ភាពយន្ដ «ពិភព​យុគសម័យ Jurassic» ចេញ​ផ្សាយ​វីដេអូ​ស្ពត

វគ្គថ្មី នៃខ្សែររឿង ដែលទាក់ទងនឹង សត្វ ដាយណូស៊័រ «ពិភពយុគសម័យ Jurassic» បានគ្រោង នឹងដាក់បញ្ចាំងជាផ្លូវការ នៅទូទាំងពិភពលោក នាថ្ងៃទី១២ ខែមិថុនា ខាងមុខ។
វីដេអូផ្សាយពាណិជ្ជកម្ម ឲ្យភាពយន្ដ សត្វ ដាយណូស៊័រ «ពិភពយុគសម័យ Jurassic»។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 22, 2015
  • ប្រធានបទ: ភាពយន្ដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចេញជាផ្លូវការហើយ ស្ពតផ្សាយពាណិជ្ជកម្ម នៃភាពយន្ដ ដែលមានជំនាញខាងសត្វដាយណូស៊័រ មានកំណើតទាំងពី រាប់សិបលានឆ្នាំមុន។ នេះជាខ្សែរភាពយន្ដថ្មី ដែលនឹងហៀបចេញបញ្ចាំង បន្ទាប់ពីភាពយន្ដវគ្គមុន Jurassic Park III, បានចេញបញ្ចាំង តាំងពី១៤ឆ្នាំ កន្លងមកហើយ។ វគ្គថ្មី មានចំណងជើងថា «ពិភពយុគសម័យ Jurassic» ឬ «Jurassic World»។

រូបភាពដំបូង នៃភាពយន្ដថ្មី ត្រូវបានដាក់បង្ហាញឲ្យសាធារណៈជនដឹង តាំងពីខែកុម្ភៈមកម្លេះ ប៉ុន្តែនៅពេលនោះ នៅមិន​ទាន់​ចេញផ្សាយ វីដេអូស្ពត នៅឡើយ។

វគ្គថ្មីនេះ ដឹកនាំថតដោយសមិទ្ធិករ លោក Colin Trevorrow នឹងត្រូវបកស្រាយ ដោយតួអង្គដ៏ល្បី ពីរូប គឺលោក Chris Pratt និងលោក Bryce Dallas Howard។ ចំណែកឯផលិតករ លោក Steven Spielberg ដែលធ្លាប់ជាសមិទ្ធិករ ដឹកនាំ​ថត​ភាពយន្ដដាយណូស៊័រនេះ នៅក្នុងពីរវគ្គដំបូង នឹងចេញមុខប្រកាសជាផ្លូវការ នូវការដាក់បញ្ចាំង តាមរោងភាពយន្ដនានា ពាសពេញពិភពលោក នាថ្ងៃ​ទី១២ ខែមីថុនាខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...