អង់គ្លេស៖ យុវតី​អ្នក​រាំ​វ័យ​ក្មេង​ម្នាក់ រង​ការ​វាយ​ប្រហារ ទាំង​មិន​ដឹង​រឿង

នាងកញ្ញា ក្លូអេ ក្នេបថុន (Chloe Knapton) អាយុ២១ ឆ្នាំ បានទទួលមួយដប ពីលើក្បាល យ់ាងដំណំ ខណៈ​នាង​កំពុង​បើក​រថយន្ដ ក្បែរនឹងក្រុង ហ៊ូឌើរហ្វៀល (Huddersfield ភាគខាងជើង នៃប្រទេសអង់គ្លេស)។ គ្រួសាររបស់នាង បានជ្រើសរើស​ ការ​ផ្សាយ​រូបភាព ដ៏​រន្ធត់​របស់​នាង​ទាំង​នេះ ដើម្បីបរិហារពីអំពើហិង្សា របស់ជនដៃដល់។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 23, 2015
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន នាងកញ្ញា ក្លេអេ ដ៏ប្រិមប្រិយ បានបើករថយន្ដរបស់នាង វិលត្រឡប់មកផ្ទះ ដូច​តាម​ទម្លាប់។ ប៉ុន្តែហេតុការណ៍មួយបានកើតឡើង ដោយមិននឹកស្មានដល់។ រថយន្ដមួយទៀត នៅខាងមុខនាង បានបង្ខំ​ឲ្យ​នាង ក្លូអេ ត្រូវចាប់ហ្វ្រាំង ឈប់ឡានជាបន្ទាន់ ព្រោះរថយន្ដនោះ បានទុកផ្លូវ ឲ្យអ្នកជិះកង់ម្នាក់។

រំពេចនោះ ទាំងមិនដឹងរឿងហេតុអ្វីសោះ បុរសម្នាក់បានកាន់ដបមួយ ចូលមកវាយកញ្ចក់រថយន្ដ របស់នាង ក្លូអេ មុន​នឹង​ប្រើដបនោះ វាយយ៉ាងដំណំ ទៅលើក្បាល របស់នាង។ មុខមាត់ និងរាងកាយរបស់នាង បានរងរបួសយ់ាងធ្ងន់ធ្ងរ ព្រោះ​អំបែងកញ្ចក់ បានបែកខ្ទាតមកចំ។

អ្នកស្រី អ័លីសុន ក្នេបថុន (Allyson Knapton) ម្ដាយរបស់នាង ក្លូអេ ក្នេបថុន បានថ្លែងទាំងរន្ធត់ចិត្តថា៖ «ពេលនោះ កូន​ខ្ញុំ​មានឈាម ដាបខ្លួន»។

អ្នកម្ដាយរូបនេះ បានថ្លែងទៀតថា៖ «ស្ថានភាពសុខភាពរបស់កូនខ្ញុំ មានសភាពធ្ងន់ធ្ងរគួរសម។ នាងមិនអាចសើច​បាន​ទេ ហើយនាងអាចទទួលទាន បានតែអាហាររាវៗប៉ុណ្ណោះ។»

ជនសង្ស័យឈ្មោះ អេនដ្រូវ សៀរ អាយុ៣៧ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទប្រើហិង្សា និងបង្ករបួសស្នាម។ ទោស​របស់​បុរសនេះ នឹងត្រូវតុលាការសម្រេច នៅថ្ងៃទី៥ ខែឧសភាខាងមុខ។ នេះបើយោងតាមការផ្សាយ របស់សារព័ត៌មាន​អង់គ្លេស​ជា​ច្រើន ជុំវិញសំនុំរឿង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...