អស្ចារ្យ... ឆ្មារ​ចេះ​មើល​ថែ​សត្វ​ដែល​ឈឺ! (pic)

បន្ទាប់ពីត្រូវបានព្យាបាល ឲ្យខ្លួនវាបានជាសះរួច ឆ្មារ រ៉ាដេមើណេស (Rademenes) បានចាប់ផ្ដើមជំនួសដៃជើង ម្ចាស់វា ដោយដើរថ្នាក់ថ្នម សត្វទាំងឡាយ ដែលមកសម្រាកព្យាបាល ដូចវាពីមុនដែរ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 19, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីពេល ដែល រ៉ាដេមើណេស កើតឡើងមកភ្លាម ម្ចាស់របស់វាបានគិតថា វាជាសត្វឆ្មារ ដែលមានរោគប្រចាំកាយ។ មិនខុសទេ វាមានបញ្ហា រលាកផ្លូវដកដង្ហើម ដែលធ្វើឲ្យក្ដីសង្ឃឹម ក្នុងការរស់រានមានជីវិត មានតិចបំផុត។ ដូច្នេះហើយ ទើបម្ចាស់វាបានប្រគល់វា មកឲ្យជំរកទទួលសត្វមួយកន្លែង នៃទីក្រុង Bydgoszcz ស្ថិតនៅភាគកណ្ដាល នៃ​ប្រទេស​ប៉ូឡូញ។

ពេទ្យសត្វ ទទួលបន្ទុកសត្វឆ្មារ នៅទីនោះ លោក Lucy Kuziel-Zawalich បានថ្លែងថា៖ «ស្ថានភាពសុខភាពរបស់វា មាន​សភាពដុនដាបណាស់ រហូតដល់យើងមិនអាចទុកឲ្យវា ទៅនៅជិតសត្វដទៃទៀតបាន។ វារស់នៅ ក្នុងប្រអប់មួយ​ដោយ​ឡែក។»

នៅថ្ងៃនេះ រ៉ាដេមើណេស បានស្រាកស្រាន្ដ ប្រសើរជាងមុនច្រើន។ តែរឿងដែលអស្ចារ្យនោះ គឺវាបានដើរធ្វើ​ជាអ្នក​ថ្នាក់ថ្នម បបោសអង្អែល សត្វដែលឈឺផ្សេងទៀត នៅទីនោះ។ រ៉ាដេមើណេស បាននៅក្បែរជាមួយសត្វទាំងឡាយណា ដែលកំពុងប្រឈមនឹងការវះកាត់ ដោយពេលខ្លះ វាបានយកជើងមកឆ្កឹះ យកច្រមុះមកហិត និងពេលខ្លះទៀត យក​អណ្ដាត​មកលិត។ល។

រូបថតខាងក្រោមនេះ ត្រូវបានបង្ហោះ នៅលើគេហទំព័រចែករំលែករូបថត Imgur ហើយបានទាក់ទាញមនុស្សឲ្យ​ចូល​មក​ទស្សនា ច្រើនលាននាក់រួចមកហើយ។ ពួកគេបានហៅឆ្មារនេះថា ជា«ឆ្មារគិលានុបដ្ឋាក»៕

http://www.20min.ch/ro/news/insolite/story/La-tendresse-de-ce--chat-infirmier--a-touche-le-web-23456036

http://imgur.com/gallery/P3K8Z#0LINzxs

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...