អស្ចារ្យ... បង្ហោះ​យន្ដហោះ​«ឡើង​ត្រង់»​ទៅ​លើ! (vdo)

នៅក្នុងវីដេអូមួយ ដែលថត និងបង្ហោះផ្សាយ ដោយក្រុមហ៊ុន ប៊ូអីង (Boeing) ក្រុមហ៊ុនផលិតយន្ដហោះមួយនេះ បានបង្ហោះយន្ដហោះរបស់ខ្លួន Boeing 787 ដែលមានឈ្មោះ ហៅក្រៅថា ឌ្រីមលីណ័រ (Dreamliner) របស់ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមអ៊ែរឡាញ ឲ្យងើបហោះពីដី មានលក្ខណៈបញ្ឈរ «ត្រង់ឡើងទៅលើ»។
ការបង្ហោះសាកល្បង ទៅលើយន្ដហោះ ប៊ូអីង ៧៨៧ ឬឌ្រីមលីណ័រ ដោយឡើងត្រង់ទៅលើ។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី ១២ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 13, 2015
  • ប្រធានបទ: អាកាសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង ទើបនឹងបង្ហោះវីដេអូ ដ៏អស្ចារ្យមួយ របស់ខ្លួន នៅលើគេហទំព័រ​ចែករំលែកវីដេអូ យូធូប (YouTube) ពីយន្ដហោះ Boeing 787 ដែលមានឈ្មោះ ហៅក្រៅថា ឌ្រីមលីណ័រ (Dreamliner)។ ការ​បង្ហោះ​យន្ដហោះនេះ ជាការសាកល្បងខ្លះៗ នៅមុនការដាក់តាំងបង្ហាញ នៅក្នុងពិពណ៌យន្ដហោះ ក្នុងព្រលាន​យន្ដហោះ ប៊ូហ្សេ (Bourget) ក្បែរនឹងរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែលនឹងត្រូវបើកទ្វា នៅថ្ងៃចន្ទខាងមុខ។

វីដេអូ ដែលថតនៅពីលើ បឹងម៉ូសេ (Moses Lake) ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ត្រូវបានបង្ហោះ​កាល​ពី​មួយថ្ងៃមុន ប៉ុន្តែមានមនុស្សចុច ចូលទៅទស្សនា ដល់ទៅជាង៣លានដងហើយ។ រូបភាពដែលពិសេស​បំផុត​នោះ គឺនៅត្រង់ប្លង់មួយ ដែលថតពីលើអាកាស ឃើញយន្ដហោះ បានងើបខ្លួនពីដី ហោះត្រង់ឡើងទៅលើ ប្រៀប​បីដូចជាការបង្ហោះ កាំជ្រួចផ្កាយរណបដូច្នេះ។

សាកសួរដោយបណ្ដាញទូរទស្សន៍អាមេរិក CNN អ្នកបើកបរយន្ដហោះខាងលើ លោក ប៉ាទ្រិក ស្មីត (Patrick Smith) បានថ្លែងបដិសេធ ដើម្បីរំងាប់ការអះអាង ដែលថាយន្ដហោះ បានងើបខ្លួន៩០ឌឺក្រេ ត្រង់ឡើងទៅលើ។ លោកថ្លែងឡើងថា៖ «ផ្នែកមួយនៃវីដេអូនេះ ជាបញ្ហានៃរូបនេត្រាទស្សន៍ (Perspective)។ យើងមើលទៅ ដូច​ជា​យន្ដហោះ បានហោះឡើងត្រង់ទៅលើ។ ជឿខ្ញុំទៅថា មិនមានរឿងនេះកើតឡើងទេ។»

លោកបានពន្យល់ទៀតថា ជាទូទៅ យន្ដហោះប៊ូអីង ឌ្រីមលីណ័រ បានហោះងើបខ្លួនពីដី ដូចយន្ដហោះ​ដទៃៗ​ទៀតដែរ។ ប៉ុន្តែការហោះហើរ ងើបខ្លួនឡើងខ្លាំងរបៀបនេះ អាចកើតមានឡើង នៅពេលដែលគេចង់ត្រួត​ពិនិត្យ ពី«សុវត្ថិភាព»របស់យន្ដហោះ និងចង់បង្ហាញ ពីភាពអស្ចារ្យរបស់វា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...