«ប្រដាល់​ប្រចាំ​សតវត្សន៍»​៖ នាយ​កុយ ឌឺ​ដាក់ ផ្លយ! (vdo)

សម្រាប់អ្នកដែលខកខាន មិនបានទស្សនាការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង កីឡាករហ្វីលីពីន ម៉ានី ផាគីអៅ (Manny Pacquiao) និងកីឡាករអាមេរិក ផ្លាយ ម៉ាយវេដ័រ (Floyd Mayweather) អាចទស្សនាឡើងវិញបាន នៅខាងក្រោមនេះ។ បើសិនជាអ្នកមិនយល់ថា ហេតុអ្វីកីឡាករ ផ្លយ បានទទួលជ័យជំនះនោះ តែនៅក្នុងវីដេអូនេះ អ្នកច្បាស់ជាអត់ទ្រាំ មិនផ្ទុះសំណើច មិនបានឡើយ។
ការប្រកួត បែប«ចំអកប្រចាំសតវតស្សន៍» សម្ដែងដោយក្រុមសិល្បៈ នាយក្រឹម។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៧ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 18, 2015
  • ប្រធានបទ: កំប្លែង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាកម្មវិធីប្រដាល់ ដែលរៀបចំឡើង ដោយទូរទស្សន៍បាយ័ន្ដ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ម្សិល​ម៉ិញនេះ។ ប៉ុន្តែដើម្បីជាចំណីអារម្មណ៍ សម្រាប់ទស្សនិកជន ឲ្យកាន់តែមានភាព សប្បាយរីករាយនោះ ស្ថានីយទូរទស្សន៍ បានបង្កើតឈុតឆាកខ្លី មួយសម្ដែងដោយនាយកុយ និងនាយចេក ដើម្បីរំលឹកពីការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង កីឡាករហ្វីលីពីន ម៉ានី ផាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ កាលពីយប់ថ្ងៃទី២ ខែឧសភាកន្លងមកនេះ។

នៅក្នុងឈុតឆាក គេឃើញលោក ជួន ជី ហៅនាយកុយ ទំនងជាដើរតួ ជាកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ រីឯតារាកំប្លែង​មួយរូបទៀត គឺនាយ ចេក ដែលមានគូរមុគូរមាត់ផងនោះ ទំនងជាដើរតួ ជាកីឡាករហ្វីលីពី ម៉ានី ផាគីអៅ។ ក្នុងជំនាញជា​តារាកំប្លែង ដ៏ល្បីឈ្មោះផងនោះ អ្នកទាំងពីរបានធ្វើឲ្យទស្សនិកជន ពេញទាំងសាលប្រកួត ផ្ទុះសំណើច និងធ្វើឲ្យភ្លេចពី​ការ​ប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» តែវាគឺជា «ការចំអកប្រចាំសតវត្សន៍» ដែលមានបញ្ចូលសម្លេង ដោយលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ទៅវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...