ ខេត្តសៀមរាប ដែលជាតំបន់​ទេសចរណ៍​របស់ខ្មែរនោះ គេក៏ឃើញមានវត្តមាន របស់តារាចម្រៀង ខ្មែរសុរិន្ទខាងលើផងដែរ។

ក្នុងអាយុ៣៤ឆ្នាំ អ្នកនាង ចេន សាយចៃ មានសម្បុរ​សណ្តែក​​បាយ សក់​​ស្លូត និង​មាន​មាឌ​មាំ បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ តាម​រយ:​ការ​ច្រៀង​​«កន្ទ្រឹម»​ នៅក្នុងចំណោម អ្នកចម្រៀងកន្ទ្រឹម​ជា​ច្រើន​រូប​ទៀត ​នៅ​ក្នុង​ប្រទេស​ថៃ។ មានកំណើតកើត​ និងបច្ចុប្បន្នរស់នៅក្នុងខេត្ត​សុរិន្ទ្ទ ប្រទេស​ថៃ​ អ្នកនាង​ សាយចៃ តែងបានបង្ហាញភាពល្បីល្បាញរបស់ខ្លួន នៅក្នុងពិភព​សិល្បៈ​ខ្មែរ ដោយបានចេញទៅច្រៀងនៅបរទេស តាមសហគមន៍ខ្មែរនានា និងធ្លាប់មកបញ្ចេញថ្វីមាត់ នៅតាមកញ្ចក់​ទូរទស្សន៍ ក្នុងប្រទេសកម្ពុជា ​ជាច្រើនដង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...