កីឡាករ​បាល់​ទាត់ ​​​ដេវីដ ប៊េកខាំ នៅ​តែ​ខ្លាំង​នៅ​ឡើយ!

តារាបាល់ទាត់ដ៏ល្បី កំពុងទាល់អោយក្រុមបាល់ទាត់អាមេរិកាំងមួយ ឈ្មោះ ឡូស អេនជឺលេស ហ្គាឡាស៊ី (Los Angeles Galaxy) ដែលនឹងត្រូវទៅជួបជាមួយ ក្រុមបាល់ទាត់ហ៊ូស្តុន នៅថ្ងៃ០១ឆ្នូខាងមុខ ក្នុងវគ្គផ្ដាច់ព្រ័តនៃពានរង្វាន់បាល់ទាត់អាមេរិកខាងជើង (MLS) ហើយក៏ជាការប្រកួតចុងក្រោយបង្អស់របស់ ​​​តារាបាល់ទាត់នេះដែរ។ ភាពចាស់វស្សារបស់កីឡាកររូបនេះ ត្រូវបានពិភពទាល់បាល់ជាទូទៅ កំណត់ថា វាដល់ពេលដែល​​​ដេវីដ ប៊េកខាំ ត្រូវចូលនិវត្តន៍ហើយ។ តែឆ្លើយតបនឹងគំនិតនេះ ​​​ដេវីដ ប៊េកខាំ បានប្រកាសថា «មនុស្សជាច្រើន និយាយមកកាន់ខ្ញុំពីរឿងចូលនិវត្តន៍ តែខ្ញុំខ្លួនឯងមានអារម្មណ៍ថា នៅចង់ទាត់បាល់បន្ដ និងមានមហិច្ឆតាជាច្រើនទៀត សំរាប់ផ្ដល់អោយ នូវរាល់ការប្រកួត»។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 25, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងអាយុ៣៧ឆ្នាំ កីឡាករ​​​ដេវីដ ប៊េកខាំ ដើមកំណើតអង់គ្លេស មិនចង់លឺនិងមិនទាន់ចង់ស្គាល់ពីការចូលនិវត្តន៍ នោះនៅឡើយ។ កាលពីពេលថ្មីៗនេះ កីឡាកររូបនេះ បាននិយាយថា «នៅមានមហិច្ឆតាចង់លេងបាល់តទៅទៀត»។


កីឡាករបាល់ទាត់ ដេវីដ ប៊េកខាំ។

តារាបាល់ទាត់ដ៏ល្បី កំពុងទាល់អោយក្រុមបាល់ទាត់អាមេរិកាំងមួយ ឈ្មោះ ឡូស អេនជឺលេស ហ្គាឡាស៊ី (Los Angeles Galaxy) ដែលនឹងត្រូវទៅជួបជាមួយ ក្រុមបាល់ទាត់ហ៊ូស្តុន នៅថ្ងៃ០១ឆ្នូខាងមុខ ក្នុងវគ្គផ្ដាច់ព្រ័តនៃពានរង្វាន់បាល់ទាត់អាមេរិកខាងជើង (MLS) ហើយក៏ជាការប្រកួតចុងក្រោយបង្អស់របស់ ​​​តារាបាល់ទាត់នេះដែរ។ ភាពចាស់វស្សារបស់កីឡាកររូបនេះ ត្រូវបានពិភព​ទាល់បាល់ជាទូទៅ កំណត់ថា វាដល់ពេលដែល​​​ដេវីដ ប៊េកខាំ ត្រូវចូលនិវត្តន៍ហើយ។ តែឆ្លើយតបនឹងគំនិតនេះ ​​​ដេវីដ ប៊េកខាំ បាន​ប្រកាសថា «មនុស្សជាច្រើន និយាយមកកាន់ខ្ញុំពីរឿងចូលនិវត្តន៍ តែខ្ញុំខ្លួនឯងមានអារម្មណ៍ថា នៅចង់ទាត់បាល់បន្ដ និងមាន​មហិច្ឆតាជាច្រើនទៀត សំរាប់ផ្ដល់អោយ នូវរាល់ការប្រកួត»។

ចាំមើលបន្ដិចមើល៍ នៅពេលបុណ្យណូអែលខាងមុខ ...

កីឡាករជនជាតិអង់គ្លេសរូបនេះ បានបន្តអះអាងថា «ខ្ញុំនៅមិនទាន់សម្រេចចិត្ត ថានឹងត្រូវទៅទាត់អោយខាងណានៅឡើយ។ យើង​ប្រហែលជាអាចនៅទីនេះ ឬនៅអ៊ឺរ៉ុបសម្រាប់មួយរយះពេលទៀត។ កិច្ចសន្យារបស់ខ្ញុំជាមួយ ហ្គាឡាស៊ី នឹងបញ្ចប់នៅសប្ដាហ៍​ក្រោយនេះហើយ តែខ្ញុំមានជម្រើសខ្លះៗរួចហើយ។»

កាលពីសប្ដាហ៍មុន សហពន្ធកីឡាបាល់ទាត់អូស្ត្រាលី បានលើកពីអត្ថប្រយោជន៍ ដែល​​​ដេវីដ ប៊េកខាំ អាចនឹងចូលទាត់ នៅក្នុង​ការ​ដណ្ដើមជើង​ឯកថ្នាក់ជាតិរបស់ប្រទេសនេះ។ ប៉ុន្ដែអ្នកចាត់ការទូទៅរបស់ ប៊េកខាំ បានឆ្លើយតបវិញថា ក្រុមបាល់ទាត់នៅអូស្រ្តាលី និយាយលើកឡើងដូច្នេះ ដើម្បីអោយផលប្រយោជន៍របស់ពួកគេ ត្រូវបានធានាតែប៉ុណ្ណោះ។

​​​ដេវីដ ប៊េកខាំ បានបង្ហើបថា «នៅពេលបុណ្យណូអែលខាងមុខដែលយើងនឹងប្រារព្ធធ្វើនៅទីក្រុងឡុងដ៍ ខ្ញុំនឹងធ្វើការសម្រេចចិត្ត។ តែបើមិនដូច្នេះទេ ខ្ញុំនឹងសម្រេចវានៅឆ្នាំក្រោយ។» ដោយបានបញ្ជាក់ទៀតថា ជា«កិច្ចសន្យាចុងក្រោយ» ដែលកីឡាករនឹងទទួល​យក មុននឹងឈានជើងចូលនិវត្តន៍ ពីវិស័យបាល់ទាត់។

គួរបញ្ចាក់ថា ក្រុមបាល់ទាត់របស់ទីក្រុងប៉ារីស (PSG) ប្រទេសបារាំង ធា្លប់បានជជែកពីការចង់ទិញតារាបាល់ទាត់រូបនេះ មកទាត់​អោយក្រុមរបស់ខ្លួនកាលពីចុងឆ្នាំមុន។ តែកាលពីថ្មីនេះដែរ គ្រុបង្វឹករបស់ក្រុមបាល់ទាត់ទីក្រុងប៉ារីស បានថ្លែងក្នុងសន្និសិត​សារពត៌មានថា «មិនមានបំណង ចង់យកកីឡាករនេះមកទៀតទេ។ បំណងនេះ ត្រូវបានបិទបញ្ចប់រួចរាល់ហើយ។»

-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...