វា... ជា​សត្វ​ឆ្កែ ឬ​តោ​ដូរ​ជាតិ? (vdo)

អាយុទើបនឹង១៧ខែ តែសត្វឆ្កែជំទង់ពូជ ភីតប៊ូល (pitbull) មួយនេះ មានទំងន់ជិត៨០គីឡូក្រាម។ មើលមើលវាបន្តិចមើល៍! តែមិនទាន់បញ្ចប់ទេ ព្រោះមាឌវា នៅរីកជាបន្តទៅទៀត។
វីដេអូ បង្ហាញពីសត្វឆ្កែ ដែលមានមាឌធំដូច«តោ»។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០៩ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 10, 2015
  • ប្រធានបទ: កម្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រួសារដែលចិញ្ចឹមវា មានលំនៅដ្ឋាន នៅក្នុងរដ្ឋ ញូហាមសៀរ (New Hampshire) នៃសហរដ្ឋអាមេរិក។ ប៉ុន្តែគ្រួសារ ដែលមានកូនប្រុសមួយផងនេះ មិនដែលភ័យ នឹងបញ្ហាសុវត្ថិភាពឡើយ បើគេមើលឃើញ «Hulk» សត្វឆ្កែដ៏ធំមួយនេះ ដើរទៅណាមកណា ជាមួយម្ចាស់វា។ មិនត្រឹមតែប៉ុណ្ណឹង ឪពុកម្ដាយរបស់កុមារ ថែមទាំងទុកចិត្តចំពោះ «Hulk» ដោយទុកឲ្យ «Hulk» នៅតែឯងជាមួយកូនខ្លួន ដោយមិនខ្ចីប្រយ័ត្នប្រយែងនោះទៀត។ នេះបើតាមរបាយការណ៍ របស់សារព័ត៌មានអង់គ្លេស Daily Mail។

សារព័ត៌មាន បានសរសេរថា ជារឿយៗ ម្ចាស់របស់ «Hulk»តែងទុកឲ្យកូនប្រុសអាយុ៣ឆ្នាំរបស់ខ្លួន ឲ្យឡើងជិះលើខ្នង របស់«Hulk» ដោយគ្មានបារម្ភអ្វីទាំងអស់។ បុរសម្ចាស់ឆ្កែ លោក ម៉ារឡន (Marlon) បានបញ្ជាក់ថា៖ «ឆ្កែប្រភេទនេះ វាយកចិត្តម្ចាស់វា និងស្លូតជាទីបំផុត។ វាដូចជា តុក្កតាខ្លាឃ្មុំមួយអញ្ចឹង។»

លោក ម៉ារឡន បានទទួលស្គាល់ថា មាឌរបស់ឆ្កែប៉ុណ្ណេះ អាចនឹងខាំបំបាក់ ដៃមួយចំហៀងរបស់មនុស្ស បានយ៉ាង​ងាយ។ ប៉ុន្តែលោកជឿជាក់ថា សំខាន់គឺរបៀបនៃការចិញ្ចឹមឆ្កែ ទៅវិញទេ ​ដែលធ្វើឲ្យ «Hulk» ស្លូតដូចសត្វឆ្កែទូទៅដែរ។ ហើយដើម្បីបានមាឌវា មកដូច្នេះ លោក ម៉ារឡន បង្ហើបថា លោកបានឲ្យវាស៊ីសាច់ចិញ្ច្រាំសុទ្ធ ប្រមាណជា២គីឡូក្រាម ក្នុងមួយថ្ងៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...