តាំង​ខ្លួន​ជា​ទេវតា ទៅ​រំលោភ​ដើម​ឈើ រួច​វាយ​នគរបាល

នៅក្រោមឥទ្ធិពល នៃគ្រឿងញៀន បុរសម្នាក់បានដើរស្រាត រំខានគេឯងពេញទាំងក្រុងមួយ នៅក្នុងរដ្ឋផ្លរីដា (Florida)។ នគរបាលម្នាក់ ដែលបានព្យាយាម មកឃាត់បុរសនេះ បានរងការតបតរវិញ យ៉ាងចាស់ដៃ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 19, 2015
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងលោកយើងនេះ អ្វីដែលអាចទៅរួច គឺមានទាំងអស់។ ខ្លួនស្រាតឲ្យននលគោក តាំងដើរស្រែកដាក់គេឯង ថាខ្លួន​ជា​អាទិទេព។ មិនត្រឹមតែប៉ុណ្ណឹង ដើរបង្កើតរឿងផ្ដេសផ្ដាស ដ៏គួរឲ្យហួសចិត្តនោះទៀត។

ហេតុការណ៍នេះ បានកើតឡើង គាលពីថ្ងៃសុក្រ ទី១៧ ខែមេសានេះ នៅក្នុងសង្កាត់ ដ៏ស្ងប់ស្ងាត់មួយ នៃក្រុង មែលប៊ន (Melbourne ភាគខាងកើត នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក) និងបានបង្កឲ្យបណ្ដាជន នៅក្នុងសង្កាត់នោះ សឹងតែទាំង​អស់​គ្នា ភ្ញាក់ផ្អើលមិនតិចឡើយ។ បុរសម្នាក់ អាយុ៤១ឆ្នាំ គ្មានសម្លៀកបំពាក់នឹងខ្លួន បានរត់ពាសពេញទាំងសង្កាត់ ដោយ​ស្រែក​ឡើងថា ខ្លួនជា«អាទិទេព»។ ទំនងជាស្ថិតក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង ជនដែលក្រោយមក ត្រូវបានស្គាល់ឈ្មោះ​ថា កេណេត ក្រវដ័រ (Kenneth Crowder) នេះ ថែមទាំងបាន ទៅចាប់ដើមឈើ មកត្រដុសអង្អែល ហើយធ្វើកាយវិការ ដូច​ជា​កំពុង​សេព​សន្ធវៈ នោះផងទៀត។

សារព័ត៌មានក្នុងតំបន់ «Florida Today» បានរាយការណ៍ ពីហេតុការណ៍នេះទៀតថា នគរបាលម្នាក់ ដែលទទួល​បាន​ការជូនដំណឹង ពីបុរស«សម្បើម» បានមកដល់ផ្ទាល់នឹងកន្លែង ហើយព្យាយាមចូលទៅឃាត់បុរស និងសុំឲ្យបុរស​បង្ហាញ អត្តសញ្ញាណ។ តែ កេណេត ក្រវដ័រ បានឆ្លើយមកវិញថា «ខ្ញុំជាព្រះអាទិទេព»។ មាត់ចេះតែនិយាយ តែដៃ​និង​ជើង​បុរស បាន​ស្ទុះ​ចូល​មក​វាយសន្ធាប់ លើភ្នាក់ងារនគរបាល សឹងងើបមិនរួច និងបើទោះជានគរបាលរូបនោះ បាន​ប្រើ​កាំភ្លើង​ឆក់ ឆក់បុរសនេះ ដល់ទៅពីរដងក៏ដោយ។

រហូតលុះត្រា មានកម្លាំងនគរបាលមកបន្ថែមទៀត ទើប«ព្រះអាទិទេព» ត្រូវបានបង្ក្រាប នៅលើដីបានជាស្ថាពរ។ បុរស​ត្រូវបានចោទប្រកាន់ ពីច្រើនករណី ក្នុងនោះមានការប្រើហិង្សា ប្រឆាំងអ្នកអនុវត្តច្បាប់ និងត្រូវបានឃុំ នៅក្នុងពន្ធនាគារ នៃតំបន់ ប្រឺវាដ (Brevard) ប៉ុន្តែត្រូវបានដោះលែង ជាបណ្ដោះអាសន្ន ដោយមានប្រាក់ធានាខ្លួន វិញ។

បើតាមអាជ្ញាធរ បានឲ្យដឹងថា កេណេត ក្រវដ័រ បានរងនូវឥទ្ធិពលដ៏កំពូល និងដ៏ខ្លាំងក្លា នៃថ្នាំស្រវឹងប្រភេទ «flakka» ដែល​ជាប្រភេទថ្នាំស្រវឹងថ្មី អាចឲ្យអ្នកប្រើប្រាស់ យកមកហិត ជក់ ឬលេបក៏បាន។ ថ្នាំស្រវឹងប្រភេទនេះ នឹងប្រែ​ក្លាយ​អ្នក​ប្រើ​ប្រាស់​វា ឲ្យបញ្ចេញសកម្មភាពយ៉ាងហិង្សា ទៅលើអ្វីៗ ដែលនៅជុំវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...