តារា​សម្ដែង​កូន​ជ្រូក​រ៉ូស្សី ប្រកាស​ផ្ដល់​សេវា​កម្ម​«សិច» ឲ្យ​កីឡាករ​បាល់​ទាត់​មួយ​រូប

ពិតហើយ! ជាល្បែងលើកទឹកចិត្តមួយ យ៉ាងពិសេស សម្រាប់កីឡាករបាល់ទាត់ របស់ក្រុម ឌីណាម៉ូ ម៉ូស្គូ (Dynamo Moscou) ព្រោះនាង អាលីណា ហេណេស៊ី (Alina Henessy) ដែលជាតារាសម្ដែង ភាពយន្ដកូនជ្រូក របស់ប្រទេសរ៉ូស្ស៊ី ជាអ្នកប្រកាសល្បែងនេះ ដោយផ្ទាល់។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 09, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនដឹងនិយាយថាយ៉ាងដូចម្ដេច ដើម្បីឲ្យចំចំណុច ដែលបានលើកឡើង? តើវាជាការភ្នាល់ ដើម្បីប្រកួតបាល់ឲ្យឈ្នះ ឬ​នាង​មានចិត្តប្រតិព័ទ្ធ ទៅលើកីឡាកររូបសង្ហា ម្នាក់នេះ?

នាង អាលីណា យ៉េរ៉េមេនកូ (Alina Yeremenko) ហៅ អាលីណា ហេណេស៊ី ដែលជាតារាសម្ដែងល្បីមួយរូប ខាង​ភាពយន្ដ​កូនជ្រូក នៅរ៉ូស្សី បានថ្លែងប្រកាសតាមទូរទស្សន៍ Russia 2 ពីល្បែងដ៏ពិសេសមួយ ដើម្បីភ្នាល់ជាមួយកីឡាករ បាល់ទាត់មួយរូប ដែលកំពុងទាត់ឲ្យក្រុម ឌីណាម៉ូ ម៉ូស្គូ។ ល្បែងពិសេសនោះ គឺនាងស្ម័គ្រចិត្ត នឹងប្រគល់​សេវាកម្ម​«សិច»​ចំនួន១៦ម៉ោងជាប់គ្នា ទៅកីឡាករ អាឡិចសេនឌ័រ កូកូរ៉ាំង (Alexander Kokorin) ប្រសិនបើកីឡាករម្នាក់នេះ អាច​រក​បាន​គ្រាប់បាល់ ៥គ្រាប់ទៀត នៅក្នុងរដូវកាលចុងក្រោយ។

បាល់ទាត់ ក៏ដូចជា កុនកូនជ្រូកដែរ!

តារាសម្ដែង អាយុ២៥ឆ្នាំ បាននិយាយទៀតថា កីឡាករម្នាក់នេះ ពោរពេញដោយភាពជាបុរស និងគួរឲ្យស្រឡាញ់ ខ្នក់​ខ្នាញ់​ជាទីបំផុត។ នាងបានឲ្យពិន្ទុ ទៅគ្រប់កីឡាករទាំងអស់ ដែលកំពុងទាត់ នៅក្នុងក្រុមបាល់ទាត់នានា ក្នុងប្រទេស​រ៉ូស្សី ប៉ុន្តែសម្រាប់កីឡាករ អាឡិចសេនឌ័រ កូកូរ៉ាំង វិញ នាងបានឲ្យពិន្ទុ ១០/១០។

នាងបាននិយាយនៅចុងបញ្ចប់ថា៖ «នៅក្នុងបាល់ទាត់ ក៏ដូចជាកុនកូនជ្រូកដែរ ព្រោះអីនៅក្នុងនោះ មានសុទ្ធតែប្រុស​ស្អាត!!!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...