ហ្វីលីពីន៖ គោ​មាន​ផ្ទៃ​ពោះ បន្ទាប់​ពី​ត្រូវ​បាន​បុរស​ម្នាក់​រំលោភ

រឿងដ៏ហួសចិត្តមួយ បានកើតឡើង នៅក្នុងប្រទេសហ្វីលីពិន៖ គោមួយក្បាល ត្រូវបានម្ចាស់វាអះអាងថា កំពុងពពោះកូនក្នុងផ្ទៃ បន្ទាប់ពីត្រូវបានបុរស វ័យ៤៦ឆ្នាំម្នាក់ រំលោភ កាលពីសប្តាហ៍មុន។
Loading...
  • ដោយ: ប្រាថ្នា ដោយ៖ប្រាថ្នា ([email protected]) - ភ្នំពេញថ្ងៃទី១២ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 13, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់មេគោមួយក្បាល ដែលមានឈ្មោះថា រូស្ទីកូ សាណូ (Rustico Sarno) បានចេញមុខអះអាងថា មេគោរបស់​ខ្លួន​បាន​មានផ្ទៃពោះ ក្រោយពីត្រូវបានបុរសម្នាក់ ដែលទំនងជាអ្នកញៀនថ្នាំ ចាប់រំលោភ។ ម្ចាស់គោ បាននិយាយ​អះអាង​ទៀតថា មេគោរបស់លោកមួយនេះ មិនធ្លាប់បានពាក់ព័ន្ធ ជាមួយគោឈ្មោល ដ៏ទៃទៀតឡើយ។

មិនមែនតែគោ ដែលកំពុងមានផ្ទៃពោះ មួយក្បាលនេះទេ ដែលត្រូវបានបុរសវ័យកណ្តាល រូបនោះរំលោភ សូម្បី​តែ​សត្វ​ជាច្រើនទៀត ដូចជា សេះ ក្របីជាដើម ក៏ត្រូវបានបុរសរូបនោះ រំលោភផងដែរ។

ក្រោយ ពីបានធ្វើសកម្មភាពរំលោភ ទៅលើមេគោមួយនោះ រួមជាមួយសត្វជាច្រើនក្បាលទៀត បុរសវ័យ៤៦ឆ្នាំរូបនោះ ត្រូវប៉ូលិសចាប់ខ្លួន។ ជនល្មើស ដែលបានប្រព្រឹត្តិទង្វើ មិនគួរគប្បី ទៅសត្វជាច្រើនក្បាល នៅក្នុងភូមិមួយ នៃប្រទេស​ហ្វីលីពិន ម្នាក់នេះ មានឈ្មោះថា អ៊ែនឌី ឡូយ៉ូឡា (Andy Loyola)។

អ៊ែនឌី ត្រូវបានសង្ស័យថា មូលហេតុដែលនាំឱ្យគេ ប្រព្រឹត្តិទង្វើបែបនេះ គឺដោយសារតែគេជាមនុស្សញៀនថ្នាំ។ ពេល​ចាប់ខ្លួនបុរសម្នាក់នេះ ប៉ូលីសបានរឹបអូសសម្ភារៈជាច្រើន ដែលទាក់ទងជាមួយគ្រឿងញៀន។ ហើយបច្ចុប្បន្ន ជន​ល្មើស​ដែលបានរំលោភសេពសន្ថវៈ ទៅសត្វជាច្រើនក្បាលរូបនេះ កំពុងឃុំខ្លួន នៅស្ថានីយប៉ូលិសក្រុង ស៊ីឡាង (Silang) ខេត្ត កាវិត (Cavite) ភាគខាងត្បូងរដ្ឋធានីម៉ានីល។

គេនៅមិនទាន់ដឹងថា តើមេគោមួយក្បាលនោះ មានផ្ទៃពោះ ដោយសារតែបុរសខាងលើរំលោភមែន ឬយ៉ាង​ណា​នោះ​ទេ មានតែចាំមើលលទ្ធផលនៃការពិនិត្យ និងនៅពេលដែលមេគោកើតកូន។ បើតាមមន្រ្តីប៉ូលិស បានឱ្យដឹងថា មេគោ នឹងត្រូវយកទៅពិនិត្យ ដើម្បីឱ្យដឹងការពិត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...