តួ​លេខ​សំខាន់ៗ នៃ​ប្រដាល់​ប្រចាំ​សតវត្សន៍ ផាកហ្គីអៅ និង​ម៉ាយវេដ័រ

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមត្រឡប់មកជម្រាបជូនវិញ ដោយត្រួសៗ ពីតួលេខសំខាន់ៗ ជុំវិញ​ការ​ប្រកួត​«ប្រដាល់​ប្រចាំ​សតវត្សន៍» រវាង ម៉ានី ផាកហ្គីអៅ (Manny Pacquiao) កីឡាករ​ជាតិ​ហ្វីលីពីន និង ផ្លយ ម៉ាយវេឌ័រ (Floyd Mayweather) កីឡាករ​ជាតិ​អាមេរិក។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 04, 2015
  • ប្រធានបទ: ប្រដាល់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាប់ទាំងការប្រកួត លើកនេះមួយទៀត កំពូលអ្នកប្រដាល់ អាយុ៣៨ឆ្នាំ បានចូលរួមការប្រកួត ចំនួន៤៨ដង ដែលមិន​ដែល​ចាញ់សូម្បីតែម្ដង និងបានផ្ដួលគូប្រកួតឲ្យសន្លប់ ឬបោះបង់ការប្រកួត បាន២៦ដង។ ចង់ដឹងថា តើការប្រកួត«ប្រដាល់​ប្រចាំ​សតវត្សន៍» ដែលបានធ្វើកាលពីយប់ថ្ងៃអាទិត្យ មានអ្វីខ្លះទៅបើគិតជាតួលេខ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូម​ត្រឡប់​មកជម្រាបជូនវិញ ដូចខាងក្រោម៖

០៖ ជាចំនួនបរាជ័យ នៃការប្រកួតទាំង៤៨ ដែលកីឡាករ ម៉ាយវេដ័រ មិនដែលស្គាល់ តាំងពីឆ្នាំ១៩៩៦ មកទល់​នឹង​ម៉ោង​នេះ។

១,៦៨៖ ជាកំពស់គិតជាម៉ែត្រ របស់កីឡារហ្វីលីពីន ផាកហ្គីអៅ ដែលនៅទាបជាង ៥សង់ទីម៉ែត្រ ពីកីឡាករអាមេរិក ម៉ាយវេដ័រ។

៥​៖ ជាចំនួនកីឡាករដូចគ្នា ដែលកីឡាករទាំងពីរ (ម៉ាយវេដ័រ និង ផាកហ្គីអៅ) ធ្លាប់វាយបំបាក់ យកឈ្នះ ក្នុងពេលកន្លង​មក។ កីឡាករទាំងប្រាំរូបនេះ រួមមាន៖ Oscar de la Hoya, Ricky Hatton, Shane Mosley, Miguel Cotto និង Juan Manuel Marquez។

៨៣៖ ជាអាយុគិតជាឆ្នាំ របស់លោក បប់ អារាម (Bob Arum) ដែលជាអ្នកជួយចូកជួយចែវ ឲ្យកីឡាករហ្វីលីពីន បាន​មក​ជួបវ៉ៃ ជាមួយ ម៉ាយវេដ័រ។

១៦ ៨០០៖ ជាចំនួនអ្នកចូលទស្សនា នៅក្នុងមហាសាល MGM Grand Garden Arena។ សាល​នេះ ស្ថិត​ក្នុង​សណ្ឋាគារ កាស៊ីណូ MGM Grand ហើយធ្លាប់ទទួល ការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» ជាច្រើន​ដង រវាង ម៉ៃ ថៃសុន (Mike Tyson) និង អេវេឌើ ហូលីហ្វៀល (Evander Holyfield) ព្រមទាំងធ្លាប់ទទួល ការប្រគុំតន្ត្រីធំៗ របស់​​អ្នក​ចម្រៀង Elton John ឬ Britney Spears ជាដើម។

៥,៦លាន៖ ជាចំនួនទឹកប្រាក់ចំណាយ ជាដុល្លារ របស់ក្រុមហ៊ុន​ស្រាបៀរ​មួយ របស់ប្រទេសម៉ិចស៊ិក ដែលចង់​ឲ្យ​ផ្លាក​សញ្ញា ផ្សាយពាណិជ្ជកម្មរបស់ខ្លួន អាចបិតជាប់ និងមើលឃើញ នៅលើសៃវៀន​ប្រកួត។

៣០០លាន៖ ជាការរកចំណូលបាន ជាដុល្លា របស់ HBO និង Showtime ដែលទទួលសិទ្ធិក្នុងការផ្សាយផ្ដាច់មុខ ពីការ​ប្រកួត «ប្រដាល់ប្រចាំសតវត្សន៍»នេះ។ សូមបញ្ជាក់ដែរថា ដើម្បីអាចទស្សនា ការប្រកួតបាន ប្រជាជនអាមេរិក ត្រូវ​ជាវ​ថ្លៃភ្ជាប់រូបភាព ចំនួន១០០ដុល្លា ក្នុងទូរទស្សន៍មួយ។

ហើយខាងក្រោមនេះ ជាតួលេខ ដែលកីឡាករទាំងពីរ បានវ៉ៃចេញ និងកណ្ដាប់ដៃណាមួយ ដែលរាប់ជាបានការ ហើយ​ចំគោលដៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...